Friday, April 8, 2011

ដើម​ពោធិ៍ធំ​​ៗ​អាយុកាល​​រាប់​រយ​​ឆ្នាំ​​ត្រូវ​ឈ្មួញ​​សម្រុកនាំចេញ​​ទៅ​វៀតណាម

ថ្ងៃ សុក្រ ទី ៨ ខែ មេសា ឆ្នាំ ២០១១
Koh Santepheap Daily
ដើម​ពោធិ៍ធំ​​ៗ​អាយុកាល​​រាប់​រយ​​ឆ្នាំ​​ត្រូវ​ឈ្មួញ​​សម្រុកនាំចេញ​​ទៅ​វៀតណាម (​រូបថត ចាន់ថេត​)
ដើម ពោធិ៍ធំ ៗ អាយុកាល រាប់ រយ ឆ្នាំ ត្រូវ ឈ្មួញ សម្រុកនាំចេញ ទៅ វៀតណាម ( រូបថត ចាន់ថេត )
ខេត្តកំពង់​ចាម ៖ ដើមពោធិ៍១ដើមធំ​​មាន​អាយុកាលរាប់រយឆ្នាំ ដែល​ក្រុម​ឈ្មួញ​ដឹក​តាម​រថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ​ ពាក់​ស្លាក​លេខ កំពង់ចាម 3A-1808 បម្រុងយកទៅ​លក់​នៅប្រទេសវៀតណាម បាន​​ត្រូវ​​កម្លាំង​អន្ត​រា​គម៍​របស់ការិយាល័យ កណ្តាលយុត្តិធម៌នៃ​ស្នង​ការ​ដ្ឋាននគរបាលខេត្តចាប់​ឃាត់​​នៅ​លើ​ដងផ្លូវ​ ជាតិលេខ៧ ស្ថិតក្នុង​ភូមិទួលវិហារ ឃុំជីរោ​ទី២ ស្រុកត្បូងឃ្មុំ កាលពីវេលា​ម៉ោង​២រំលងអធ្រាត្រ​​ ឈានចូលថ្ងៃទី៨ មេសា ២០១១ ។ រួចបាន​បញ្ជូន​មកកាន់ស្នងការដ្ឋាន​នគរបាល ខេត្តទាំង​យប់ដើម្បីសួរនាំអ្នកបើកបរ​រកម្ចាស់ ។
តាមលោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងនគរបាលខេត្តទទួលផែនកណ្តាល​យុត្តិធម៌មានប្រសាសន៍ថា លោកឧត្តមសេនីយ៍​ត្រី នួន សាមិន ស្នងការ​នគរ​បាលខេត្ត បាន​ចាត់​ឱ្យ​កម្លាំង​អន្តរាគមន៍​របស់​ការិយាល័យ​កណ្តាលយុត្តិធម៌ខេត្តចេញ ល្បាតនៅតាម​ដងផ្លូវ​សំខាន់ៗនានានៅតំបន់ត្រើយខាង​លិចនិងត្រើយ​ខាងកើត​ទន្លេ​ មេគង្គ​ដើម្បី​រក្សាការពារសន្តិ​សុខ​និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋតាម​បទ​ បញ្ជា​របស់អគ្គស្នងការនគរបាលជាតិ ។ នាវេលា​រំលង​អធ្រាត្រ​​នោះ​ពេល​ដែល​កម្លាំង​ក្រោមឱវាទ​ល្បាតទៅដល់ឃុំជី​ រោទី២ ស្រុកត្បូងឃ្មុំ ក៏ប្រទះ​ឃើញរថ​យន្ត​១​គ្រឿងដឹកដើមពោធិ៍១ដើមធំ មានអាយុ​កាលរាប់រយឆ្នាំចេញពីត្រើយខាងលិច​ឆ្ពោះ​ទៅត្រើយ​ខាងកើត ទំនងនាំទៅលក់នៅ​ប្រទេស​​វៀត​​ណាម។ ពេល​ឃើញ​​បែប​នេះ ក៏បាន​ចាប់ឃាត់​មិនអនុញ្ញាត​ឱ្យបន្តដំណើរទៅ​មុខ​ទៀត​ទេ គឺឱ្យបើក​ត្រឡប់មកក្រោយយក​មក​រក្សា​ទុកនៅស្នងការ​ដ្ឋាននគរបាលខេត្ត ។​
វត្ថុ​តាង​​ដែល​រឹបអូសបានត្រូវតែកសាងសំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូងខេត្តចាត់ការ (​រូបថត ចាន់ថេត​)
វត្ថុ តាង ដែល រឹបអូសបានត្រូវតែកសាងសំណុំរឿង បញ្ជូន ទៅ សាលាដំបូងខេត្តចាត់ការ ( រូបថត ចាន់ថេត )
លោក​ស្នង​ការ​រង​​បាន​​ថ្លែង​ថា​​ ការ​ចាប់​ឃាត់​នេះ​គឺ​យោងតាមលិខិត​របស់សាលាខេត្តលេខ ០៥១ លខ.កច ចុះ​ថ្ងៃ​​ទី​​២៨ មករា ២០១១ របស់លោក ហ៊ុន ណេង ​អភិបាលខេត្តជម្រាប​មកលោកអភិបាលគ្រប់​ស្រុក-ក្រុងដែលមានខ្លឹម​សារថា ដោយ​ពិនិត្យ​ឃើញមានភាពមិនប្រក្រតី ​និង​ដើម្បីរួមចំណែកការ​ពារធនធានធម្មជាតិ​និងដើមឈើធំៗ ដែល​ចាត់​​ទុក​ជាសម្បត្តិបេតិក​ភណ្ឌ សាលាខេត្តដាក់​ចេញ​នូវវិធានការ​១-លោក លោក​ស្រី​​អភិបាលស្រុក-ក្រុងទាំងអស់ ត្រូវណែនាំ​អាជ្ញាធរឃុំ-សង្កាត់ និងធ្វើ ការអប់រំ​ប្រជាជនឱ្យ​ចេះជួយគ្រប់គ្រងថែរក្សាព្រៃលិច​ទឹក និងដើម​ឈើធំៗដែលមានអាយុកាលរាប់​សិប​ឆ្នាំ ឱ្យបាន​គង់វង្ស ។ ២-ត្រូវមានវិធានការ​ទប់​ស្កាត់ប្រភេទ​ដើមឈើខាងលើ និងឃាត់ខ្លួន​ជន​ល្មើស​ដាក់ទោសតាមច្បាប់ ។ ៣-កន្លងមក​ខេត្ត​បាន​អនុញ្ញាតច្បាប់ធ្វើអាជីវកម្មទិញដើម​ចំប៉ី ដើម​រាំង ជ្រៃ ពោធិ៍ ត្របែកព្រៃ ដូង​ប្រេង និង​ផ្កាគ្រប់ប្រភេទពីប្រជាជនដែល​ដាំជាលក្ខណៈ​គ្រួសារដើម្បីយកមកកែលម្អ។ ប៉ុន្តែម្ចាស់អាជីវ​កម្ម​មិនបានអនុវត្តតាមការស្នើសុំ​របស់ខ្លួននោះទេ ផ្ទុយទៅវិញបានដើរ ទិញ​ប្រភេទដើមឈើព្រៃ​លិច​ទឹក និង​ដើម​ឈើដែល​មាន​អាយុកាលរាប់​សិបឆ្នាំ ហើយនាំចេញ​ទៅប្រទេសវៀតណាម​ដោយខុសច្បាប់​។ លើ​មូល​ដ្ឋាននេះ ខេត្តធ្វើការ​បដិសេធនិងចាត់ទុក​ជានិរាករណ៍នូវលិខិត​បទ​ដ្ឋានទាំងអស់ដែលបាន​ អនុញ្ញាតកន្លង មក ។
តាមអ្នកបើកបររថយន្តឈ្មោះ ឈូក សុខា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិកណ្តោល​កោង ឃុំកោងកាង ស្រុកពញា​ក្រែក រៀបរាប់​ប្រាប់ថា គាត់ត្រូវបានក្រុមហ៊ុនប៉ូប៉ូដែល​មាន​ទី​តាំងនៅស្រុកពញាក្រែក ជួល​រថយន្តគាត់ឱ្យ​ទៅ​ដឹកដើមពោធិ៍១ដើមធំ​នៅ​​ស្រុកឧដុង្គ ខេត្តកំពង់​ស្ពឺ នាល្ងាចថ្ងៃទី៧ ​មេសា ដើម្បីយកទៅ​ដាក់​នៅស្រុក​ពញាក្រែក ។ លុះដឹក​មកដល់ជិត​បន្ទាយ​ទាហានថ្នល់ទទឹង ស្រុកត្បូងឃ្មុំ ​​ក៏ត្រូវ​​កម្លាំងនគរបាល​ចាប់​ឃាត់រួចបញ្ជូន​មកកាន់ស្នង​ការដ្ឋាន​ នគរបាលខេត្តទាំងយប់ ។ ​ចំណែក​អ្នក​ចាត់ចែង​របស់ក្រុមហ៊ុនប៉ូប៉ូម្នាក់បានប្រាប់កោះ​សន្តិភាព​ តាមទូរស័ព្ទថា ដើមពោធិ៍១ដើមខាងលើ​នេះ​មិន​មែនជារបស់ក្រុមហ៊ុនប៉ូប៉ូឡើយ គឺ​ឈ្មួញទេ​ដែលជាអ្នកដឹកយកមកលក់ឱ្យ​ក្រុម​ហ៊ុន​នោះ ​នៅស្រុកពញាក្រែក សម្រាប់យកមកផ្សាំ​និង​លក់​ ឱ្យប្រជាពលរដ្ឋឬតាមសណ្ឋាគារណាមួយសម្រាប់ដាំលម្អឱ្យមាន​សោភ័ណភាព។ កន្លង​មក ក្រុមហ៊ុនប៉ូប៉ូ មិនដែលនាំ​​ដើមឈើធំៗ ចេញទៅប្រទេសវៀតណាម​ឡើយ​ ។ លោកវរសេនីយ៍ឯក ជឹម សេងហុង បាន​បញ្ជាក់បន្ថែមថា ការចាប់​ឃាត់រថយន្ត ដឹកដើម​ពោធិ៍នេះគឺយោងទៅតាមលិខិតណែនាំរបស់​លោកហ៊ុន ណេង អភិបាលខេត្តហើយវត្ថុ​តាង​​ដែល​រឹបអូសបានត្រូវតែកសាងសំណុំរឿង​បញ្ជូន​ទៅ​ សាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕

Spread The Love, Share Our Article

No comments:

Post a Comment