មូលហេតុនៃជំងឺមហារីកវានៅជុំវិញ ខ្លួនរបស់យើងនេះឯង ប៉ុន្តែយើងក៏អាច ការពារវាបានដោយវិធីងាយៗ ។
១-ប្តូរទម្លាប់ទទួលទាន
ត្រូវឈប់ទទួលទានតាមចិត្តចង់ ហើយងាក មកទទួលទានអាហារជាតិខ្លាញ់ទាប និង មានជាតិ សរសៃច្រើនៗ ដូចជា បន្លែ ផ្លែឈើ អង្ករសំរូប និង ទទួលទានអាហារដែលមានវីតាមីន A វីតាមីន C វីតាមីន E ។
២-តមអាហារណាដែលបង្កមហារីក
កោសិកាមហារីកនឹងវិវត្តលឿនប្រសិនបើបាន សារធាតុមិនល្អពីអាហារប្រភេទអាំង អាហារឆ្អើ ឬ អាហារផ្អាប់ត្រាំ ។ អាហារអស់ទាំងនេះជា ស្ពានចម្លងទៅរកមហារីកបំពង់អាហារ មហារីកក្រពះ អាហារ មហារីកពោះវៀនធំ និង មហារីកថ្លើម ។
៣-បន្ថយសុរា
ភេសជ្ជៈដែលមានជាតិអាល់កុលគ្រប់ប្រភេទ មិនថាស្រា ស្រាបៀរ ស្រាសំប៉ាញ សុទ្ធតែជា ភ្នាក់ងារបង្កឱ្យ កើតមហារីកបំពង់សំឡេង មហារីក បំពង់-ក មហារីកបំពង់អាហារ មហារីកថ្លើម មហារីកពោះវៀន និង មហារីកសុដន់ ។ ដូច្នេះ បើមិនចាំបាច់ខ្លាំងទេមិនចាំបាច់ផឹកក៏ជាការល្អបំផុត ។
៤-សម្រកទម្ងន់មិនត្រឹមត្រូវ
ដូចជាទទួលទានថ្នាំសម្រកទម្ងន់ ចាក់ថ្នាំភ្ញោច ប្រព័ន្ធដុតបំផ្លាញថាមពល បង្អត់បាយ វិធីសម្រក ទម្ងន់អស់ទាំង នេះនឹងទៅភ្ញោចឱ្យកើតមហារីកស្បូន មហារីកសុដន់ និង មហារីកពោះវៀន ។
៥-ផ្តាច់បារី
គេបានសរសេរនៅលើកញ្ចប់បារីប្រាប់ស្រាប់ ហើយថា ជក់បារីនាំឱ្យកើតមហារីកបំពង់សំឡេង មហារីកក្រអូមមាត់ មហារីកបំពង់អាហារ មហារីក ប្លោកនោម មហារីកថ្លើម មហារីកលំពែង មហារីក សួត ។ ដូច្នេះគួរផ្តាច់បារីដើម្បីចៀសវាងមហារីក ទាំងនោះ ។
៦-ហាត់ប្រាណជាប្រចាំ
នៅពេលយើងហាត់ប្រាណរៀងរាល់លើក គឺ បង្កើនភាពរឹងប៉ឹងទៅឱ្យប្រព័ន្ធការពាររាងកាយ និង គ្រាប់ឈាមស ។ តាមរយៈការពង្រឹងពីរយ៉ាងនេះ ជួយការពារយើងពីជំងឺមហារីកបានយ៉ាងប្រសើរ ។
៧-ចាក់វ៉ាក់សាំងការពាររោគមហារីក
ប្រសិនបើចាក់វ៉ាក់សាំងការពាររលាកថ្លើម វា ការពារមហារីកថ្លើម បើចាក់វ៉ាក់សាំង HPV វា ជួយការពារមហារីកស្បូន ។ ដូច្នេះគួរតែសុខចិត្ត ឈឺតែមួយដង ប៉ុន្តែអាចចៀសផុតពីមហារីកបាន មួយជីវិតឯណោះ ៕
No comments:
Post a Comment