Monday, April 11, 2011

ផលប្រយោជន៌នៃការថើប

តើអ្នកបានដឹងទេថា ការថើបគឺមាន ប្រយោជន៍បែបណាចំពោះសុខភាព រាងកាយ ? ខាងក្រោមគឺជាអត្ថប្រយោជន៍ដែល ទទួលបានមកពីការថើប ។
១- ជំរុញចរន្តឈាម
ការថើបអាចធ្វើឱ្យចង្វាក់បេះដូងរបស់បុរសកើនឡើងពី ១១០ ទៅ ១២០ ដង ក្នុងមួយនាទី និង ចង្វាក់បេះដូងស្ត្រីកើន ឡើងរហូតដល់១៨០ ដង ក្នុង មួយនាទីដែលនេះអាចជួយកែលម្អចរន្តឈាមនៅក្នុងរាងកាយ ។ បណ្តាកោសិកា នៃ អវយវៈក្នុងរាងកាយក៏ទទួលបានអុកស៊ីហ្សែនច្រើនដោយសារប្រការនេះដែរ ។ ទាំងនេះជួយឱ្យស្មារតីបានធូរស្រាល និង ពោពេញដោយថាមពល និង ភាពរស់ រវើកនៃជីវិត ។
២- អារម្មណ៍នឹងន និង រក្សាភាពជឿជាក់
ការថើបធ្វើឱ្យស្មារតីបានធូរស្រាល និង បណ្តេញភាពតានតឹងក្នុង អារម្មណ៍ ។ ក្រៅពីនេះការថើបក៏ធ្វើឱ្យក្រពេញ ក្រលៀនរបស់យើងអាចបញ្ចេញ សកម្មភាពបានច្រើនដែលជួយរក្សាភាពរីករាយបានយូរ ។ ការថើបក៏ជួយឱ្យស្ត្រី មានការធូរស្រាលក្នុងអារម្មណ៍ កាត់បន្ថយសម្ពាធនានាពីការងារផងដែរ ។

៣- ទប់ស្កាត់ជំងឺ និង ការពារសុខភាព
ការថើបអាចពន្យារពេលការប្រមូលផ្តុំនៃបណ្តាជាតិគីមីពុលនៅក្នុងរាង កាយ ។ អ្នកដែលបានថើបគ្នាញឹកញាប់ មានអត្រាកើតជំងឺទាក់ទងនឹងឈាម ក្រពះ ញេះវៀន និង ថង់ប្រមាត់តិចបំផុត ។ ការថើបថែមទាំងអាចទប់ស្កាត់ អាការរឹងសរសៃឈាមក្រហមក្នុងរាងកាយយ៉ាងមានប្រសិទ្ធភាព ហើយទន្ទឹម នឹងនេះវាក៏ជួយការញរមិនឱ្យកើត ជំងឺទាក់ទងនឹងឈាមនិងសរសៃប្រសាទ ។ ការថើបជាញឹកញាប់ក្នុងអំឡុងពេលវែងអាចជួយបំបាត់ជំងឺស្ទះដង្ហើម ដោយសារតែក្នុងពេលថើប ប្រព័ន្ធដង្ហើមត្រូវទទួលសម្ពាធហើយនេះក៏ជាប្រយោជន៍ដ៏ល្អ សម្រាប់កោសិកា ក្នុងរាងកាយព្រោះថាដំណើរការរបស់វាស្រដៀងនឹងការ ហាត់យោហ្គា ឬហាត់ដកដង្ហើម ។ ការថើបក៏អាចជួយ កាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺសម្ពាធឈាមខ្ពស់ ស្វិតសាច់ដុំ និង កាត់បន្ថយការឡើងកូឡេស្តេរ៉ូលខ្ពស់ផងដែរ ។

៤- បង្កើតកម្លាំងការពាររាងកាយ
យោងទៅ តាមការពិសោធថ្មីៗនេះបានឱ្យដឹងថា ការ ប្តូរផ្លាស់ខាងលើរវាងមនុស្សពីរនាក់ក៏អាចជួយឱ្យប្រព័ន្ធ ការពាររាងកាយ របស់យើងបង្កើតបានសារជាតិសម្រាប់ការញររាងកាយបានកាន់តែច្រើន ៕

No comments:

Post a Comment