មូលហេតុនៃការសាងសង់ប្រាសាទប្រែរូបនេះឡើង គឺដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនា ក៏មែនពិត ក៏ប៉ុន្តែទន្ទឹមនឹងនេះ ក៏ដើម្បីតម្កល់អដ្ឋិធាតុរបស់ស្តេច ដែលសាងសង់គឺ ព្រះបាទរាជេន្ទ្រវរ្ម័ន ផ្ទាល់ ដូចវត្តមានរបស់ក្តាមឈូសថ្មមួយដ៏ធំ ស្ថិតនៅក្រោមជើងជណ្តើរខាងកើតតួប្រាសាទ ដែលជាភស្តុតាង ។
ផ្ទាំងសិលាចារឹកជាភាសាសំស្ក្រឹត ដែលលោក ហ្សក ស៊ឺដេស បានសិក្សាបានឲ្យដឹងថា ប្រាសាទនេះ ត្រូវបានកសាងឡើងនៅឆ្នាំ ៩៦១ ដោយព្រះបាទរាជេន្ទ្រវរ្ម័ន ដ៏មានមហិទ្ធិឫទ្ធ ខ្លាំងក្លាអស្ចារ្យ ។ ម្យ៉ាងវិញទៀត តាមខ្លឹមសារសិលាចារឹកខាងលើ យើងក៏បានដឹងទៀតថា ស្តេចអង្គនេះ ក៏បានស្ថាបនាលិង្គរាជដ៏ស័ក្តិសិទ្ធមួយឈ្មោះ រាជេន្ទ្រាបាត្រស្វរៈ តម្កល់នៅប្រាង្គប្រាសាទកណ្តាល ។ រីឯព្រះរូបរបស់ទ្រង់វិញ ដែលមានរូបភាពជាព្រះឥសូរ ត្រូវបានតម្កល់នៅជើងប្រាសាទតាមជ្រុងវិញ ។
សាងសង់ឡើងអំពីឥដ្ឋ ហើយនឹងផ្ទាំងថ្មបាយក្រៀម ប្រាសាទប្រែរូប គឺជាប្រាសាទភ្នំដ៏សំខាន់ជាងគេបំផុត ក្នុងអម្លុង ស.វទី១០ ដែលមានរាងជាសាជី ដូចជាម្កុដ ៤ ជ្រុងព្នាយ ប្រថាប់ដោយអាគារនិងគុហាតូចៗចំនួន ១២ នៅតាមជណ្តើរ ដើម្បីតម្កល់ព្រះសិវលិង្គ ដ៏ជាទីគោរពសក្ការៈ ។
វិសាលភាព និងទ្រង់ទ្រាយដ៏សមសួននេះ ធ្វើឲ្យគេរំភើបចិត្តយ៉ាងក្រៃលែង នៅពេលដែលគេឈរនៅលើប្រាសាទនេះ ហើយចោលកន្ទុយភ្នែកទៅទេសភាពជុំវិញ ។ ប្រាសាទប្រែរូបមានកំពែងពីរជាន់ ធ្វើអំពីថ្មបាយក្រៀម ដោយមានទ្វារចូលចំនួន ៤ មួយនៅជ្រុងនីមួយៗ ។ រីឯតួប្រាសាទវិញ មានរាងជាសាជី ដែលមានជណ្តើរមានកាំជាថ្នាក់ៗ សម្រាប់ទ្រតួប្រាសាទ ដែលមានចំនួន ៥ ។ ម្យ៉ាងវិញទៀត តាមរយៈជណ្តើរទាំងនោះ គេអាចទៅកាន់ប្រាង្គប្រាសាទទាំងនោះ យ៉ាងងាយស្រួលដែរ ។
នៅផ្នែកខាងកើតនៃកំពែងខាងក្រៅ គេឃើញមានប្រាង្គប្រាសាទពីរក្រុម ស្ថិតម្ខាងនៅលើគ្រឹះដ៏រឹងមាំមួយ ។ ហើយប្រាង្គនីមួយៗមានប្រវែងប្រមាណជា ៥ ម៉ែត្រ ក្នុងមួយជ្រុង ។
ដូចពោលខាងលើ ប្រាសាទប្រែរូប គឺជាប្រាសាទភ្នំ ដែលតំណាងឲ្យភ្នំសុមេរុ ដែលស្ថិតលើទេពស្ថានត្រៃត្រឹង្ស ។ ម្ល៉ោះហើយប្រាង្គកណ្តាលមានភាពធំ ហើយល្អប្រណីតជាងគេ គួរឲ្យស្ញប់ស្ញែង ហើយបើគេប្រៀបធៀបនឹងប្រាង្គដ៏ទៃៗ គេមានអារម្មណ៍ថា ឧត្តមភាពនៃសំណង់នេះ គួបផ្សំនិងលិង្គរាជ ពិតជាគ្របដណ្តប់សង្កត់លើប្រាង្គឯទៀតៗ ដែលស្ថិតនៅជុំវិញ ។
សូមជម្រាបផងដែរថា គំនិតផ្សេងទៀតដែលគាំទ្រការបកស្រាយ ដែលថា ប្រាសាទប្រែរូបគឺជាកន្លែងតម្កល់ព្រះអដ្ឋិធាតុស្តេច គឺលិង្គរាជនៅក្នុងប្រាង្គកណ្តាល ខាងលើនេះ ដែលមានឈ្មោះថា រាជេន្ទ្រាបាត្រស្វរៈ ។ នេះបញ្ជាក់ថា លិង្គនេះគឺតំណាងឲ្យលិង្គរបស់ ព្រះមហាក្សត្រព្រះបាទរាជេន្ទ្រវរ្ម័ន ពិតៗឥតក្លែងក្លាយ ។
សូមជម្រាបផងដែរថា នៅប្រទេសឥណ្ឌាសម័យបុរាណ ពាក្យ ស្វរៈ ជាពាក្យសំស្រឹ្កតមានន័យថា ព្រះសិវៈ ដែលជាទេវតានៃភ្នំតែក្នុង បរិបទខ្មែរពាក្យនេះតំណាងឲ្យព្រះបដិមា របស់ព្រះរាជាវិញ ។ ដូច្នេះមានន័យថា រាជេន្ទ្រាបាត្រស្វរៈ គឺជាចម្លាក់របស់ព្រះរាជេន្ទ្រវរ្ម័ន ដែលជាព្រះអាទិទេពខ្មែរពិតៗ សម្រាប់ធានាវឌ្ឍនភាពនិងនិរន្តរភាពនៃទឹកដីកម្ពុជាឲ្យគង់វង្ស ។
ដើម្បីមូលហេតុសាសនា ព្រះអង្គក៏បានស្ថាបនាប្រាសាទដ៏សំខាន់មួយទៀត គឺប្រាសាទមេបុណ្យ នៅទិសខាងបូព៌ា ដែលមានលក្ខណៈស្រដៀងនឹងប្រាសាទខាងលើនេះដែរ ៕ (ម.ត្រាណេ)

ប្រាសាទប្រែរូប (ម.ត ១៩៩២) និង ប្លង់នៃប្រាសាទប្រែរូប, ឯកសារបារាំង

ក្តារមឈូសនៅប្រាសាទប្រែរូប (ម.ត ២០០៤)
សូមជម្រាបផងដែរថា គំនិតផ្សេងទៀតដែលគាំទ្រការបកស្រាយ ដែលថា ប្រាសាទប្រែរូបគឺជាកន្លែងតម្កល់ព្រះអដ្ឋិធាតុស្តេច គឺលិង្គរាជនៅក្នុងប្រាង្គកណ្តាល ខាងលើនេះ ដែលមានឈ្មោះថា រាជេន្ទ្រាបាត្រស្វរៈ ។ នេះបញ្ជាក់ថា លិង្គនេះគឺតំណាងឲ្យលិង្គរបស់ ព្រះមហាក្សត្រព្រះបាទរាជេន្ទ្រវរ្ម័ន ពិតៗឥតក្លែងក្លាយ ។
សូមជម្រាបផងដែរថា នៅប្រទេសឥណ្ឌាសម័យបុរាណ ពាក្យ ស្វរៈ ជាពាក្យសំស្រឹ្កតមានន័យថា ព្រះសិវៈ ដែលជាទេវតានៃភ្នំតែក្នុង បរិបទខ្មែរពាក្យនេះតំណាងឲ្យព្រះបដិមា របស់ព្រះរាជាវិញ ។ ដូច្នេះមានន័យថា រាជេន្ទ្រាបាត្រស្វរៈ គឺជាចម្លាក់របស់ព្រះរាជេន្ទ្រវរ្ម័ន ដែលជាព្រះអាទិទេពខ្មែរពិតៗ សម្រាប់ធានាវឌ្ឍនភាពនិងនិរន្តរភាពនៃទឹកដីកម្ពុជាឲ្យគង់វង្ស ។
ដើម្បីមូលហេតុសាសនា ព្រះអង្គក៏បានស្ថាបនាប្រាសាទដ៏សំខាន់មួយទៀត គឺប្រាសាទមេបុណ្យ នៅទិសខាងបូព៌ា ដែលមានលក្ខណៈស្រដៀងនឹងប្រាសាទខាងលើនេះដែរ ៕ (ម.ត្រាណេ)
No comments:
Post a Comment