នៅលើជញ្ជាំងថែវប្រាសាទអង្គរវត្តផ្នែកខាងលិច គេឃើញមានចម្លាក់ប្រវត្តិសាស្ត្រមួយ ដែលបង្ហាញអំពីទិដ្ឋភាពព្រះបាទសុវិយាវរ្ម័នទី២ កំពុងប្រថាប់នៅកណ្តាលព្រះបរមរាជវាំង ក្នុងឥរិយាបទរាជសិលា ពោលគឺទ្រង់គងពែនភ្នែន យ៉ាងសង្ហានៅលើបល្ល័ង្កមួយលំអដោយនាគរាជ ដោយព្រះបាទមួយសំយ៉ុងចុះក្រោម ។
នៅពីខាងមុខត្រង់ គេឃើញមានសព្វមុខមន្ត្រីកំពុងលុតជង្គង់សម្តែងគារវកិច្ចថ្វាយទ្រង់ ក្នុងខណៈដែលពួកអាមាត្យបាំងក្លស់ផ្លិត និងស៊ែរដេញមូសយ៉ាងស្រគត់ស្រគុំ ។
នៅជុំវិញព្រះហាក្សត្រ គេឃើញមានពួកព្រាហ្មណ៍បុរោហិត ទុកសក់វែង ស្លៀកសំពត់លំអដោយក្បាច់រចនាតូចឆ្មារព្រមទាំងពួកមន្ត្រីជាន់ខ្ពស់ នៃព្រះបរមរាជវាំង នាសម័យនោះ ។ ទិដ្ឋភាពមួយដែលទាក់ទាញអារម្មណ៍របស់យើង គឺក្នុងចំណោមពួកព្រហ្មណ៍ទាំងនោះមានព្រាហ្មណ៍ម្នាក់ដែលអាចជាព្រះ បរមគ្រូរបស់ព្រះមហាក្សត្រសូត្រធម៌ដោយដៃប្រឡេះគ្រាប់ផ្គាំ ហាក់កំពុងអំពាវនាវបួងសួងឲ្យព្រះអាទិទេពអង្គរផ្តល់ចំពោះ ព្រះមហាក្សត្រ និងនគរខ្មែរនូវវិបុលសុខ និងសិរិសួស្តី ។ ឋានានុក្រមនៃពួកនាម៉ឺនមន្ត្រីអាចគូសបញ្ជាក់តាមរយៈសម្លៀកបំពាក់ ប្រកបដោយក្បាច់ក្បូរ ឬសាមញ្ញ ។
នៅផ្នែកខាងក្រោមគេឃើញក្រុមបរិវារជាស្ត្រី ដែលនៅដៃមានកាន់នូវដង្វាយផ្សេងៗ ។ ពួកស្ត្រីទាំងនោះខ្លះពាក់ខ្សែក កងដៃធម្មតាខ្លះទៀតជាស្រីស្នំពួកគេពាក់គ្រឿងអលង្កាមានតម្លៃ ដូចជាមកុដ និងខ្សែកមាសជាដើម ។
ដូចទើបពិពណ៌នារួច ស្តេចខ្មែរសម័យអង្គរអង្គនេះគង់ធ្វើសវនាការជាមួយសព្វនាម៉ឺន មន្ត្រី ដោយទ្រង់មានព្រះហត្ថធ្វេងក្នុងកាយវិការប្រកបដោយឫទ្ធីអំណាច រីឯខ្លួនដូចពែនភ្នែនយ៉ាងសមសួន ។ តើឥរិយាបទនេះមានប្រភពមកពីណា?
ការសិក្សាអំពីឥរិយាបទដៃ និងដងខ្លួនរបស់ព្រះពុទ្ធរូប និងទេវរូបបុរាណនានា នៅប្រទេសឥណ្ឌា បានឲ្យដឹងយ៉ាងជាក់ច្បាស់ថាព្រះមហាក្សត្រព្រះបាទសុរិយាវរ្ម័នទី២ កំពុងស្ថិតក្នុងឥរិយាបទរាជាលីលា ។ ដូច្នេះមានតែព្រះមហាក្សត្រទេ ដែលទ្រង់អាចប្រថាប់ក្នុងឥរិយាបទនេះបាន ។
សូមជម្រាបថា សារមន្ទីរជាតិពុទ្ធវិទ្យាឯកជន នៅទួលគោកក្បែរសាលាឥន្ទ្រទេវីមានវត្ថុសិល្បៈថ្មី និងបុរាណជាច្រើន ដែលមកពីអង្គរបុរី ហើយក្នុងចំណោមត្បូងកែវស្លមួយចំនួនគេឃើញមានរូបអាទិទេពខ្លះ ស្ថិតក្នុងឥរិយាបទដូចគ្នា នឹងព្រះបាទសុរិយាវរ្ម័នទី២ ។ ដូច្នេះប្រការនេះគាំទ្រទស្សនៈដែលស្តីពីប្រភពបុរេអង្គរនៃឥរិយាបទ ប្រថាប់របស់ស្តេចខ្មែរ នាសម័យអង្គរ ។ នេះជាហេតុនាំឲ្យយើងសន្និដ្ឋានបានថា ព្រះមហាក្សត្រខ្មែរចាប់ពីដើមសតវត្សទី១ ដល់សតវត្សទី១៣-១៤ ទ្រង់រមែងតែប្រថាប់ពែនភ្នែនតាមលំនាំស្តេចឥណ្ឌា តែនាសម័យក្រោយៗមករហូតដល់សម័យបច្ចុប្បន្នប្រពៃណី ’ជាផ្លូវការ” នេះមិនរក្សាឲ្យបានគង់វង្សឡើយដោយរបត់សង្គមវប្បធម៌ ៕ (ម.ត្រាណេ)

ព្រះបាទ សុរិយាវរ្ម័នទី ២ ស្ថិតក្នុងឥរិយាបថ រាជាលីលា លើប្រាសាទអង្គវត្ត ចម្លាក់ព្រះកុបេរ៌ លើជញ្ជៀនស្ពាន់ កម្មសិទ្ធឯកជន និង ចម្លាក់លើត្បូងកែវ អង្គរបុរី សម័យនគរភ្នំ ស.តទី ៣-៤ (សារមន្ទីរជាតិពន្ធុវិទ្យាទួលគោក, ម.ត ២០០៩)
នៅផ្នែកខាងក្រោមគេឃើញក្រុមបរិវារជាស្ត្រី ដែលនៅដៃមានកាន់នូវដង្វាយផ្សេងៗ ។ ពួកស្ត្រីទាំងនោះខ្លះពាក់ខ្សែក កងដៃធម្មតាខ្លះទៀតជាស្រីស្នំពួកគេពាក់គ្រឿងអលង្កាមានតម្លៃ ដូចជាមកុដ និងខ្សែកមាសជាដើម ។
ដូចទើបពិពណ៌នារួច ស្តេចខ្មែរសម័យអង្គរអង្គនេះគង់ធ្វើសវនាការជាមួយសព្វនាម៉ឺន មន្ត្រី ដោយទ្រង់មានព្រះហត្ថធ្វេងក្នុងកាយវិការប្រកបដោយឫទ្ធីអំណាច រីឯខ្លួនដូចពែនភ្នែនយ៉ាងសមសួន ។ តើឥរិយាបទនេះមានប្រភពមកពីណា?
ការសិក្សាអំពីឥរិយាបទដៃ និងដងខ្លួនរបស់ព្រះពុទ្ធរូប និងទេវរូបបុរាណនានា នៅប្រទេសឥណ្ឌា បានឲ្យដឹងយ៉ាងជាក់ច្បាស់ថាព្រះមហាក្សត្រព្រះបាទសុរិយាវរ្ម័នទី២ កំពុងស្ថិតក្នុងឥរិយាបទរាជាលីលា ។ ដូច្នេះមានតែព្រះមហាក្សត្រទេ ដែលទ្រង់អាចប្រថាប់ក្នុងឥរិយាបទនេះបាន ។
សូមជម្រាបថា សារមន្ទីរជាតិពុទ្ធវិទ្យាឯកជន នៅទួលគោកក្បែរសាលាឥន្ទ្រទេវីមានវត្ថុសិល្បៈថ្មី និងបុរាណជាច្រើន ដែលមកពីអង្គរបុរី ហើយក្នុងចំណោមត្បូងកែវស្លមួយចំនួនគេឃើញមានរូបអាទិទេពខ្លះ ស្ថិតក្នុងឥរិយាបទដូចគ្នា នឹងព្រះបាទសុរិយាវរ្ម័នទី២ ។ ដូច្នេះប្រការនេះគាំទ្រទស្សនៈដែលស្តីពីប្រភពបុរេអង្គរនៃឥរិយាបទ ប្រថាប់របស់ស្តេចខ្មែរ នាសម័យអង្គរ ។ នេះជាហេតុនាំឲ្យយើងសន្និដ្ឋានបានថា ព្រះមហាក្សត្រខ្មែរចាប់ពីដើមសតវត្សទី១ ដល់សតវត្សទី១៣-១៤ ទ្រង់រមែងតែប្រថាប់ពែនភ្នែនតាមលំនាំស្តេចឥណ្ឌា តែនាសម័យក្រោយៗមករហូតដល់សម័យបច្ចុប្បន្នប្រពៃណី ’ជាផ្លូវការ” នេះមិនរក្សាឲ្យបានគង់វង្សឡើយដោយរបត់សង្គមវប្បធម៌ ៕ (ម.ត្រាណេ)
No comments:
Post a Comment