Tuesday, April 12, 2011

ប្រាសាទបន្ទាយក្តី

ប្រាសាទបន្ទាយក្តីមានសណ្ឋានស្រដៀងនិងប្រាសាទតាព្រហ្មនិងប្រាសាទព្រះខ័នដែរប៉ុន្តែមានទំហំតូចជាង។គោ                                                        បុរៈទាំង៤កន្លែងមានព្រះភក្រ្តរបស់ព្រះអវលោកិតេស្វរៈបែរព្រះភក្រ្តទៅកាន់ទិសទាំងដូចប្រាសាទបាយ័នដែរ  ដោយ មានកំពែងព័ទ្ធជុំវិញ។ផ្លូវចូលមានគោបុរៈទាំង៤ទិសមានក្រឡាផ្ទៃ 800x400ម៉ែត្រ ។ ប្រាសាទ បន្ទាយក្តីត្រូវបានគេចាត់ចូល ជាវត្តខាងព្រះពុទ្ធសាសនាសព្វថ្ងៃមានសភាពទ្រុឌទ្រោមខ្លាំង ។
តើប្រាសាទបន្ទាយក្តីមានអ្វីទស្សនាខ្លះ ?
មុនទៅដល់ប្រាង្គប្រាសាទមេនឹងមានព្រះវិហាររបស់ព្រាហ្មសម្រាប់ធ្វើពិធីខាងសាសនាបន្ទាប់មកទៀតជាគោបុរៈ                                     ផ្នែកខាងក្នុងនាំទៅកាន់ប្រាង្គមេនិងប្រាង្គបរិវារទាំង៤។ទិសមានរោងទងទិសខាងជើងត្បូងនៅត្រង់មុខប្រាង្គមេដូច ​ នឹងប្រាសាទដែលកសាងក្នុងរចនាបថបាយ័នដែររូបនាងទេពអប្សរកំពុងរាំពត់ពែនយ៉ាងស្រស់ស្អាតនៅប្រាង្គ បមេមានតម្កល់ព្រះពុទ្ធរូបកំពុងសមាធិ ។

ដោយសារប្រាសាទបន្ទាយក្តីគឺជាប្រាសាទខ្នាតតូចយើងអាចទស្សនាទិសខាងកើតតម្រង់ទៅទិសខាងលិចដោយ                                                              ប្រើ​​​​​​​​​ ពេលវេលាមិនយូរណាស់ណាទេគឺប្រមាណជា៣០នាទីទៅ១ម៉ោងតែប៉ុណ្ណោ។ន្ទាប់មកយើងក៏អាចដើរទស្សនា ​ទៅកាន់ស្រះស្រង់ដែលនៅខាងមុខប្រាសាទបានផងដែរ ។

ប្រាសាទបន្ទាយក្តីនេះព្រះបាទជយវរ្ម័នទី៧ទ្រង់កសាងដើម្បីឩទិសថ្វាយព្រះពុទ្ធសាសនាក្នុងសតវត្សរ៍ទី១២នៃពុទ្ធសករាជ(ព.ស ១៧២៤.១៧៤៤) ។

ប្រាសាទដែលកសាងក្នុងយុគសម័យតែមួយ
១. ប្រាសាទបាយ័ន
២. ប្រាសាទតាព្រហ្ម
៣. ប្រាសាទព្រះខ័ន
៤. ប្រាសាទនាគព័ន្ធ
៥. ប្រាសាទតាសោម
៦.ស្រះស្រង់
៧. ប្រាសាទតាណី
៨. ប្រាសាទតាព្រហ្មកិល
៩. ប្រាសាទបន្ទាយឆ្មារ

No comments:

Post a Comment