ក្នុងចំណោមសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរទាំងអស់ ដែលបុព្វការីជនខ្មែរបានបន្សល់ទុកនៅក្នុងអតីតចក្រភពកម្ពុជទេស សំណង់ស្ថាបត្យកម្មប្រាសាទបុរេអង្គរ និង អង្គរមួយចំនួននៅប្រទេសថៃ និង លាវ បច្ចុប្បន្នត្រូវបានផ្លាស់ប្ដូរទម្រង់ទៅជាព្រះធាតុ (ប្រាះថាត) ឬ វត្តអារាមទៅវិញ ។ អំពីបាតុភូតសង្គមនេះ គេពន្យល់បានដោយងាយ ដោយសារមូលហេតុ ពីរយ៉ាង៖
ទី១. ស្ថិតនៅទីប្រជុំជនផ្លូវកាត់គ្នា ប្រាង្គប្រាសាទដែលពីមុនត្រូវបានកសាងឡើង ដើម្បីជាទីគោរពសក្ការៈចំពោះព្រះអាទិទេព នៃ ព្រហ្មញ្ញសាសនា ឥឡូវនេះក្រោយពីឱនភាពនៃវប្បធម៌សំស្ក្រឹតបណ្ដាលមកពីការផ្លាស់ប្ដូរ សាសនា ពីព្រហ្មញ្ញសាសនាទៅព្រះពុទ្ធសាសនា ស.ត. ទី១៣-១៤ បានក្លាយទៅជាពុទ្ធសាសនដ្ឋានទៅវិញ ។ ដូច្នេះហើយ គោលការណ៍សមស្របនឹងបរិបទសង្គមវប្បធម៌ ដែលតម្រូវឲ្យ មានការផ្លាស់ប្ដូរទម្រង់សំណង់ស្ថាបត្យកម្មបែបព្រាហ្មណ៍និយម ជាពិសេសនៅតំបន់ណាដែលមានការរីកចំរើនផ្នែកសេដ្ឋកិច្ច ពោលគឺមានសហគមន៍យ៉ាងកុះករ ។
ទី២. នៅក្នុងទំព័រប្រវត្តិសាស្ដ្ររបស់កម្ពុជា ទឹកដីខ្មែរមួយភាគធំដែលត្រូវបានបាត់បង់ រួមមានប្រាង្គ ប្រាសាទខ្មែរមួយចំនួនផងនោះ យើងសង្កេតឃើញថា មានបំរែទម្រង់នៃប្រាង្គប្រាសាទខ្មែរឲ្យក្លាយទៅជាព្រះធាតុ ឬ វត្តអារាមបែប ថេរវាទទៅវិញ ដោយជនជាតិថៃ និង លាវ ក្នុងឋានៈអ្នកកាន់កាប់ថ្មី នៃ ដែនដីចាស់ ។ ទោះជាការបាត់បង់ទម្រង់ដើម នៃ ប្រាសាទខ្មែរមួយចំនួន គឺជាផលវិបាកនៃការស្វែងយល់អំពីប្រវត្តិសិល្បៈបុរាណក្ដី ក៏ប៉ុន្តែភាគច្រើនគេអាចដឹងថា សមាសភាពស្ថាបត្យកម្មណាមួយជារបស់ខ្មែរ ហើយមួយណាទៀតជាសិល្បៈ ស្ថាបត្យកម្មរបស់ថៃ ឬ លាវ តាមការសិក្សាវិភាគយ៉ាងល្អិតល្អន់ ។
ខាងលើនេះ គឺជាការកត់សម្គាល់ជាទូទៅ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ថៃ ប្រទេសលាវ និង វៀតណាមខាងត្បូង ។
អតីត ប្រាសាទសម័យចេនឡាបានក្លាយទៅជាប្រាះថាតលាវ នៅខេត្តសុវណ្ណខេត្ត (រូបថត ហ្គីតូ) និង វត្តព្រះធាតុភ្នំ នៅខេត្តនគរភ្នំ (ឯកសារនាយកដ្ឋានវិចិត្រសិល្បៈថៃ)
ដូចជានៅប្រទេសកម្ពុជាដែរ បម្រែបម្រួលរបស់សំណង់ស្ថាបត្យកម្មខ្មែរនៅបរទេស ដែលត្រូវបានកើតឡើងចាប់តាំងពីសតវត្សរ៍ ទី១៣ និង១៤ មក មានទ្រង់ទ្រាយធំ អនុវត្តឡើងតាមតម្រូវការនយោបាយ វប្បធម៌ និងបច្ចេកទេសរបស់ប្រជាជនចំណូលថ្មី ។ ប៉ុន្តែគេអាចបែងចែកជាពីរផ្នែកគឺ ផ្នែកខាងក្រៅ និងផ្នែកខាងក្នុងប្រាសាទដែលបានកើតឡើងតាមការវិវត្តរបស់សង្គម ។
សូមរំលឹកថា ប្រាសាទខ្មែរនាសម័យបុរេអង្គរភាគច្រើន គឺជាសំណង់ធ្វើអំពីឥដ្ឋមានរាងបួនជ្រុងស្មើ ឬ ៤ជ្រុងទ្រវែង ហើយមានជាថ្នាក់ៗ តូចលើ ធំក្រោម មានទ្វារមួយបែរទៅទិសខាងកើត ហើយបីទៀតបិទដែលជាទ្វារបញ្ឆោត ។ ក្នុងការជួសជុលស្ថាបត្យកម្មខ្មែរ ជនជាតិថៃ និង លាវ គ្រាន់តែបន្តុបបន្ថែមនូវក្បាច់ក្បូរធ្វើអំពីបាយអតែប៉ុណ្ណោះ ព្រមទាំងបន្ថែមកំពូលមួយ ដែលមានរាងស្រួចនៅពីលើឲ្យទៅជាព្រះចេតីយ៍ ឬព្រះធាតុ ។
ឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍ពាក់ព័ន្ធនឹងការកែប្រែទម្រង់ប្រាសាទខ្មែរឲ្យ ក្លាយទៅជាព្រះធាតុ ដើម្បីបង្ហាញអំពីយន្តការនេះ គឺព្រះធាតុជើងជុំ (ប្រាះថាតឆើងឆុំ) សតវត្សរ៍ទី១១ នៅក្នុងសកលនគរ នៅប្រទេសថៃបច្ចុប្បន្ន ។ តាមពិត ប្រាសាទនេះ គឺជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ដ៏ប្រសើរឯទៀត ដែលយើងបានជួបប្រទះតាមអាណាខេត្តនានា នៃ ព្រះរាជាណាចក្រថៃ បច្ចុប្បន្ន ។ យ៉ាងណាមិញ យើងក៏អាចលើកករណីប្រាសាទព្រះធាតុភ្នំ (ប្រាះថាត ផៈនុំ) ផងដែរ ។
ប្រសិនបើយើងមើលពីចំងាយ ព្រះធាតុថៃ ឬ លាវនោះ ទាំងមានលក្ខណៈមិនខុសប្លែកពីព្រះធាតុដទៃៗ នៃប្រទេសលាវឡើយ ដោយនេះជាការវិវត្តន៍ធម្មតា ។
ដូច្នេះ យើងអាចពន្យល់ថា ព្រះធាតុខាងលើនេះពិតជាបាន កើតចេញពីប្រាសាទខ្មែរយ៉ាងប្រាកដ ដោយកំពូលខាងលើមានរាងស្រួច ដូចព្រះចេតិយទៅវិញ ។ ម្យ៉ាងវិញទៀត បើយើងពិនិត្យការតុបតែងក្បាច់ក្បូរផ្នែកខាងក្រៅវិញ យើងក៏ដឹងទៀតថា វាមានលក្ខណៈខុសប្លែកពីសិល្បៈខ្មែរដែរ ដោយហេតុថា ជាស្នាដៃរបស់សិល្បករ ថៃ-លាវ ។
អាស្រ័យដោយហេតុនេះហើយ ទើបបានជាផ្នែកខាងក្នុងនៃសំណង់ព្រះធាតុ ដែលពីបុរាណកាល គឺជាកន្លែងតំកល់នូវរូបសំណាកទេវរូប ឥឡូវនេះត្រូវបានជំនួសដោយចម្លាក់បែបពុទ្ធនិយមទៅវិញ ។
តាមឧទាហរណ៍នៃការផ្លាស់ប្ដូរទម្រង់សិល្បៈខាងលើនេះ យើងអាចសន្និដ្ឋានថា ការមកដល់នៃជនជាតិអម្បូរថៃ-លាវ ក្នុងតំបន់ ពិតជាត្រូវបានអនុវត្តឡើងនូវចុងស.ត ទី ១៣ ដើមស.ត ទី ១៤ នៃគ.ស ។ មានន័យថា កាលបរិច្ឆេទនៃការតាំងលំនៅស្ថានរបស់ប្រជាជនថៃ និងលាវក្នុងតំបន់ ព្រមទាំងចំណាស់នៃវិស័យស្ថាបត្យកម្មរបស់ខ្លួន គឺជាព្រឹត្តិការណ៍ដ៏ថ្មីថ្មោងនៃប្រវត្តិសាស្ត្រនៅអាស៊ីអាគ្នេយ៍យើង នេះ ។
ម្យ៉ាងវិញទៀត ដូចបានពោលខាងលើ យើងក៏បានសង្កេតឃើញផងដែរថា ការផ្លាស់ប្តូរនិន្នាការសាសនានេះ គឺមានមិនត្រឹមតែនៅប្រទេសថៃ ឬលាវតែប៉ុណ្ណោះទេ តែក៏មាននៅប្រទេសកម្ពុជាផងដែរ ដូចករណីប្រាង្គកណ្តាលនៃប្រាសាទភ្នំជីសូរ ដែលបច្ចុប្បន្នបានក្លាយទៅជាព្រះចេតិយមួយដ៏ពិសិដ្ឋ ជាសក្ខីកម្មស្រាប់ ។ ហើយបម្រែបម្រួលខាងសំណង់ស្ថាបត្យកម្ម និងអត្ថន័យដែលយើងអាចរកឃើញដោយវិធីសិក្សាប្រៀបធៀបពាក្យថា ថៃ-លាវ ផងដែរ ។ ពាក្យប្រាះថាត សៀម-លាវ ពិតជាកើត ចេញពីពាក្យពីរម៉ាត់ គឺព្រះ (ពាក្យខ្មែរ) និង ធាតុ មកពីសំស្ក្រឹត-បាលី ។
សរុបសេចក្ដី យើងអាចសង្កេតឥទ្ធិពលនៃប្រាង្គប្រាសាទខ្មែរ លើព្រះធាតុ (ប្រាះថាត) ថៃ-លាវ ដោយមូលហេតុខាងលើ ។ (ម.ត្រាណេ)

No comments:
Post a Comment