ចំពោះអ្នកដែលនិយមចូលចិត្តទៅលេងនៅខេត្តសៀមរាប ពិសេសចូលចិត្តទស្សនាប្រសាទបុរាណ នានានោះពិតជាមិនខុសបំណងឡើយ។លេខនេះយើងសុំនាំលោកលោកស្រីទៅទស្សនាអច្ឆរិយវត្ថុ មួយទៀតគឺប្រាសាទ ព្រះគោ។
ប្រាសាទព្រះគោកសាងពីឥដ្ឋទាំង៦ប្រាសាទបែងបែកចេញជា២ជួរមួយជួរមានប្រាសាទ៣នៅលើគ្រឹះតែមួយ។ទោះបីជាតួប្រាសាទជាឥដ្ធក៏ដោយតែស៊ុមទ្វារនិងស៊ុមបង្អួចកសាងពីថ្មភក់ ។ ប្រាងប្រាសាទនៅចំ កណ្តាលនៃជួរ មុខមានសិលាចរិកដែលនិយាយពីប្រវត្តិនៃការកសាងប្រាសាទ នេះថាគ្រឹះដែលទ្រទំងន់នៃប្រាសាទទាំង៦នោះមានលក្ខណះដូចប្រភេទថ្មដែលគេយកមកធ្វើរូប ចំលាក់គោនន្ទិដូច្នេះដែរ។
ប្រាសាទមួយក្រុមនេះ មានទាំងអស់៦ធ្វើពីឥដ្ធនៅលើទីទួលតែមួយ។ប្រាសាទកណ្តាល(ខាងមុខ) កសាងឡើងដើម្បីថ្វាយដល់ព្រះបាទជ័យវ័រ្មនទី២ដែលជាព្រះអយ្យកោ(តា) ។ ចំណែកប្រាសាទកណ្តាល(ខាងក្រោយ)កសាងឡើងដើម្បីថ្វាយដល់ព្រះមហាសីរបស់ព្រះបាទជ័យវរ្ម័នទី២។ប្រាសាទអង្គឆ្វេង (ខាងមុខកសាងលើងដើម្បីថ្វាយព្រះរាជបិតារបស់ព្រះអង្គ។ប្រាសាទអង្គឆ្វេងខាងក្រោយកសាង លើងដើម្បីថ្វាយព្រះរាជមាតា។ចំណែកប្រាសាទខាងស្តាំដៃ២ទៀតត្រូវបានគេសន្និដ្ឋានថា ដើម្បីថ្វាយព្រះរាជវង្សានុវង្សដូចគ្នាដែរ។ ពេលកសាងប្រាសាទនេះរួច មានការពណ៍នាពីប្រាសាទ នេះថាកសាងឡើ់ង ដើម្បីឧទ្ទិសដល់ទេព្តាដែលខ្ពស់ជាងគេ ដែលមានព្រះនាមថាព្រះឥសូរនោះ។
តើប្រាសាទព្រះគោមានអ្វីអោយទស្សនា?
នោះគឺផ្តែរស្អាតជាងសម័យណាៗទាំងអស់ប្រាសាទមានរចនាផ្កាភ្ញីប្រកបដោយចំលាក់ផ្តែរថ្មភក់ ផុស។ផ្តែរសម័យព្រះគោនោះត្រូវបានបុរាណវិទូ លើកដំកើងថាមានសម្រស់ជាងសម័យណាទាំង អស់។សម័យនោះចាប់មានសិល្បះរបស់ជនជាតិជ្វា ហូរចូលមក ដូចជាផ្តែរមួយមានរូបចំលាក់មុខកាល(មុខដូចយក្សមានភ្នែកលានចេញ)មានទេព្តាជឹះសេះតម្រៀបគ្នាជាជួរមើលទៅគួរអោយជក់ចិត្ត។
ឆ្មាំទ្វារឬទ្វារបាលនៅជញ្ជាំងប្រាសាទព្រះគោ មិនថាជាទ្វរបាលប្រុសឬស្រីទេច្រើនតែឈរនៅក្នុង ស៊ុមផ្ទះកញ្ចក់។ទ្វារបាល ប្រុសច្រើន តែស្លៀកពាក់តុបតែងក្បាល ដៃកាន់លំពែង ដៃឆ្វេងចករត់ចង្កេះ ស្លៀកសំពត់ភ្លីមុខ ក្រវាត់ខ្សែក្រវ៉ាត យ៉ាងស្អាត ដៃដែលកាន់លំពែងមិនសូវណែនទេមើលទៅដូចកេន្នរ។
រូបចំលាក់គោនន្ទិ
រូបគោនន្ទិនេះគេហៅថាប្រាសាទព្រះគោ គឺដោយសារតែមានគោនន្ទិ៣តាំងនៅមុខប្រាសាទ។
ប្រាសាទដែលកសាងក្នុងយុគសម័យតែមួយមានគឺ=
ប្រាសាទបាគង និងប្រាសាទលលៃ
No comments:
Post a Comment