ប្រទេសកម្ពុជាកំពុងមានសុទិដ្ឋិនិយម ជាមួយកំណើនភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលមានការកើនឡើង ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយ វិស័យនេះត្រូវបានគេចាត់ ទុកថា ជាវិស័យ អាទិភាពមួយក្នុងការជួយទ្រទ្រង់ សេដ្ឋកិច្ចជាតិឱ្យមានការរីកធំធាត់ ។ ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាជាប្រទេសមួយមានសក្តានុពលយ៉ាងខ្លាំង លើវិស័យទេសចរណ៍ ដែលមានរមណីយដ្ឋានទេសចរណ៍យ៉ាងសម្បូរបែបសម្រាប់ទាក់ទាញ ភ្ញៀវមកទស្សនា ហើយ ត្រូវបានគេប្រសិទ្ធនាមឱ្យថាជាប្រទេសអច្ឆរិយៈមួយ ។ បច្ចុប្បន្ន ប្រទេសកម្ពុជាបានធ្វើការបែងចែកប៉ូលទេសចរណ៍ សំខាន់ៗចំនួនបួនដែលប៉ូលនីមួយៗ សុទ្ធតែជាកន្លែងទាក់ទាញភ្ញៀវទេសចរ ។ ប៉ូលសំខាន់ៗទាំងនោះមានដូចតទៅនេះ ៖
ទើបគេធ្វើដំណើរទៅកម្សាន្តតាមរមណីយដ្ឋានខេត្តដទៃទៀត ។ កាល ណាភ្ញៀវមកដល់ក្រុងភ្នំពេញពួកគេនាំគ្នា ចូលទៅទស្សនាក្នុងព្រះ បរមរាជវាំង ដែលមានរឿងប្រវត្តិជាច្រើនបានបន្សល់ទុកពីអតីត-កាល ។ នៅក្នុងព្រះ បរមរាជវាំងត្រូវបានគេរក្សាទុកនូវវត្ថុមានតម្លៃ ជាច្រើនដែលបានបន្សល់ទុកពីក្សត្រជំនាន់មុនៗ ។ បន្ទាប់មកគេនាំ គ្នាទៅទស្សនាវត្ថុបុរាណនៅក្នុងសារមន្ទីរជាតិដែលក្រុមអភិរក្សបានប្រមែប្រមូលពីទីកន្លែងផ្សេងៗយកមករក្សាទុកនៅទីនោះ ដើម្បីភ្ញៀវទេសចរណ៍ចូលទស្សនា ហើយ រូបចម្លាក់បុរាណនីមួយៗ ដែលគេ ដាក់តាំងនៅក្នុងសារមន្ទីរសុទ្ធតែមាន រឿងប្រវត្តិពីអតីតកាល ហើយភ្ញៀវ បរទេសឱ្យតម្លៃលើវត្ថុបុរាណទាំង អស់នោះណាស់ ។ បន្ទាប់មកគេបន្ត ដំណើរទៅមើលសារមន្ទីរគុកទួល ស្លែង និង បឹងជើងឯក ដែលជាស្លាក ស្នាមប្រវត្តិអតីតកាលដ៏ជូរចត់របស់ ប្រជាពលរដ្ឋខ្មែរដែលត្រូវបានសម្លាប់ យ៉ាងរង្គាលដោយរបប ប៉ុល ពត ដែលពួកគេបានកាន់អំណាចក្នុងរយៈ ពេលបីឆ្នាំប្រាំបីខែម្ភៃថ្ងៃ។រមណីយដ្ឋានវត្តភ្នំក៏ជាទីកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់ មួយដែរ ដែលជាកន្លែង បុរាណទាក់ទងរឿងប្រវត្តិ ពីអតីតកាលមានអាយុរាប់រយឆ្នាំមកហើយ ។
កាលពីឆ្នាំ ២០១០ សម្រាប់តំបន់ប៉ូលទីក្រុង ភ្នំពេញមានភ្ញៀវអន្តរជាតិមកទស្សនាសរុបចំនួន ១.២០៣.០៣៣ នាក់ បើធៀបនឹងឆ្នាំ២០០៩ មាន ការកើនឡើង ៣,៤០ ភាគរយ ។ ដោយឡែកភ្ញៀវ ជាតិមានចំនួន ២.០០១.៨៥០ មានការកើនឡើង ១,៤៤ ភាគរយ ។ បច្ចុប្បន្ននៅក្នុងទីក្រុងភ្នំពេញ មានសណ្ឋាគារចំនួន ១៥៩ ដែលមានបន្ទប់ចំនួន ៦.៩២០ បន្ទប់ ផ្ទះសំណាក់មានចំនួន ៣៦៩ ស្មើ នឹងបន្ទប់ចំនួន ៥.៣៥១ បន្ទប់ សម្រាប់បម្រើដល់ វិស័យទេសចរណ៍ ។
ប៉ូលទេសចរណ៍ខេត្តសៀមរាប
ប៉ូលទេសចរណ៍ខេត្តសៀមរាបមានរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រជាច្រើន ដែលជាកន្លែង ប្រមូលផ្តុំទៅដោយ ប្រាង្គប្រាសាទយ៉ាងសម្បូរបែប ដែលបុព្វបុរសខ្មែរពីសម័យដើមបានកសាងទុកជា កេរដំណែលដល់កុលបុត្រខ្មែរ ជំនាន់ក្រោយៗបានយល់ បានស្គាល់អំពីរឿងប្រវត្តិអតីតកាលរបស់ អាណាចក្រខ្មែរនាសម័យនោះ អ្នកទេសចរអន្តរជាតិ ដែលចង់ទៅទស្សនាខេត្តសៀមរាប គឺគេ តម្រង់ទិសដៅទៅទស្សនារមណីយដ្ឋានប្រាសាទ អង្គរវត្តមុនគេ បន្ទាប់មក ទើបគេធ្វើដំណើរទៅកម្សាន្តតាមរមណីយដ្ឋានប្រាង្គប្រាសាទដទៃទៀត នៅក្នុងខេត្តនេះ ។ ប្រាសាទអង្គរវត្តត្រូវ បានពិភពលោកចាត់ចូលជាវត្ថុអច្ឆរិយៈមួយក្នុងចំណោមវត្ថុអច្ឆរិយៈទាំងប្រាំពីរនៅក្នុងលោក ដែលពីមួយឆ្នាំ ទៅមួយឆ្នាំភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិបានទៅ លេងតំបន់រមណីយដ្ឋានខេត្តនេះមានការកើនឡើងជាលំដាប់ ។ ដោយសារតែខេត្តនេះជាប៉ូលទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជាបន្ទាប់ពីក្រុងភ្នំពេញ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍនៅក្នុងខេត្តសៀមរាបមានសន្ទុះទៅមុខយ៉ាងលឿន ដែល បច្ចុប្បន្នមានសណ្ឋាគារចំនួន ១២៤ ស្មើនឹង ៩.៤៣៨ បន្ទប់ ដោយឡែកផ្ទះសំណាក់មានចំនួន ២៣២ ស្មើនឹងចំនួន ៣.០៦៤ បន្ទប់ ។
ប៉ូលទេសចរណ៍តំបន់ឆ្នេរសមុទ្រ
បច្ចុប្បន្នប្រទេសកម្ពុជាមានតំបន់ព្រៃ កោងកាងទំហំជាង ៦ ម៉ឺនហិកតារ ដែល កំពុងស្ថិតនៅក្នុងការអភិរក្ស និង តំបន់ឆ្នេរ ខ្សាច់ដ៏ល្អស្រស់បំព្រង ដែលបានលាតសន្ធឹង និង គ្របដណ្តប់នៅតាមបណ្តាខេត្តចំនួនបួន ក្នុងនោះមានខេត្តព្រះសីហនុ ខេត្តកំពតខេត្តកែប និង ខេត្តកោះកុង ដែលមានប្រវែង ជាង ៥៤០ គីឡូម៉ែត្រ ។ បច្ចុប្បន្នតំបន់ឆ្នេរ សមុទ្រកម្ពុជា ត្រូវបានដាក់បញ្ចូលជាបេក្ខភាពឆ្នេរដ៏ស្អាតបំផុតរបស់ពិភពលោក ប៉ុន្តែមក ដល់ពេលនេះឆ្នេរសមុទ្ររបស់កម្ពុជាមិនទាន់ បានដាក់បញ្ចូលជាសមាជិកឆ្នេរដ៏ស្អាតបំផុត របស់ពិភពលោកជាផ្លូវការនៅឡើយទេ ។
ប៉ូលទេសចរណ៍តំបន់អេកូ ទេសចរណ៍ស្ថិតនៅក្នុង ភូមិភាគឦសាន
ភ្ញៀវទេសចរអន្តរជាតិដែល មកលេងប្រទេសកម្ពុជា បន្ទាប់ពីគេ ដើរលេងរមណីយដ្ឋានបែបវប្បធម៌ ប្រវត្តិសាស្ត្ររួចហើយ គេនឹងធ្វើដំណើរទៅកម្សាន្តតំបន់ឆ្នេរតាម បណ្តាខេត្តមួយចំនួនដែលស្ថិតនៅ ក្នុងប៉ូលតំបន់ឆ្នេរនេះ ។ ឆ្នាំ ២០១០ កន្លងទៅនេះខេត្តដែលស្ថិតនៅក្នុង ប៉ូលទេសចរណ៍តំបន់ឆ្នេរនេះបាន ទទួលភ្ញៀវទេសចរអន្តរជាតិ សរុប ចំនួន ១៦២.០៨០ នាក់ កើនឡើង ៤,៩០ ភាគរយ និង ភ្ញៀវជាតិចំនួន ១.២០០.៤១៣ នាក់ កើនឡើង ៤៧,៧០ ភាគរយ ។ សណ្ឋាគារនៅ ក្នុងប៉ូលទេសចរណ៍តំបន់ឆ្នេរ ដែល ស្ថិតនៅក្នុងខេត្តទាំងបួននេះមាន ចំនួន ៦០ ស្មើនឹងចំនួន ២.៩១៣ បន្ទប់ និង ផ្ទះសំណាក់ចំនួន ១៨០ ស្មើនឹង ២.៦២២ បន្ទប់ ។
នៅក្នុងភូមិភាគឦសានមាន ខេត្តចំនួនបួន ត្រូវបានគេចាត់បញ្ចូល ជាតំបន់អេកូទេសចរណ៍ដ៏ល្អប្រណីត ក្នុងនោះមាន ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និង ខេត្ត ស្ទឹងត្រែង ហើយខេត្តនីមួយៗសុទ្ធ តែមានសក្តានុពល ទាក់ទាញភ្ញៀវទេសចររៀងៗខ្លួនដូចជានៅខេត្ត ក្រចេះភ្ញៀវទេសចរទៅទស្សនាកម្សាន្ត សត្វផ្សោត ស្ថិតនៅអន្លង់កាំពី ភ្នំ សម្បុក និង ទៅទស្សនាវត្តសសរ មួយរយ ។ ខេត្តមណ្ឌលគិរី មាន រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ ជាច្រើន ដូចជា ទឹកជ្រោះប៊ូស្រា ទឹកជ្រោះសែនមនោរម្យ ទឹកជ្រោះ រមនា ទឹកជ្រោះជ្រៃធំ ឆ្នេរទន្លេ ចម្ការ ស្រល់ និង រមណីយដ្ឋានថ្មីៗជាច្រើន ទៀតដែលគេទើបតែបង្កើត ។ ខេត្ត រតនគិរីមានរមណីយដ្ឋានទេសចរណ៍ ធម្មជាតិមួយចំនួន ដូចជា បឹងយក្ស ឡោម ទឹកធ្លាក់កាចាញ ទឹកធ្លាក់ កាទៀង ទឹកធ្លាក់ចាអ៊ុង ភ្នំឥសី បតមៈ និង វាលរំប្លង់ ។ ដោយឡែក ខេត្តស្ទឹងត្រែងមានរមណីយដ្ឋាន ទេសចរណ៍ ដូចជា រមណីយដ្ឋាន អូរពងមាន់ ថាឡាបរិវាត់ កោះខ្សាច់ វត្តហាំងខូបា ទឹកជ្រោះសុភមិត្ត និង សហគមន៍ទេសចរណ៍ថ្មីៗជាច្រើន ទៀត ។
ភ្ញៀវទេសចរអន្តរជាតិដែលបានទៅទស្សនាតាមបណ្តាខេត្តដែល ស្ថិតនៅក្នុងប៉ូលអេកូទេសចរណ៍ក្នុង ឆ្នាំ ២០១០ មានចំនួន ៤៣.០៧៦ នាក់ កើនឡើង ១,៣១ ភាគរយ និង ភ្ញៀវជាតិមានចំនួន ២២៦.៤១៩ នាក់ ដែលចុះថយ ២៦,៥៦ ភាគរយ ។ សណ្ឋាគារមានចំនួន ២០ ស្មើនឹង ៧៥២ បន្ទប់ និង មានផ្ទះសំណាក់ ចំនួន ៧៥ ស្មើនឹង ១.០៦៦ បន្ទប់ ៕
No comments:
Post a Comment