ក្រុមប្រាសាទលិង្គនៅទីក្រុងកោះកេរ ឬគោកគគីរ ក្នុងសិលាចារឹក មានប្រាសាទដែលផ្ទុកដោយរូបសំណាកតំណាងឲ្យព្រះសិវលិង្គ ចំនួន ៤ ។ នៅទីនេះ យើងសូមលើកយកប្រាសាទតែមួយមកអធិប្បាយ ។
ប្រាសាទ លិង្គ ជាប្រាសាទស្ថិតនៅក្នុងរចនាបថកោះកេរ (ដើមសតវត្សរិ៍ទី១០នៃគ្រិស្តសករាជ) ហើយមានរាង៤ជ្រុងស្មើ សាងសង់ ដោយថ្មភក់ ប្រហែលជាគេដឹកមកពីតំបន់ដែលស្ថិតនៅឆ្ងាយបន្តិច ។ នៅលើជញ្ជាំងខាងជើងផ្នែកខាងក្រៅ គេឃើញមានបង្ហូរទឹកមន្ត ឬសោមសូត្រមួយ ជាមាត់របស់យោនីដែលស្ថិតក្នុងប្រាសាទ ។
គួរបញ្ជាក់ថា ការបង្ហូរទឹកមន្ត បែបនេះតាមរន្ធយោនីដែលមានព្រះសិវលិង្គនៅពីលើជាប្រពៃណីកើតចេញ ក្នុងវប្បធម៌ចេនឡា ដូចដែលមានក្នុងប្រាសាទរបាំងរមាសនៅទីក្រុងឦសានបុរៈ ឬសម្បូរព្រៃគុកនាចុងសតវត្សរិ៍ទី៦ និងដើម សតវត្សរ៍ទី៧ ។
តាមការស្រាវជ្រាវរបស់លោក អ៊ួង វន ដែលបានចុះទៅផ្ទាល់ទីតាំងប្រាសាទលិង្គ ឬប្រាសាទជ័យ បានកត់សម្គាល់ថា ប្រាសាទនេះ ស្ថិតនៅក្នុងបរិវេណនៃទីក្រុងកោះកេរ ដែលជាព្រះរាជធានីនៃព្រះជ័យវរ័ន្មទី៤នៅក្នុងខេត្តព្រះវិហារ ។
ប្រាសាទជ័យ ឬ លិង្គមានដល់ទៅ៤ ស្ថិតជាជួរ ហើយមានរាងដូចគ្នា សាងសង់អំពីថ្មភក់ ។
គេសង្កេតឃើញនៅចំកណ្តាលប្រាង្គប្រាសាទនីមួយៗ នូវវត្តមានរបស់ព្រះសិវលិង្គដ៏ធំសម្បើមអស្ចារ្យ ដោយមានទំហំរវាង ១ម៉ែត្រ ២០ ទៅ១ម៉ែត្រ៤០គុណ នឹង១ម៉ែត្រ១០ ទៅ១ម៉ែត្រ២០ ។ នេះជាប្រាសាទដែលមានលិង្គដ៏ធំជាងគេនៅក្នុង ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ក៏ដូចក្នុងចក្រភពកម្ពុជទេសដែរ ។
ភាពវិសេសវិសាលរបស់ព្រះសិវលិង្គទាំងនោះ គឺទ្រដោយទម្រថ្ម តំណាងឲ្យព្រះនាងឧមាប្រកបដោយក្បាច់រចនាយ៉ាងល្អប្រណីត គឺលិង្គ និងទម្រត្រូវបានធ្លាក់នៅលើដុំថ្មភ្នំមួយយ៉ាងធំដែលផុសចេញពី ដីភ្នំតែម្តង ។ នេះជាអច្ឆរិយភាពរបស់ទីតាំង ដែលធ្វើឲ្យគេស្ញប់ស្ញែងនូវ ទេពកោសល្យរបស់បុព្វបុរសខ្មែរនាសម័យបុរាណក្នុងអំឡុង ១០០០ឆ្នាំមុននេះ ។ ម្យ៉ាងទៀតការយកថ្មដើម្បីធ្លាក់ជាលិង្គព្រះឥសូរខាងលើនេះ ក៏ជាភស្តុតាងមួយបង្ហាញឲ្យយើងដឹងថា : ទីតាំងនេះមានលក្ខណៈពិសិដ្ឋដ៏ជ្រាលជ្រៅបំផុតសម្រាប់សាសនិកជនខ្មែរ នាសម័យបុរាណ ៕ (ម.ត្រាណេ)

ប្រាសាទលិង្គ និងសោមសូត្របង្ហូរទឹកមន្តចេញពីប្រាសាទ (ថត ១៩៩៦)

No comments:
Post a Comment