Monday, April 11, 2011

ទឹកដោះម្តាយជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់ទារក

ទារកដែលទើបនឹងកើតអាចឆ្លងមេរោគ ឬ ងាយរងនឹងជំងឺតម្កាត់យ៉ាង ងាយបំផុត ប៉ុន្តែប្រព័ន្ធការពាររាងកាយរបស់គេ មានការវិវឌ្ឍទៅមុខជា រឿយៗ ។ ក្រៅពីនេះ ការបង្កើតបរិស្ថានជុំវិញបានល្អ បូករួមទាំងការផ្ត្កល្ក់ ចំណីអាហារបាន សមរម្យតាំងពីដំបូងទីគឺជាកត្តាមួយសំខាន់បំផុត ។

ប្រព័ន្ធការពាររាងកាយបានរឹងមាំ ឬ បានសមរម្យ វាជួយការពារកូនតូច ឱ្យចៀសផុតពីរោគា និង បាក់តេរីផ្សេងៗ ។ ជាធម្មតាពេលទារកនៅក្នុងគភ៌ ទារកទទួលបានប្រព័ន្ធការពារតាមធម្មជាតិពីម្តាយរបស់គេ ។ ឧទាហរណ៍ដូច ជាទារកទទួលបាន អង់ទីគ័រ ដែលជាប្រូតេអ៊ីនមួយប្រភេទដែលរាងកាយ ជាអ្នកផលិតឡើង ។ ប្រូតេអ៊ីននេះត្រូវបានបញ្ជូនតាមចរន្តឈាមពីម្តាយទៅ ឱ្យទារក តែទាំងអស់នេះវាគ្រាន់តែជាការជួយឱ្យកូនតូចបានទទួលប្រព័ន្ធ  ការពារជាបណ្តោះអាសន្នក្នុងរយៈពេលតែ ៦ ខែប៉ុណ្ណោះ ។

ទឹកដោះម្តាយជួយបង្កើនប្រព័ន្ធការពារដ៏រឹងមាំតាមធម្មជាតិដល់ទារកភ្លាមៗ ក្រោយពេលសម្រាលហើយភ្លាម ។ ការវិវឌ្ឍនៃប្រព័ន្ធការពាររាងកាយចំពោះ ទារកដែលទើបនឹងសម្រាល នឹងត្រូវបានបង្កើតជាប្រព័ន្ធការពាររោគដែល សារជាតិនេះមានច្រើនបំផុតនៅក្នុងទឹកដោះមាតា ។

ការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ទឹកដោះម្តាយជួយបង្កើតបន្ថែមភាព រឹងមាំដល់ប្រព័ន្ធការពាររាងកាយកូនតូច ។ កុមារដែលទទួលបានទឹកដោះ ម្តាយត្រូវគេរកឃើញថែមទៀតថា មានអត្រាឆ្លងរោគនៅក្នុងប្រព័ន្ធរំលាយ អាហារ ប្រព័ន្ធដកដង្ហើម និង កើតរោគចាញ់អាកាសធាតុក្នុងកម្រិតមួយទាប បំផុត ។

ពិសេសជាងនេះទៅទៀត វាជួយជំរុញការវិវឌ្ឍនៃប្រព័ន្ធការពាររោគក្នុង ប្រព័ន្ធរំលាយអាហារ មានតួនាទីផលិត និង រក្សាទុកកោសិកាប្រឆាំងមេរោគ អាចទប់ស្កាត់មេរោគដែលឆ្លងចូលទៅក្នុងពោះវៀន ៕

No comments:

Post a Comment