ស្ថិតនៅលើទួលមួយហ៊ុមព័ទ្ធដោយគូទឹក ប្រាសាទស្វាយអៀ គឺជាប្រាសាទមួយ ដែលត្រូវបានសាងសង់ឡើងនៅសតវត្សទី១០ នៃគ.ស ហើយមានចម្ងាយប្រមាណជា៤៣ គ.ម នៅទិសខាងជើងឆៀងខាងលិច នៃ ទីរួមខេត្តកំពង់ធំបច្ចុប្បន្ន ។
ជាទូទៅទ្រង់ទ្រាយនៃប្រាង្គកណ្តាលនេះ នៅរក្សាបានលក្ខណៈដើមរបស់ខ្លួនថ្វីត្បិតតែខឿនត្រូវកប់ក្នុងដី ក៏ដោយ ។ ដូចប្រាសាទនានា នាសម័យនោះដែរ ក្បាច់ផ្តែរប្រអប់ទ្វារ និងសសរពេជ្រ រាង៨ជ្រុងធ្វើអំពីថ្មភក់ ។
ក្រៅពីនេះ យើងក៏ដឹងទៀតថា មានបារាយណ៍មួយយ៉ាងធំ ទំហំប្រមាណជា២២០គុណ១៥០ម៉ែត្រ ។ ត្រង់នេះធ្វើឲ្យយើងនិយាយបានថា ដូនតាខ្មែរសម័យអង្គរពិតជាបានប្រើទឹកពីបារាយណ៍នេះ ដើម្បីមូលហេតុកសិកម្ម ។ យ៉ាងណាមិញទឹកដីក្នុងតំបន់នេះ ក៏ពិតជាមានប្រជាជនរស់នៅយ៉ាងកុះករដែរ ។
ដោយសារតែចម្លាក់ផ្តែរចំនួន៣ ដែលសព្វថ្ងៃត្រូវបានតម្តល់ក្នុងព្រះវិហារ នៃ វត្តស្វាយអៀ នេះ ពាក់ព័ន្ធទៅនឹងទេវកថាព្រហ្មញ្ញសាសនា យើងអាចនិយាយបានថា ក្រុមប្រាសាទស្វាយអៀ ជាពិសេសប្រាង្គកណ្តាល បង្ហាញពីការបូជាព្រះឥន្ទ្រាធិរាជ ។ មានន័យថា វត្តមានរបស់ចម្លាក់ព្រះឥន្ទ្រជិះលើដំរី ដែលជាប្រធានបទរបស់ក្បាច់ផ្តែរ ទាំង៣មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាទាក់ទិនទៅនឹងការបដិបត្តិព្រះអាទិទេពអង្គនេះ ដើម្បីជៀសវាងគ្រោះថ្នាក់មហន្តរាយទាំងផ្លូវកាយ ទាំងផ្លូវចិត្ត និងដើម្បីបានទទួលនូវភ្លៀងសម្រាប់កសិផលក្នុងសង្គម ។ កុំភ្លេចថា រហូតដល់សព្វថ្ងៃអ្នកស្រុកខ្មែរនៅតែមានជំនឿថា សត្វដំរីតំណាងឲ្យទឹកភ្លៀងដោយពុំមានសត្វណាមានគុណសម្បត្តិពិសេស ជាងសត្វនេះទេ ដែលអាចនាំមកនូវភាពផូរផង់ ។
ជាថ្មីម្តងទៀត សូមរំលឹកថា ចម្លាក់ផ្តែរទាំងនេះ ពិតជាបង្ហាញប្រាប់យើងអំពីប្រព័ន្ធជំនឿសាសនាយ៉ាងប្រាកដ ដែលមានលក្ខណៈធំទូលាយរបស់មនុស្សខ្មែរ នាសម័យអង្គរ ។
ជាអវសាន ចំណុចជាវិជ្ជមានមួយទៀត ដែលយើងគប្បីបញ្ជាក់នៅទីនេះដែរគឺ ដោយសារតែនៅលើចំហៀងនៃក្បាច់ផ្តែរ ប្រាង្គកណ្តាល មានចម្លាក់ព្រះពុទ្ធអង្គកំពុងសមាធិ ទើបយើងអាចនិយាយបានថា ព្រហ្មញ្ញសាសនាត្រូវបានប្រារព្ឋប្រតិបត្តិជាមួយលទ្ធិព្រះពុទ្ធសាសនា ៕ (ម.ត្រាណេ)
ទិដ្ឋភាព រួមនៃទីតាំងប្រាសាទ មើលពីលើអាកាស (Google Earth) និង គូទឹកជុំវិញប្រាសាទ ចេញពី : B. Bruguier et J. Lacroix, 2010 – Sambor Prei Kuk et le bassin du Tonle Sap, Guide archeoloique du Cambodge Tome II
ការចុះស្រាវជ្រាវបានឲ្យដឹងថា ប្រាសាទស្វាយអៀពីដើមមានប្រាសាទឥដ្ឋចំនួនទៅ៣ រាង៤ជ្រុងស្មើ តែឥឡូវនេះ នៅសល់តែមួយ គឺប្រាសាទកណ្តាល បែរមុខទៅទិសខាងកើតដូចព្រះវិហារមួយ ដែលស្ថិតនៅមុខសំណង់ស្ថាបត្យកម្មខាងលើនេះ ។ យើងបានរកឃើញនៅឆ្នាំ១៩៩៣ (ខណៈដែលតំបន់នេះនៅមានអសន្តិសុខនៅឡើយដោយខ្មែរក្រហម) នូវផ្តែរមួយចំនួនគួរឲ្យចាប់អារម្មណ៍ ដែលមកពីប្រាង្គនៅទិសខាងជើង និងខាងត្បូង ដែលបានបាត់បង់ទៅហើយ ។ទិដ្ឋភាពរួមនៃប្រាសាទស្វាយអៀទិសខាងត្បូង និង សសរពេជ្រនៅទិសខាងកើត (ម.ត ២០០១)
ជាទូទៅទ្រង់ទ្រាយនៃប្រាង្គកណ្តាលនេះ នៅរក្សាបានលក្ខណៈដើមរបស់ខ្លួនថ្វីត្បិតតែខឿនត្រូវកប់ក្នុងដី ក៏ដោយ ។ ដូចប្រាសាទនានា នាសម័យនោះដែរ ក្បាច់ផ្តែរប្រអប់ទ្វារ និងសសរពេជ្រ រាង៨ជ្រុងធ្វើអំពីថ្មភក់ ។
ក្បាច់រាហ៊ូនៅលើផ្ទាំងផ្តែរ បាល័ង្កក្នុងប្រាសាទ និង ក្បាច់ផ្តែរមើលពីចំហៀង (ម.ត ២០០១)
ក្រៅពីនេះ យើងក៏ដឹងទៀតថា មានបារាយណ៍មួយយ៉ាងធំ ទំហំប្រមាណជា២២០គុណ១៥០ម៉ែត្រ ។ ត្រង់នេះធ្វើឲ្យយើងនិយាយបានថា ដូនតាខ្មែរសម័យអង្គរពិតជាបានប្រើទឹកពីបារាយណ៍នេះ ដើម្បីមូលហេតុកសិកម្ម ។ យ៉ាងណាមិញទឹកដីក្នុងតំបន់នេះ ក៏ពិតជាមានប្រជាជនរស់នៅយ៉ាងកុះករដែរ ។
ក្បាច់ផ្តែរលំអដោយ ព្រះឥន្ទជិះដំរី និងព្រះពុទ្ធអង្គកំពុងសមាធិ (ម.ត ២០០១)
ដោយសារតែចម្លាក់ផ្តែរចំនួន៣ ដែលសព្វថ្ងៃត្រូវបានតម្តល់ក្នុងព្រះវិហារ នៃ វត្តស្វាយអៀ នេះ ពាក់ព័ន្ធទៅនឹងទេវកថាព្រហ្មញ្ញសាសនា យើងអាចនិយាយបានថា ក្រុមប្រាសាទស្វាយអៀ ជាពិសេសប្រាង្គកណ្តាល បង្ហាញពីការបូជាព្រះឥន្ទ្រាធិរាជ ។ មានន័យថា វត្តមានរបស់ចម្លាក់ព្រះឥន្ទ្រជិះលើដំរី ដែលជាប្រធានបទរបស់ក្បាច់ផ្តែរ ទាំង៣មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាទាក់ទិនទៅនឹងការបដិបត្តិព្រះអាទិទេពអង្គនេះ ដើម្បីជៀសវាងគ្រោះថ្នាក់មហន្តរាយទាំងផ្លូវកាយ ទាំងផ្លូវចិត្ត និងដើម្បីបានទទួលនូវភ្លៀងសម្រាប់កសិផលក្នុងសង្គម ។ កុំភ្លេចថា រហូតដល់សព្វថ្ងៃអ្នកស្រុកខ្មែរនៅតែមានជំនឿថា សត្វដំរីតំណាងឲ្យទឹកភ្លៀងដោយពុំមានសត្វណាមានគុណសម្បត្តិពិសេស ជាងសត្វនេះទេ ដែលអាចនាំមកនូវភាពផូរផង់ ។
ចម្លាក់ក្បាច់ផ្តែរ និងរូបផ្តែរពង្រីកនៅក្នុងព្រះវិហារ (ម.ត ២០០១)
ជាថ្មីម្តងទៀត សូមរំលឹកថា ចម្លាក់ផ្តែរទាំងនេះ ពិតជាបង្ហាញប្រាប់យើងអំពីប្រព័ន្ធជំនឿសាសនាយ៉ាងប្រាកដ ដែលមានលក្ខណៈធំទូលាយរបស់មនុស្សខ្មែរ នាសម័យអង្គរ ។
ក្បាច់ផ្តែរនៅក្នុងព្រះវិហារ (ម.ត ២០០១)
ជាអវសាន ចំណុចជាវិជ្ជមានមួយទៀត ដែលយើងគប្បីបញ្ជាក់នៅទីនេះដែរគឺ ដោយសារតែនៅលើចំហៀងនៃក្បាច់ផ្តែរ ប្រាង្គកណ្តាល មានចម្លាក់ព្រះពុទ្ធអង្គកំពុងសមាធិ ទើបយើងអាចនិយាយបានថា ព្រហ្មញ្ញសាសនាត្រូវបានប្រារព្ឋប្រតិបត្តិជាមួយលទ្ធិព្រះពុទ្ធសាសនា ៕ (ម.ត្រាណេ)
No comments:
Post a Comment