ក្រោយពីស.វទី ១៤ មក ដូចប្រាសាទដទៃៗឯទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្នុងសម័យកាលមួយមាន វិបត្តិនៅឡើយដែរ ប្រាសាទភ្នំជីសូរស្ថាបនាឡើងដោយ ព្រះបាទសុរិយាវរ្ម័នទី១ នៅស.វទី១១ ក៏បានប្រែក្លាយទៅជាពុទ្ធសាសនដ្ឋានមួយដ៏សំខាន់ ក្នុងខេត្តតាកែវ ។ គឺក្នុងបរិបទសង្គមវប្បធម៌នេះហើយ ទើបមានការឆ្លាក់នូវប្រអប់ទ្វារមួយគូ ធ្វើអំពីឈើ សម្រាប់ខ័ន្ទមណ្ឌប ដ៏ស័ក្តិសិទ្ធិនៃប្រាង្គកណ្តាល នៃទេវស្ថានខាងលើនេះ ដើម្បីមូលហេតុសាសនា ។ ការកែច្នៃនេះ ក៏ដូចជាចម្លាក់ទ្វារមួយគូ លាបពណ៌គួរឲ្យជក់ចិត្តណាស់ គឺត្រូវបានអនុវត្តឡើងនៅក្នុងអំឡុង ស.វទី១៧ យ៉ាងប្រាកដ ។
សូមជម្រាបថា ទ្វារបាលឬឆ្មាំទ្វារខាងស្តាំ ស្ថិតក្នុងឥរិយាបទឈរ នៅលើសត្វរមាសភ្លើងតូចមួយ ដោយនៅដៃមានកាន់ដំបង គួរឲ្យព្រឺព្រួច ។ អ្វីដែលអស្ចារ្យនោះគឺ ដូចករណីទ្វារបាលនាសម័យបាយ័ន នៅទីក្រុងស្រីទេព នៅខេត្តពេជ្រប៊ូន ដែរ ជើង និង ដៃ របស់ទេវតាបន្ទាប់បន្សំទាំងពីរនេះ បំពាក់ដោយកងដៃនិងកងជើងជាសត្វពស់ ។ ចំណែកទ្វារបាលខាងឆ្វេងមានយានជំនិះគឺជាសត្វជ្រូក ។
ជាអកុសលថ្មីៗនេះ សន្លឹកទ្វារមួយក្នុងចំណោមសន្លឹងទ្វារទាំងពីរ ត្រូវបានគេលួចបាត់ទៅហើយ ។ សន្លឹកទ្វារមួយទៀត ដែលនៅសេសសល់នោះ ក៏ត្រូវអាជ្ញាធរដឹកយកទៅតម្កល់ទុកនៅខេត្តតាកែវ ។ ខាងលើនេះគឺជាព័ត៌មាន ដែលយើងបានទទួល ដោយ យោងលើខ្លឹមសារ នៃបទសម្ភាសន៍មួយ កាលពីខែធ្នូ ឆ្នាំ២០១០ ។
យើងនៅចងចាំថា កាលពីខែឧសភា ឆ្នាំ១៩៩៣ យើងបានស្នើទៅអាចារ្យវត្ត ឲ្យមេត្តាដឹកទ្វារទាំងពីរនេះ ដើម្បីយកទៅរក្សាទុកនៅឯ ទីរួមខេត្ត ដែលមានសុវត្ថិភាពជាង តែវាជាការឥតន័យ ។
តាមប្រភពព័ត៌មានមួយ ដែលគួរឲ្យជឿជាក់ថា ការដែលក្រុមចោរជំនាញបានលួចប្លន់វត្ថុវប្បធម៌ជាតិ ដោយជោគជ័យនោះ ក៏ដោយសារមានការឃុបខិតពីមនុស្សនៅទីនោះដែរ ។ ដូច្នេះ គប្បីមានការស៊ើបអង្កេតដើម្បីយកជនទុច្ចរិតទៅផ្តន្ទាទោសតាមច្បាប់ ៕ (ម.ត្រាណេ)

ក្លោងទ្វារឈើផាត់ពណ៌ ក្រោយអង្គរ និងរូបពង្រីក ប្រាសាទភ្នំជីសូរ (ថត ឆ្នាំ១៩៩៣)