សួរស្តីប្រិយមិត្តជាទីគោរព ខ្ញុំបាទJaydensamreoth សូមនាំមកជូននូវពត៍មានខ្មែរនឹងអំពីប្រាសាទខ្មែរដែលមានអាយុកាលពាន់ឆ្នាំមកផ្សព្វផ្សាយបន្តដើម្បីឲ្យបានជ្រាបច្បាស់អំពីប្រាសាទបុរាណនឹងរមណីយដ្ធានជាច្រើនទៀតផងដែរ។
Tuesday, April 12, 2011
ប្រាសាទវិមានអាកាស
ប្រាសាទវិមានអាកាសជាប្រាសាទមួយដែលកសាងឡើងអំពីថ្មភក់នៅលើជើងគ្រឹះថ្មបាយក្រៀមមានបីជាន់ស្រ
ដៀងនឹងប្រាសាទពីរ៉ាមីដ ។ កម្ពស់នៃជើងគ្រឹះប្រាសាទវិមានអាកាសទាំងបីជាន់ប្រហែលជា ១២ ម៉ែត្រ មានសណ្ឋាន ជាបួនជ្រុងទ្រវែងមានជណ្តើរចោតទាំងបួន ផ្នែក ។
ចំណែកឯផ្លូវចូលទស្សនាព្រះរាជវាំងត្រូវដើរឆ្លងកាត់ជើងគ្រឹះឡើងលើព្រះពន្លាខ្ពស់ ទៅតាមជណ្តើរគ្រុឌព្រោះព្រះ រាជវាំងនេះគាំងនៅលើព្រះពន្លខ្ពស់ពេលណាយើងឡើងទៅកាន់ព្រះពន្លានឹងឃើញបដិមាផុសរូបសិង្ហរចនាបថ សម័យបាយ័នឈរយ៉ាងអង់អាចនៅក្បាលជណ្តើរទាំងសងខាង ។ នៅលើព្រះពន្លានេះនៅមានស្លាកស្នាមការសង់ព្រះពន្លាក្នុង រជ្ជកាលព្រះបាទ ជយវរ្ម័នទី ៧ ដែលគេប្រើសម្រាប់រាជការត្រួតពលឬ ប្រារឰពិធីខាងសាសនាផ្សេងៗ។ បច្ចុប្បន្ននេះមិន នៅសេសសល់ស្លាកស្នាមទៀត ឡើយ ព្រោះសំណង់ទាំងនោះធ្វើអំពីឈើ ។
* តើប្រាសាទវិមានអាកាសមានអ្វីទស្សនាខ្លះ ?
ប្រាសាទវិមានអាកាសតាំងនៅលើជើងគ្រឹះខ្ពស់បីជាន់ មួយជាន់ៗមានកម្ពស់បួនម៉ែត្រ ។ ជាន់ក្រោមបង្អស់មានទទឹង ២៨ ម៉ែត្រនៅជួរទិសខាងជើង-ត្បូង ចំណែកបណ្តោយប្រវែង ៣៥ ម៉ែត្រ នៅជួរទិសខាងកើត-លិច។ ជើងគ្រឹះប្រាសាទទាំងបីជាន់ជាផ្លូវឡើងទៅកាន់ប្រាសាទបានដែលមានជណ្តើរនៅកណ្តាលជើងគ្រឹះ ទាំង ៤ ទិស។ប៉ុន្តែភាគច្រើនបាក់ស្ទើរ អស់ ហើយកន្លែងដែលនៅមានសភាព ល្អបំផុត គឺនៅផ្នែកទិស ខាងលិច។ផ្នែកទាំងពីរនៃជណ្តើរឡើងអមសងខាង ដោយបដិមាផុសរូបសិង្ហនិងរូបដំរីនៅមុខជើង គ្រឹះទាំងបីជាន់។តួប្រាសាទលើជើងគ្រឹះជាន់លើបង្អស់ផ្នែកក្រៅជារោង ថែវ ធ្វើអំពីថ្មភក់ ផ្នែកក្នុងជា តួប្រាសាទសង់លើជើងគ្រឹះមានកម្ពស់ ២,៥ ម៉ែត្រ។
តាមអ្នកដំណើរចិនឈ្មោះ ជីវ តាក្វាន់ បានឱ្យដឹងថា នៅក្នុងប្រាសាទនេះស្តេចនឹងត្រូវយាងមកផ្តុំជាមួយនឹងនាងនាគក្បាល ៩ដែលប្រែក្រឡាជាស្រីស្អាត រាល់យប់តាមពង្សាវតាបានតំណាលតៗគ្នានៅក្នុងស្រទាប់មជ្ឈដ្ឋានជនជាតិចិន ដែលមករស់នៅក្នុងក្រុង ព្រះនគរសម័យ នោះ ។
ស្រះទឹកហ្លួង មានសណ្ឋានរាង ៤ ជ្រុងទ្រវែងមានទទឹង ៤៥ ម៉ែត្រ បណ្តោយ ១២៥ ម៉ែត្រ ។ គែមស្រះ ជាថ្មភក់ព័ទ្ធជុំវិញជាច្រើនជាន់ ចោតចុះផ្នែកខាងក្រោម ។ គេជឿថា ស្រះនេះកសាងក្នុងរជ្ជកាលព្រះ បាទសុរិយវរ្ម័នទី ១ ហើយឆ្លាក់រូបបន្ថែមក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី ៧ ។
នៅត្រង់បរិវេណខាងត្បូងនៃស្រះមានកំពែងវែងតទៅទិសខាងលិចបន្តិចគេសន្និដ្ឋានថា កំពែងនេះសាងឡើងដើម្បីបាំងដីពីប្រាសាទ វិមានអាកាសកុំឱ្យហូរចុះមកស្រះ។ចំណុច ដែលគួរឱ្យស្ញប់ស្ញែងនៃកំពែងនេះគឺរូបចម្លាក់ល្អឥតខ្ចោះ ហើយមានរូបខ្លះស្រដៀង នឹងរូបចម្លាក់ នៅតាមជញ្ចាំងទីព្រះលាន ស្តេចគម្លង់ ។
ស្រះទឹកខាងកើត នៅទិសខាងកេតនៃគោបុរៈខាងជើង។មានទទឹង ២០ ម៉ែត្របណ្តោយ៤០ម៉ែត្រមានសណ្ឋានជាស្រះថ្មភក់ដែលមានជម្រៅ៤,៥ ម៉ែត្រ ។ គេជឿថាស្រះនេះគឺជាផ្នែកមួយនៃព្រះរាជវាំងដែលកសាង ឡើងក្នុងបរិវេណនេះលើកដំបូង ។
របៀងនិងស្រះទឹកខាងលិចនៃស្រះទឹកហ្លួងនៅខាងលិចគោបុរៈខាងលិច។ខាងក្រៅជាកំពែងថ្ម បាយក្រៀមមានលក្ខណៈទ្រុឌទ្រោម ។
បន្ទាប់មកទៀតជាស្រះទឹកខ្នាតតូចនិងរបៀងទាបៗហើយចំណុចដែលគួរឱ្យស្ងប់ស្ងែង មួយកន្លែងទៀតគឺរូបចម្លាក់នៅលើកំពែង ។
របៀងខាងកើតមានសណ្ឋានជារូបកាកបាទមានសសរមូលនៅខាងក្រេមាប៉ុន្តែឥឡូវនេះត្រូវដើមឈើដុះគ្របជិត zស្ទើរអស់ ប្រសិនបើយើងដើរទៅទស្សនាមានការលំបាកបន្តិច ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment