Monday, April 11, 2011

អាហារ៤មុខធ្វើឧ្យធ្មេញពណ៏លឿង

មានអាហារជាច្រើនដែលអាចធ្វើឧ្យធ្មេញ ជ្រះព័ណ៍តែក៏មានអាហារមួយចំនួន​ អាចធ្វើឧ្យធ្មេញមានព័ណ៍មិន
ល្អផងដែរ។ ខាងក្រោមនេះគឺជាអាហារទាំង៤ ប្រភេទដែលអ្នកគួរតែប្រុងប្រយ័ត្នពេលទទួលទានដើម្បីរក្សា
ឧ្យធ្មេញបានស្អាតល្អ។
១)សារជាតិflour
សារជាតិflourអាចជួយបង្កើនស្រទាប់ការពាររបស់ធ្មេញ ធ្វើឧ្យធ្មេញរឹងមាំតែវាក៏ធ្វើឧ្យធ្មេញប្តូរព័ណ៍ ទៅជាលឿងបន្តិចម្តងៗ។កំរិតជាតិ flourក្នុងទឹករ៉ែមានចំនួនច្រើនប្រសឹនបើហូប
ច្រើនអាចនឹងធ្វើឧ្យ ធ្មេញប្តូរព័ណ៍ទាំងស្រុង។
 គ្រូពេទ្យធ្មេញអាមេរិកបានណែនាំថា៖ក្នុងមួយថ្ងៃមនុស្សម្នាក់ទទួលទានទឹកយ៉ាង
តិចមួយលីត្រទឹកសាប​ ក្នុងនោះកំរិតជាតិទឹករ៉ែមិនឧ្យលើសពី៣០០មលក្រៅពីនេះគឺទឹកសុទ្ធឬ
ទឹកដាំពុះទិកត្រជាក់។
២)តែក្រហមឬតែខ្មៅ
 នៅក្នុងស្លឹកតែមានជាតិអ៊ុកសិតកម្មប្រភេទ  phenolច្រើន។ទទួលទានទឹកតែក្នុងរយះពេល
វែងនឹងបណ្តាយឧ្យធ្មេញទៅជាព័ណ៍លឿង។ ការពិសោធបានបង្ហាញថាសារជាតិអ៊ុកស៊ីតកម្ម
ប្រភេទ phenolក្នុងតែក្រហមគឺមានកំរិតខ្ពស់បំផុតបន្ទាប់មកគឺតែខ្មៅតែ សាឡីនិងតែ common atrium
ដែលមានសារជាតិអ៊ុកស៊ីតកម្មតិចបំផុត។

៣)កូកាកូឡា
 សមសធាតុរបស់កូកាកូឡាគឺស្ករនិង(CO2)។ប្រសឹនទទួលទានច្រើនពេកវានឹងធ្វើឧ្យជាតិ
ស្ករជាប់និងស្រទាប់លើរបស់ធ្មេញហើយធ្វើឧ្យធ្មេញខ្មៅ។
 ការពិសោធបានបង្ហាញថា៖ទទួលទានកូកាកូឡាមួយលីត្រមួយថ្ងៃក្នុងរយះពេលពីរឆ្នាំ
ពពួកបាក់តេរីដែលបង្កឧ្យកើតដង្កូវស៊ីធ្មេញនឹងបំផ្លាញសារជាតិការពារស្រទាប់ធ្មេញខាងក្រៅអស់ពាក់កណ្តាល។ នៅក្នុងភេសជ្ចះមានហ្គាសមួយចំនួននិយាយរួមនិងកូកាកូឡាដែលមាន
ព័ណ៍ងងឹតនឹងមានផលប៉ះពាល់ដល់ធ្មេញច្រើនបំផុត។រីឯភេសជ្ជះមានព័ណ៍ទឹកក្រូចឈរលំដាប់
លេខពីរហើយភេសជ្ជះដែលមានព័ណ៍កាន់តែថ្លាគឺមានសុវត្ថិភាពកាន់តែច្រើន។
៤)ការី
 នៅក្នុងតារាងសារជាតិដែលអាចធ្វើឧ្យធ្មេញាមានព័ណ៍អាក្រក់របស់សមាគមន៍ទន្តពេទ្យ
អាមេរិកត្រូវបានប្រកាស់ឧ្យដិងថាសារជាតិរមៀត(គ្រឿងសំខាន់របស់ការី)ឈរលេខមួយក្នុងការ
បំផ្លាញព័ណ៍របស់ធ្មេញ។សមាគមន៍នេះក៏បានលើកឡើងដែរថាសារជាតិរមៀតគឺជាសត្រូវរបស់
ធ្មេញដែលមិនអាចមើលស្រាលបាន។តើអ្នកចូលចិត្តការី?ដូច្នេះអ្នកអាចជ្រើសយកប្រភេទការី
ដែលមានព័ណ៍ខៀវសម្រាប់ទទួលទាន។រីឯការីមានព័ណ៍ក្រហមឬព័ណ៍លឿងអ្នកគួរតែចៀស
វៀង៕

No comments:

Post a Comment