ប្រសិនបើអ្នកជាមនុស្សដែលមានបញ្ហា ដេកស្រមុក អាហារខាង ក្រោមនេះ អាចជួយអ្នកបាន ៖
១-ម្ទេសខ្មាំង
សារធាតុ ខេបសៃស៊ីនក្នុងម្ទេស គឺជាឱសថ ដ៏វិសេសមួយដែលជួយកាត់បន្ថយ ដំណើររួមចូលនៃសាច់ដុំជុំវិញបំពង់ខ្យល់ ធ្វើឱ្យផ្លូវដង្ហើមស្រឡះល្អ កាត់បន្ថយ បញ្ហាក្នុងប្រព័ន្ធដង្ហើម ។
២-ភេសជ្ជៈក្តៅឧណ្ហៗ
ប្រសិនបើយើងបានផឹកទឹកក្តៅឧណ្ហៗមួយកែវមុនចូលដេក វានឹងជួយឱ្យ ដេកលក់ស្រួល ។ ប៉ុន្តែទឹកធម្មតាមិនទាន់ មានប្រសិទ្ធភាពគ្រប់គ្រាន់នៅ ឡើយទេ យកល្អគឺផឹកទឹកក្តៅឧណ្ហៗលាយទឹកឃ្មុំ ទឹកដោះគោឆុងក្តៅឧណ្ហៗ ឬទឹកឱសថបុរាណក្តៅឧណ្ហៗទើបជាការប្រសើរ ។
៣-ខ្ទឹមក្រហម
ខ្ទឹមក្រហមមិនគ្រាន់តែជាថ្នាំដ៏ល្អរបស់អ្នកដែលមានខ្លាញ់ក្នុងសរសៃឈាម ប៉ុណ្ណោះទេ ថែមទាំងជួយបំបាត់ផ្តាសាយ ជួយឱ្យបំពង់-កមានសំណើម ប្រព័ន្ធដង្ហើមធ្វើការបានល្អ ។ ដើម្បីទទួលប្រយោជន៍ពីខ្ទឹមក្រហមមិនចាំបាច់យកមកទទួលទានតែមួយមុខនោះទេ យើងអាចយកមកញីឱ្យភាយចេញប្រេង រួចយកមកហិតក៏ទទួលបានប្រសិទ្ធភាពមិនចាញ់គ្នាដែរ ។
៤-ខ្ញី
បើអ្នកមិនចូលចិត្តទទួលទានខ្ញីស្រស់ទេ ត្រូវដំខ្ញីចាស់ឱ្យបែក រួចដាក់ ស្ងោរក្នុងទឹកក្តៅ ដាក់ស្ករចូលបន្តិច នោះអ្នកនឹងបានទឹកខ្ញីក្តៅៗដែលមាន ប្រសិទ្ធភាពក្នុងការសម្រួលប្រព័ន្ធដង្ហើមឱ្យដំណើរការបានស្រួល ។
៥-ជីរលីងលាក់
ជីរលីងលាក់មានឥទ្ធិពលបំបាត់ផ្តាសាយ ព្យាបាលអាការរលាកបំពង់ខ្យល់ ជួយឱ្យប្រព័ន្ធដង្ហើមដំណើរការល្អដែលអាចជួយឱ្យអ្នកដេកលក់ស្កប់ស្កល់គ្មានសំឡេងស្រមុក ៕
No comments:
Post a Comment