Monday, April 11, 2011

ការ៉ុត និង បន្លែបៃតងអាចនឹងទប់ស្កាត់មហារីកសុដន់

ការបរិភោគបន្លែឱ្យបានច្រើនដូចជា ការ៉ុត ប៊្រូខូលី ស្ពៃក្តោប និង បន្លែបៃតង ផ្សេងទៀត អាច នឹងជួយកាត់បន្ថយ គ្រោះថ្នាក់មហារីកសុដន់ ពិសេស មហារីកសុដន់ប្រភេទកាចសាហាវ ដែលច្រើនកើត លើស្ត្រីអាមេរិកដើមកំណើត អាហ្វ្រិក ។ នេះបើ យោងតាមការស្រាវជ្រាវដ៏ធំមួយដែលចេញផ្សាយ លទ្ធផលកាលពីពេលថ្មីៗនេះ ។

បើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និង ទប់ ស្កាត់ជំងឺបានឱ្យដឹងថា មហារីកសុដន់គឺជាជំងឺប្រហារ ជីវិតលំដាប់ លេខពីរសម្រាប់ស្ត្រីអាមេរិកទាំងស្បែកខ្មៅ និង ស្បែកស ។ គេប៉ាន់ប្រមាណថា ស្ត្រី អាមេរិកម្នាក់ក្នុងចំណោម ៨ នាក់ កើតរោគនេះនៅដំណាក់កាលណាមួយនៃជីវិតរបស់ពួកគេ ទោះជា កត្តាអាយុ តំណពូជ និង បរិស្ថានរួមចំណែកធ្វើឱ្យ ការប្រឈមនឹងរោគនេះកើនឡើងក៏ដោយ ។

អ្នកស្រី ប៊ូកស៍ និង សហការីចង់ ដឹងឱ្យច្បាស់ថា តើផ្លែឈើ និង បន្លែផ្តល់អត្ថប្រ- យោជន៍ចំពោះស្ត្រីដែលតែងបរិភោគ វាឬអត់ពិសេសចង់ដឹងថា តើអាចមានប្រសិទ្ធភាពជួយទប់ស្កាត់ រោគកាចសាហាវនេះបានឬទេ ?

ក្រុមការងារអ្នកស្រីបានធ្វើការតាមដានចំណីអា- ហារ និង សុខភាពរបស់ស្ត្រីអាមេរិកាំងស្បែកខ្មៅ ចំនួន ៥០.០០០ នាក់ នៅជុំវិញសហរដ្ឋអាមេរិក ដោយចំណាយពេលរហូតដល់ទៅ ១២ ឆ្នាំ ។ ក្នុង អំឡុងពេលនេះស្ត្រីចំនួន ១.៣០០ នាក់ បានកើត រោគមហារីកសុដន់ ។

ទោះបីជាយ៉ាងណាក៏ដោយអ្នកស្រាវជ្រាវបាន រកឃើញថា ស្ត្រីបរិភោគបន្លែយ៉ាងតិចពីរដងក្នុង មួយថ្ងៃ មានអត្រាកើត រោគមហារីកសុដន់ ៤០ ភាគរយ តិចជាងស្ត្រីទាំងឡាយដែលបរិភោគបន្លែ តិចជាង ៤ ដង ក្នុងមួយសប្តាហ៍ ។

លើសពីនេះទៀតអ្នកស្រាវជ្រាវបានរកឃើញ ប្រភេទបន្លែមួយចំនួនដែលមានប្រសិទ្ធភាពកាត់បន្ថយ រោគមហារីក សុដន់គ្រប់ប្រភេទដែលក្នុងនោះរួមមាន ប៊្រូខូលី បន្លែបៃតង ស្ពៃក្តោប និង ការ៉ុត ។ ឧទាហរណ៍ ស្ត្រីដែលបរិភោគ ការ៉ុតយ៉ាងតិចបីដង ក្នុងមួយសប្តាហ៍ មានអត្រាគ្រោះថ្នាក់ក្នុងការកើត រោគមហារីកសុដន់ ១៧ ភាគរយ ទាបជាងស្ត្រី ដែលហូបការ៉ុតតិចជាងម្តងក្នុងមួយខែ ។

អ្នកស្រី ប៊ូកស៍ បាននិយាយថា “វាប្រាកដ ណាស់ថា បន្ថែមពីលើអត្ថប្រយោជន៍សក្តានុពលក្នុង ការប្រឆាំងរោគមហារីកសុដន់ ការបរិភោគបន្លែច្រើន អាចនាំឱ្យទទួលបានផលប្រយោជន៍ខាងសុខភាពជាច្រើនទៀត ដូចជាកាត់បន្ថយជំងឺបេះដូងជាដើម ។ ដូច្នេះពួកយើងណែនាំឱ្យស្ត្រីទាំងឡាយព្យាយាម បង្កើនការបរិភោគបន្លែជារៀងរាល់ថ្ងៃ” ៕

No comments:

Post a Comment