លទ្ធផលនៃការស្រាវជ្រាវថ្មីមួយរបស់ អ្នក វិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ King’s Colle-ge London និង សាកលវិទ្យាល័យ អ៊ីស អែនគ្លៀ (East Anglia) បាន គូសបញ្ជាក់ថា វាមិនត្រឹមតែ ការពារប្រឆាំងនឹងរោគឈឺសន្លាក់ឆ្អឹងត្រគាក ប៉ុណ្ណោះទេ ប៉ុន្តែសារធាតុដែលគេរកឃើញនៅ ក្នុងខ្ទឹមសអាចនឹងត្រូវបានគេយកទៅធ្វើថ្នាំព្យាបាលរោគឈឺសន្លាក់ឆ្អឹងនេះ បានទៀតផង ។
ទំនាក់ទំនងរវាងទម្ងន់ដងខ្លួន និង ជំងឺឈឺ សន្លាក់ឆ្អឹងត្រូវបានអ្នកស្រាវជ្រាវទទួលស្គាល់ថា មានការញក់ព័ន្ធគ្នា បើទោះបីគេមិនដឹងឱ្យប្រាកដ អំពីហេតុផលក៏ដោយ ។ ការស្រាវជ្រាវនេះគឺជា ការសិក្សាដំបូងដែលពិនិត្យលម្អិត ទៅលើរបប អាហារ និង ឥទ្ធិពលរបស់អាហារដែលអាចជួយ ឱ្យគេអាចបង្កើតថ្នាំព្យាបាល និង ការពាររោគនេះ ។
រោគឈឺសន្លាក់ឆ្អឹងគឺជារោគមួយដែលកើត ឡើងច្រើនបំផុតចំពោះមនុស្សពេញវ័យ ហើយនៅ ក្នុងចក្រភពអង់គ្លេស មានមនុស្ស ៨ លាននាក់ កើតរោគនេះដែលក្នុងនោះស្ត្រីងាយនឹងកើតជំងឺ នេះច្រើនជាងបុរស ។ វាបង្កឱ្យមានការឈឺចាប់ និង មិនអាចដើរបានស្រួលដោយវាធ្វើឱ្យប៉ះញល់ ដល់ត្រគាក ជង្គង់ ឆ្អឹងខ្នងសម្រាប់មនុស្សវ័យ កណ្តាល និង វ័យចំណាស់ ។ បច្ចុប្បន្ននេះមិន ទាន់មានរបៀបព្យាបាលដែលមានប្រសិទ្ធភាពជា ជាងការលេបថ្នាំកាត់បន្ថយការឈឺចាប់ ឬវះកាត់ ប្តូរសន្លាក់ឆ្អឹងឡើយ ។
ការសិក្សានេះត្រូវបានផ្តល់មូលនិធិដោយ អង្គការស្រាវជ្រាវអំពីរោគសន្លាក់របស់ចក្រភព អង់គ្លេស ។ គេបាន តាមដានស្ត្រីដែលមានសុខភាព ល្អចំនួនជាង ១.០០០ នាក់ ដែលភាគច្រើនក្នុង ចំណោមអ្នកទាំងនោះមិនមានរោគសញ្ញានៃការ កើតរោគសន្លាក់ឆ្អឹងឡើយ ។
ពួកគេបានរកឃើញថា ស្ត្រីដែលហូបអាហារ ល្អសម្រាប់សុខភាពដែលមានធាតុផ្សំនៃផ្លែឈើ និង បន្លែច្រើន ជាពិសេសការហូបខ្ទឹមសអាចកាត់់ បន្ថយរោគឈឺសន្លាក់ឆ្អឹងត្រគាក ។
អ្នកស្រាវជ្រាវបានសិក្សាលើសារធាតុដែលមាន នៅក្នុងខ្ទឹមស ។ ពួកគេបានរកឃើញថា សារធាតុ ម៉្យាងនៅក្នុងខ្ទឹមស ដែលមានឈ្មោះថា Diallyl Disulphide អាចទប់ស្កាត់អង់ហ្ស៊ីមដែលបំផ្លាញ ឆ្អឹងខ្ចីនៅពេលគេយកវាទៅសាកល្បងដាក់ជាមួយ កោសិកាឆ្អឹងខ្ចីរបស់មនុស្សនៅក្នុងបន្ទប់ពិសោធ ។
សាស្ត្រាចារ្យ អៀន ក្លាក នៅ សាកលវិទ្យាល័យ អ៊ីស អ៊ែនគ្លៀ បាននិយាយថា “រោគពុកឆ្អឹងគឺជាបញ្ហាសុខភាព ដែលគំរាមកំហែង ស្ត្រី ហើយការស្រាវជ្រាវនេះបង្ហាញពីសក្តានុពល ថាអាហារមានឥទ្ធិពលកាត់បន្ថយរោគនេះ ។ ការស្រាវជ្រាវនេះបើកផ្លូវឱ្យគេប្រើប្រាស់អាហារ និង ថ្នាំដែលចម្រាញ់ពីសារធាតុ អាហារជាក់លាក់ណាមួយដើម្បីព្យាបាលរោគឈឺសន្លាក់ឆ្អឹង” ៕
No comments:
Post a Comment