Monday, April 11, 2011

អាហារសំរាប់ជំនួយឈាម

បើសិនលោកអ្នកមានអារម្មណ៍អស់ កម្លាំងល្ហិតល្ហៃញឹកញាប់ព្រោះតែឈាម មិនសូវមានសុខភាពល្អនោះ គួរយកចិត្ត ទុកដាក់ទទួលទានអាហារដែលសម្បូរ ទៅដោយធាតុដែកឱ្យបានច្រើន ។

អាហារដែលសម្បូរទៅដោយធាតុដែកមានច្រើនដូចជា សាច់ក្រហម ងាវ ឈាមជ្រូក ថ្លើម ស៊ុតក្រហម ស្លឹកបាស សណ្តែកក្រហម ផ្លែព្រូន ល្ង និង ម្ទេសប្លោក ។

ក្រៅពីនេះអាហារដែលត្រូវបរិភោគបន្ទាប់បន្សំមកទៀតគឺជាប្រភេទហ្វូឡេត ដែលសម្បូរច្រើនក្នុងសាច់ក្រហម ស្ពៃប៊្រូខូលី ទំពាំងបារាំង ទឹកក្រូចស្រស់ និង ប្រភេទវីតាមីន B6  ដែលមានក្នុងអង្ករអូត អង្ករសម្រូប ចេកអំបូង និង ត្របែក ។ ក្រៅពីនេះ ត្រូវជ្រើសរើសបរិភោគប្រភេទវីតាមីន C សម្បូរក្នុង ម្ទេសស្រស់ ទឹកក្រូចច្របាច់ ត្របែក ល្ហុង ក្រូច ប៉េងប៉ោះ ក្រូចឆ្មារ និង អាហារប្រភេទទង់ដែងមានដូចជា ថ្លើម តៅហ៊ូរឹង គ្រាប់ផ្កាឈូករ័ត្ន ស្ករសូ-កូឡា និង ប្រូតេអ៊ីន ដែលសម្បូរក្នុងសាច់សត្វនានា ។

ការបរិភោគអាហារទាំងនេះឱ្យបានញឹកញាប់នឹងធ្វើឱ្យឈាមមានសុខភាពល្អប្រាសចាកពីជំងឺទាំងពួង និង ធ្វើឱ្យរាងកាយមានសុខភាពល្អទៀតផង ៕

No comments:

Post a Comment