Monday, April 11, 2011

ស្រ្តីគួរតែញ៉ាំទឹកឃ្មុំពេលមករដូវ

ស្រ្តីក្នុងពេលមករដូវទទួលទានទឹកឃ្មុំ មិនត្រឹមតែជួយកាត់បន្ថយអាការះកើត ឡើងដោយសារឈាមរដូវនោះទេតែវា ក៏អាចជួយដល់សុខភាពផងដែរ។ខាង ក្រោមនេះគឺជាគុណប្រយោជន៍របស់ ទឹកឃ្មុំក្នុងពេលមានរដូវ។

បន្ថយការឈឺរពោះ
    ទោះបីការឈឺរពោះពេលមករដូវគឺជាអាការះបែបធម្មជាតិប៉ុន្តែពេលខ្លះវាអាចធ្វើឧ្យបងប្អូនស្រ្តីស្ទើរមិនអាចទ្រាំបាន។ អ្នកជំនាញការផ្នែកសម្ភពជនជាតិអាមេរិកម្នាក់បានណែរនាំថារៀងរាល់មុនពេលចូលគេងស្រ្តីគួរតែទទួលទានទឹកដោះគោ ក្តៅមួយកែវដែលមានលាយទឹកឃ្មុំមួយស្លាបព្រាដូច្នេះវានឹងជួយកាត់បន្ថយឬបំបាត់ការឈឺរចាប់ទាំងស្រុងក៏មាន។
    បើតាមការពិសោធឧ្យដឹងថាទឹកឃ្មុំគឺជាប្រភេទជាតិបំប៉នធម្មជាតិមានភាពជាកណ្តាលនិងមានប្រយោជន៍ដល់ សួតពោះវាន។ទឹកឃ្មុំមានសារជាតិវីតាមីនជាតិរ៉ែនិងសមសធាតុស្ករអាចដុតថាមពលក្នុងរាងកាយទន្ទឹមនិងនេះ វាក៏ជួយសំអាតជាតិពលក្នុងរាងកាយធ្វើឧ្យរាងកាយជាសះស្បើយបន្ទាប់ពីមានការខូចខាតប្រព័ន្ធបញ្ចេញជាតិពល។ វាក៏ជួយព្យាបាលអាការះទល់លាមកជួយធ្វើឧ្យមានតុលភាពចរន្ធឈាមក្រៅពីនេះទឹកឃ្មុំក៏ជួយបន្ថយការឈឺរចាប់ដ៏ មានប្រសិទ្ធិភាព។
    នៅក្នុងទឹកដោះគោមានផ្ទុកជាតិប៉ូតាស្យូមហើយក្នុងទឹកឃ្មុំក៏សម្បូរម៉ាញ៉េស្យូមដែលទាំងពីនេះអាចបន្ថយការឈឺរចាប់ ពេលមានរដូវទប់ស្កាត់ការរលាកឆ្លងជំងឺនិងបន្ថយការហូរឈាម។
រក្សាកំដៅ
    ទឹកឃ្មុំមានចរឹកក្តៅអាចចៀសវាងផលប៉ះពាល់ដោយសារអាវយវះសើមនិងត្រជាក់។ប៉ុន្តែនៅពេលមករដូវ ស្រ្តីមិនគួរហែលទឹកឬអង្គុយក្នុងទីសើមត្រជាក់ឬកន្លែងមានខ្យល់និងជាតិសំណើមច្រើន។ម្យ៉ាងទៀតមិនគួរងួតទឹក ត្រជាក់នោះដែរដើម្បីចៀសវាងបញ្ហាច្រមូកច្រមលឈាមរដូវ។

គួរយកចិត្តទុកដាក់ពេលប្រើទឹកឃ្មុំ
    មិនត្រូវលាយទឹកឃ្មុំជាមួយទឹកក្តៅឬដាំទឹកឃ្មុំក្នុងកំដៅខ្ពស់ព្រោះថាកំដៅអាចបំផ្លាញសារជាតិបំប៉នក្នុងទឹកឃ្មុំធ្វើឧ្យ គុណប្រយោជន៍របស់វាបាត់បង់។ ដូច្នេះល្អបំផុតគឺគួរប្រើទឹកឃ្មុំជាមួយទឹកក្តៅក្រោម40oCឬលាយទឹកឃ្មុំជាមួយទឹក ពុះត្រជាក់ក៏បាន។ជាពិសេសរដូវក្តៅយើងអាចលាយទឹកឃ្មុំជាមួយទឹកពុះត្រជាក់ទទួលទាននឹងអាចជួយកំចាត់ ភាពក្តៅក្នុងរាងកាយ។នេះគឺជាភេសជ្ជះមានចរឹកត្រជាក់ការពារសុខភាពបានល្អ៕

No comments:

Post a Comment