សាងសង់ឡើងនៅឆ្នាំ៨៧៩ ដោយព្រះបាទឥន្ទ្រវរ្ម័នទី១ (៨៧៧-៨៨៩ នៃគ.ស) នៅមានបច្ឆានាម ឥស្វារៈលោកា ប្រាសាទព្រះគោ មានតួប៉ម៦ រៀបចំជា ២ ជួរ ត្រូវបានឧទ្ទិសដល់វិញ្ញាណក្ខន្ធព្រះបាទជ័យវរ្ម័នទី២ ដោយបុព្វបុរសរបស់ព្រះបាទ ឥន្ទ្រវរ្ម័នទី១ ។
ដោយសូមរំលឹកផងដែរថា រចនាប័ថ្មនៃប្រាសាទនេះ ត្រូវបានឲ្យឈ្មោះថា រចនាបថព្រះគោដ៏ល្បីល្បាញក្នុងប្រវត្តិសិល្បៈស្ថាបត្យកម្មខ្មែរ ។
សិលាចារឹកមួយផ្ទាំងយ៉ាងវែង ដែលស្ថិតនៅគោបុរៈទី១ សរសេរជាភាសាសំស្ក្រឹតនិងខ្មែរ បានផ្ដល់ព័ត៌មានសំខាន់ៗសម្រាប់ប្រវត្តិសាស្ត្រខ្មែរ ។ ភាគ ក នៃសិលាចារឹកសរសេរជាភាសាសំស្ក្រឹតបានឲ្យដឹងថា មានការកសាងព្រះបដិមាតំណាងឲ្យព្រះសិវៈ និងព្រះនាងទេវី នៅឆ្នាំ៨៩៧ ដើម្បីជាទីសក្ការៈបូជា ។ យើងក៏ដឹងទៀតថា ឫទ្ធានុភាព និងព្រះជ័យជេស្ដារបស់ព្រះមហាក្សត្រ ព្រះបាទឥន្ទ្រវរ្ម័នទី១ ក៏ត្រូវបានពិពណ៌នាយ៉ាងក្បោះក្បាយដែរ ។ ទន្ទឹមនឹងនេះ យើងក៏នឹងបន្ថែមទៀតថា មានការប្រារព្ធពិធីទេវរាជនៅលើភ្នំមហេន្ទ្របវ័ត គឺភ្នំគូលែនបច្ចុប្បន្ន ដែលគោលនយោបាយនាសម័យនោះ ដើម្បីសូមទទួលពរជ័យពីព្រះអាទិទេពសិវៈ ឬទេវតាភ្នំដ៏មានមហិទ្ធិប្ញទ្ធ។
ក្រៅពីនេះ នៅមានសិលាចារឹកមួយផ្ទាំងទៀត ចារនៅឆ្នាំ១០០៥ ពិពណ៌នាអំពីដណ្តើមរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី២ ដោយព្រះបាទសុរិយោវរ្ម័នទី១ ។
លក្ខណៈសម្បត្តិដ៏ពិសេស នៃក្រុមបារាំង ព្រះគោ គឺប្រាសាទនេះ រំលេចនូវក្បាច់ក្បូរយ៉ាងល្អស្អាត ធ្វើអំពីកំទេចបាយអនៅតាមជញ្ជាំងខាងក្រៅ ដោយមានវត្តមានចម្លាក់តំណាងទ្វារបាលក្នុងឥរិយាបថឈរ ហើយមានលំពែងនៅដៃ។ ទោះចម្លាក់ទាំងនេះ បានធ្លាក់រុះរាយជាច្រើនអន្លើក្ដី ប៉ុន្តែរក្សានូវសោភណភាពគួរឲ្យគយគន់ ហើយផ្តល់យើងនូវលទ្ធភាពស្វែងយល់អំពីអ្វីដែលជាកម្រិតចេះដឹងផ្នែក បច្ចេកទេសក្នុងការលំអប្រាង្គប្រាសាទនៅស.វ.ទី៩ ។
បើប្រៀបធៀបទៅនឹងក្បាច់លំអជាកំបោរបាយអ ប្រាសាទព្រះគោនិងប្រាសាទនាសម័យព្រះបាទជ័យវរ្ម័នទី៧ ដូចករណីប្រាសាទកំពែងលែង នៅខេត្តពេជ្របុរីជាដើម យើងអាចនិយាយបានថា បច្ចេកទេសលំអក្បាច់ក្បូរធ្វើអំពីកំបោរបាយអ គឺជាប្រវត្តិដ៏យូរលង់ ។
គួររំលឹកផងដែរថា ប្រាសាទព្រះគោមានកំពែង៣ជាន់ ជាថ្មបាយក្រៀមនិងឥដ្ឋ ។ កំពែងខាងក្រៅដែលមានទំហំធំជាងគេប្រវែង ៤០០ម៉ែត្រ គុណនឹង៥០០ម៉ែត្រ ។ គេឃើញមានគោបុរៈនៅទិសខាងកើតនិងខាងលិចដែលបាក់បែក ។ រីឯកំពែងខាងក្នុងវិញ កំពែងនេះក៏មានទ្វារចូល ឬគោបុរៈពីរ គឺមួយនៅខាងកើតនិងមួយទៀតនៅខាងលិចដូចគ្នាដែរ ។ ម្យ៉ាងវិញទៀតដូចពោលខាងលើ នៅផ្នែកកណ្ដាលខាងកើត នៅទីលានគេឃើញមានចម្លាក់គោនន្ទិន ពីរ ធ្វើអំពីថ្មភក់ដែលមុខរេទៅរកតួប៉មប្រាសាទ ។
ក្រុមប្រាសាទព្រះគោ ត្រូវបានសាងសង់ខឿនមួយខ្ពស់ពីដីដែលមានទីលានរាបឬស្មើដែរ កន្លងមកទើបត្រូវបានគេរៀបឡើងវិញគួរឲ្យចាប់អារម្មណ៍ ៕ (ម.ត្រាណេ)
ប្លង់នៃប្រាសាទបាគងឯកសារសាលាបារាំងចុងបូព៌ា
បើយើងពិនិត្យមើលឲ្យបានត្រឹមត្រូវ យើងនឹងឃើញថា ប្រាសាទនេះ ដែលត្រូវបានសាងសង់លើខឿនមួយ មានកំពែង៣ ជាន់ ទ្វារចូល (គោបុរៈ) ២ កើតនិងលិច និងតួប៉ម៦ ស្ថិតក្នុងកំពែងមួយដែលរាង៤ជ្រុងស្មើ (កំពែងទី២) ដោយហ៊ុមព័ទ្ធដោយគូទឹក ។ លក្ខណៈពិសេស នៃ ប្រាសាទព្រះគោ នេះ ដែលតាមពិតទៅគឺតំណាងឲ្យលោកធាតុវិទ្យា គឺជាប្រាង្គ ឬ តួប៉មកណ្ដាល មានលក្ខណៈខ្ពស់ជាងគេដែលតំណាងឲ្យភ្នំសុមេរុ ។ ដោយសូមរំលឹកផងដែរថា រចនាប័ថ្មនៃប្រាសាទនេះ ត្រូវបានឲ្យឈ្មោះថា រចនាបថព្រះគោដ៏ល្បីល្បាញក្នុងប្រវត្តិសិល្បៈស្ថាបត្យកម្មខ្មែរ ។
សិលាចារឹកមួយផ្ទាំងយ៉ាងវែង ដែលស្ថិតនៅគោបុរៈទី១ សរសេរជាភាសាសំស្ក្រឹតនិងខ្មែរ បានផ្ដល់ព័ត៌មានសំខាន់ៗសម្រាប់ប្រវត្តិសាស្ត្រខ្មែរ ។ ភាគ ក នៃសិលាចារឹកសរសេរជាភាសាសំស្ក្រឹតបានឲ្យដឹងថា មានការកសាងព្រះបដិមាតំណាងឲ្យព្រះសិវៈ និងព្រះនាងទេវី នៅឆ្នាំ៨៩៧ ដើម្បីជាទីសក្ការៈបូជា ។ យើងក៏ដឹងទៀតថា ឫទ្ធានុភាព និងព្រះជ័យជេស្ដារបស់ព្រះមហាក្សត្រ ព្រះបាទឥន្ទ្រវរ្ម័នទី១ ក៏ត្រូវបានពិពណ៌នាយ៉ាងក្បោះក្បាយដែរ ។ ទន្ទឹមនឹងនេះ យើងក៏នឹងបន្ថែមទៀតថា មានការប្រារព្ធពិធីទេវរាជនៅលើភ្នំមហេន្ទ្របវ័ត គឺភ្នំគូលែនបច្ចុប្បន្ន ដែលគោលនយោបាយនាសម័យនោះ ដើម្បីសូមទទួលពរជ័យពីព្រះអាទិទេពសិវៈ ឬទេវតាភ្នំដ៏មានមហិទ្ធិប្ញទ្ធ។
ទិដ្ឋភាពរួមនៃប្រាសាទព្រះគោ (ថត ២០០៨)
ផ្នែកម្ខាងទៀតនៃសិលាចារឹកជាភាសាខ្មែរ បានបញ្ជាក់ថា នៅឆ្នាំ៨៩៣ នៃគ.ស. មានការកសាងរូបព្រះបរមេស្វរៈមួយអង្គ ដាក់តម្កល់នៅប្រាង្គនៃជួរខាងកើត ដោយរូបព្រឹទ្ធិវិន្ទ្រីស្វរៈនៅប្រាង្គខាងត្បូង ដើម្បីជាការគោរពបូជា ។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រព្រឹត្តឡើងក្នុងរាជរបស់ព្រះបាទយសោវរ្ម័ន ។ក្បាច់ផ្តែរនិងចម្លាក់ព្រះគោនៅមុខប្រាសាទ (ថត ២០០៨)
ក្រៅពីនេះ នៅមានសិលាចារឹកមួយផ្ទាំងទៀត ចារនៅឆ្នាំ១០០៥ ពិពណ៌នាអំពីដណ្តើមរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី២ ដោយព្រះបាទសុរិយោវរ្ម័នទី១ ។
លក្ខណៈសម្បត្តិដ៏ពិសេស នៃក្រុមបារាំង ព្រះគោ គឺប្រាសាទនេះ រំលេចនូវក្បាច់ក្បូរយ៉ាងល្អស្អាត ធ្វើអំពីកំទេចបាយអនៅតាមជញ្ជាំងខាងក្រៅ ដោយមានវត្តមានចម្លាក់តំណាងទ្វារបាលក្នុងឥរិយាបថឈរ ហើយមានលំពែងនៅដៃ។ ទោះចម្លាក់ទាំងនេះ បានធ្លាក់រុះរាយជាច្រើនអន្លើក្ដី ប៉ុន្តែរក្សានូវសោភណភាពគួរឲ្យគយគន់ ហើយផ្តល់យើងនូវលទ្ធភាពស្វែងយល់អំពីអ្វីដែលជាកម្រិតចេះដឹងផ្នែក បច្ចេកទេសក្នុងការលំអប្រាង្គប្រាសាទនៅស.វ.ទី៩ ។
ក្លោងទ្វារនិងក្បាច់ផ្តែរធ្វើពីថ្មភក់ (ថត ២០០៨)
បើប្រៀបធៀបទៅនឹងក្បាច់លំអជាកំបោរបាយអ ប្រាសាទព្រះគោនិងប្រាសាទនាសម័យព្រះបាទជ័យវរ្ម័នទី៧ ដូចករណីប្រាសាទកំពែងលែង នៅខេត្តពេជ្របុរីជាដើម យើងអាចនិយាយបានថា បច្ចេកទេសលំអក្បាច់ក្បូរធ្វើអំពីកំបោរបាយអ គឺជាប្រវត្តិដ៏យូរលង់ ។
គួររំលឹកផងដែរថា ប្រាសាទព្រះគោមានកំពែង៣ជាន់ ជាថ្មបាយក្រៀមនិងឥដ្ឋ ។ កំពែងខាងក្រៅដែលមានទំហំធំជាងគេប្រវែង ៤០០ម៉ែត្រ គុណនឹង៥០០ម៉ែត្រ ។ គេឃើញមានគោបុរៈនៅទិសខាងកើតនិងខាងលិចដែលបាក់បែក ។ រីឯកំពែងខាងក្នុងវិញ កំពែងនេះក៏មានទ្វារចូល ឬគោបុរៈពីរ គឺមួយនៅខាងកើតនិងមួយទៀតនៅខាងលិចដូចគ្នាដែរ ។ ម្យ៉ាងវិញទៀតដូចពោលខាងលើ នៅផ្នែកកណ្ដាលខាងកើត នៅទីលានគេឃើញមានចម្លាក់គោនន្ទិន ពីរ ធ្វើអំពីថ្មភក់ដែលមុខរេទៅរកតួប៉មប្រាសាទ ។
ទ្វារបញ្ឆោទ បណ្ណាល័យនិងចម្លាក់សិង្ហតោ (ថត ២០០៨)
ក្រុមប្រាសាទព្រះគោ ត្រូវបានសាងសង់ខឿនមួយខ្ពស់ពីដីដែលមានទីលានរាបឬស្មើដែរ កន្លងមកទើបត្រូវបានគេរៀបឡើងវិញគួរឲ្យចាប់អារម្មណ៍ ៕ (ម.ត្រាណេ)
No comments:
Post a Comment