មនុស្សជាច្រើនផឹកកាហ្វេជារៀងរាល់ ព្រឹកមុនពេលចាប់ផ្តើមធ្វើការរបស់គេ ប៉ុន្តែការស្រាវជ្រាវថ្មីមួយបានបង្ហាញថា កាហ្វេនឹងផ្តល់អត្ថប្រយោជន៍កាន់ តែច្រើនថែមទៀតចំពោះខួរក្បាល ប្រសិនបើគេ ផឹកវាលាយជាមួយស្ករ ។
អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ បាសេឡូណា ក្នុងប្រទេសអេស្ប៉ាញបានរកឃើញថា ការផឹកកាហ្វេ និង ស្ករនៅពេលតែមួយជួយជំរុញសមត្ថភាពរបស់ខួរក្បាល ច្រើនជាងការផឹកកាហ្វេ ឬផឹកទឹកដាច់ដោយឡែកពីគ្នា ។ ឥឡូវនេះអ្នកស្រាវជ្រាវជឿជាក់ថា ទាំងកាហ្វេ និង ស្ករ បង្កើនប្រសិទ្ធភាពឱ្យគ្នាទៅវិញទៅមកក្នុងការជំរុញសមត្ថភាព ខួរក្បាល ដូចជា ការចងចាំ និង ការយកចិត្តទុកដាក់ល្អជាងមុនជាដើម ។
លទ្ធផលនៃការស្រាវជ្រាវនេះទទួលបានពីការស្កេន ខួរក្បាលនៃអ្នកស្ម័គ្រចិត្តដែលអ្នកស្រាវជ្រាវបានធ្វើតេស្តិ៍ បន្ទាប់ពីពួកគេផឹកកាហ្វេលាយជាមួយស្ករ ផឹកកាហ្វេសុទ្ធអត់មានលាយស្ករ និង ហូបស្ករ ឬ ផឹកទឹកស្ករ ។
លទ្ធផលដែលគេបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រ Human Psychophar-macology អះអាងថា កាហ្វេលាយស្ករគឺជាវិធីដ៏ល្អបំផុតដើម្បីត្រៀមខួរក្បាល សម្រាប់ថ្ងៃដ៏មមាញឹកនាពេលខាងមុខ ។
សម្រាប់អ្នកផឹកកាហ្វេដែលមិនចូលចិត្តផឹកជាមួយស្ករក៏ទទួលបានអត្ថប្រយោជន៍ដូចគ្នាដែរ ប្រសិនបើគេហូបអាហារ ដែលមានសារធាតុស្ករពេលផឹកកាហ្វេ ។
យោងតាមសមាគមកាហ្វេរបស់អង់គ្លេសបាន ឱ្យដឹងថា ប្រជាជនអង់គ្លេសផឹកកាហ្វេប្រមាណ ៧០ លានពែង ក្នុងមួយថ្ងៃ ដែលអ្នកផឹកកាហ្វេជាងញក់ កណ្តាល តែងលាយជាមួយស្ករនៅពេលផឹក ។
គេធ្លាប់បានដឹងថា ជាតិកាហ្វេអ៊ីន គឺជាចលករជំរុញសមត្ថភាព ខួរក្បាល ហើយអាចការញរភាពងងុយដេក និង ភាពហត់នឿយ ។
ការសិក្សាមុនៗថែមទាំងបានអះអាងថា ការផឹកកាហ្វេ បីពែងក្នុងមួយថ្ងៃ អាចកាត់បន្ថយគ្រោះថ្នាក់នៃការកើត រោគភ្លេចការចងចាំបានយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ។ គេក៏ធ្លាប់បានដឹងដែរថា សារធាតុគ្លុយកូសដែលជា ស្ករមួយប្រភេទ គឺជាថាមពលចម្បងដែលកោសិកា ខួរក្បាលត្រូវការដើម្បីឱ្យបំពេញមុខងារបានល្អ ។
អ្នកវិទ្យាសាស្ត្របាននិយាយថា ការស្រាវជ្រាវបង្ហាញថា ខួរក្បាលបំពេញមុខងារកាន់តែមានប្រសិទ្ធភាពនៅពេល ជាតិកាហ្វេអ៊ីនលាយឡំជាមួយជាតិស្ករ ។
បណ្ឌិត ហ្សូសេប សេរ៉ា ហ្គ្រាប៊ូឡូសា ដែល ជាអ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា “សារធាតុទាំងពីរនេះជំរុញសមត្ថភាព ខួរក្បាលដោយបង្កើនប្រសិទ្ធភាពនៃផ្នែកចំនួនពីរនៃខួរក្បាលដែលគ្រប់គ្រងលើ ការយកចិត្តទុកដាក់ និង ការចងចាំ” ៕
No comments:
Post a Comment