Monday, April 11, 2011

តំបន់វប្បធម៌-ធម្មជាតិនៅក្នុងប្រទេស ចិន ម៉ិកស៊ិក ប៊្រេស៊ីល បារាំង និង គិរីបាទី ត្រូវបាន បញ្ចូលជាបេតិកណ្ឌ

ទីតាំង ៦ ដែលមាននៅប៊្រេស៊ីល ចិន ម៉ិកស៊ិក កោះរ៉េអ៊ុយនីញ៉ុងរបស់ បារាំង និង ប្រទេសគិរីបាទី នៃប៉ាស៊ីហ្វិក ខាងត្បូងទទួលបានឋានៈជា បេតិកភណ្ឌ ពិភពលោកកាលពីថ្ងៃអាទិត្យ ទី ១ សីហា ២០១០  ពី កិច្ចប្រជុំគណៈកម្មការ យូណេស្កូមួយនៅប៊្រេស៊ីល ។
    
      ការបន្ថែមចុងក្រោយ គឺមានទីតាំងសំខាន់ៗខាង វប្បធម៌ ៣ និង កន្លែងដែលគួរឱ្យកត់សម្គាល់ខាងបរិស្ថានមាន ៣ កន្លែង ។


            ទីលាន Sao Francisco នៅភាគឦសាននៃក្រុង សាវ គ្រីស្តូវ៉ាវ ត្រូវ បានគេកំណត់ជាទីតាំងបេតិកភណ្ឌពិភពលោក ដោយសារតែព្រះវិហារកាតូលិក មួយួ វត្តដូនជីមួយនៅទីនោះ មានវិមានមួយ និង ផ្ទះជាច្រើនខ្នងដែលសំណង់ ទាំង អស់សុទ្ធតែកសាងពីសតវត្សរ៍ទី ១៨ និង ទី ១៩ ដែល “បង្កើតបានជាទេសភាពទីក្រុងមួយដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ របស់ក្រុងនោះចាប់តាំងពីការកើត មកម៉្លេះ” ។




      - ដែនធម្មជាតិ ដានសៀ របស់ចិន ឬ គេហៅថាជាទេសភាពក្រហម រដិបរដុបដែលបានកើតចេញពីដីល្បប់ម៉ដ្ឋ នៅភាគនិរតីនៃប្រទេសចិន ត្រូវបាន គេដាក់បញ្ចូលដោយសារតែតួនាទីរក្សាព្រៃនៅក្នុងអនុតំបន់ត្រូពិក និង ជាជម្រក របស់រុក្ខជាតិនិងសត្វជាច្រើនជាប្រភេទសត្វ ដែលគេចាត់ទុកថា ជាប្រភេទកម្រ ឬ ក្រោមការគំរាមកំហែង ៤០០ ប្រភេទ ។

      +ប្រទេសម៉ិកស៊ិកក៏មាន ២ ទីតាំងត្រូវបានគេចុះក្នុងបញ្ជីដែរ ។



      - ទីតាំងទី ១ : ផ្លូវ Royal Inland Road ដែលលាតសន្ធឹងពីភាគខាងជើង នៃក្រុងម៉ិកស៊ិកូទៅអាមេរិក ត្រូវបានគេ ប្រើប្រាស់ដើម្បីដឹកជញ្ជូនរ៉ែប្រាក់ចេញពី អណ្តូងរ៉ែរយៈពេល ៣០០ ឆ្នាំ ចាប់ពីសតវត្សរ៍ទី ១៦ មក ។ អង្គការយូណេស្កូ បានកត់សម្គាល់ថា ខ្លួន “ជំរុញឱ្យមានការតភ្ជាប់ខាងសង្គម វប្បធម៌ និង សាសនា ជាពិសេសរវាងវប្បធម៌អេស្ប៉ាញ និង អាមេរីនឌា” ។
      - ទីតាំងទី ២ : ជាទីប្រជុំនៃរូងបុរេប្រវត្តិសាស្ត្រជាច្រើននៅក្នុងជ្រលង ភាគកណ្តាលនៃរដ្ឋ Oaxaca ដែលរូង ខ្លះមានបង្ហាញភ័ស្តុតាង “បុរាណវិទ្យា និង សិល្បៈចម្លាក់ដុំថ្មសម្រាប់ដំណើរការវិវត្តរបស់ក្រុមអ្នកប្រមាញ់ត្រាច់ចររហូត ដល់ក្រុមកសិករដំបូង” ។ រូងភ្នំមួយមានគ្រាប់ពូជដំណាំ និង បំណែកនៃគ្រាប់ ពោតតាំងពីរាប់ពាន់ឆ្នាំមុន ដែលត្រូវបានគេគិតថាជាភ័ស្តុតាងដំបូងបង្អស់នៃរុក្ខជាតិនៅលើទ្វីបនេះ ។

      - ក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការយូណេស្កូបាននិយាយថា កោះ រ៉េអ៊ុយនីញ៉ុង របស់បារាំងនៅ ​មហាសមុទ្រឥណ្ឌាទទួលបានឋានៈជាទីតាំងបេតិកភណ្ឌពិភពលោកលើកទី ១ ក្នុងឋានៈជាឧទ្យានជាតិ ។ តំបន់នេះ សម្បូរទៅដោយភ្នំភ្លើងខ្ពស់ៗ និង ច្រាំងថ្មចោត មាន “ព្រៃទឹកភ្លៀងអនុតំបន់ត្រូពិក ព្រៃកប់ ពពក និង តំបន់វាលលម្ហធំៗ ដោយបង្កើតបាន ជាគំនូរផ្គុំខាងបរិស្ថានគួរឱ្យកត់សម្គាល់ និង ទាក់ភ្នែក និង លក្ខណៈពិសេសនៃទេសភាពដ៏គួរឱ្យគយគន់” ។

      - ប្រជុំកោះ Phoenix នៅប្រទេសគិរីបាទី ជាតំបន់ការញរខាងសមុទ្រធំ បំផុតនៅក្នុងពិភពលោក ក៏ទទួលបានការ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌផងដែរ ។ ប្រជុំកោះនោះ “ការញរប្រព័ន្ធបរិស្ថានប្រជុំកោះផ្កាថ្មមហាសមុទ្របានល្អបំផុត ជាមួយគ្នានឹងភ្នំសមុទ្រក្រោមផ្ទៃទឹកដ៏ល្បី ១៤ កន្លែង”ត្រូវបានគេគិតថាជាភ្នំភ្លើង ជិតផុតពូជដែលសម្បូរទៅដោយសត្វ និងរុក្ខជាតិសមុទ្រជាច្រើនប្រភេទ ។



      - ក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារវប្បធម៌ អ.ស.ប.នេះបាននិយាយ ថា ទីតាំងបេតិកភណ្ឌ ពិភពលោកដែលមានស្រាប់ចំនួន៤ ក៏ត្រូវបានពង្រីកដើម្បី បញ្ចូលរតនសម្បត្តិធម្មជាតិ និង វប្បធម៌ដែលនៅក្បែរនោះ នៅប្រទេសអូទ្រីស ប៊ុលហ្គារី រ៉ូម៉ានី និង អេស្ប៉ាញ ។

      ទីតាំងដែលមានស្រាប់ត្រូវគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបន្ថែម ដែលមានទីតាំងឥឡូវនេះនៅ ក្នុងប្រាសាទអូទ្រីសមួយកន្លែង ឧទ្យានជាតិប៊ុលហ្គារី មួយកន្លែង អារាមមួយួកន្លែងនៅប្រទេសរ៉ូម៉ានី និង សិល្បៈចម្លាក់ដុំថ្មបុរេប្រវត្តិសាស្ត្រនៅប្រទេសអេស្ប៉ាញ ។



      ក្នុងកិច្ចប្រជុំមួយដែលមានរយៈពេល ១០ ថ្ងៃ នៅក្រុងប្រាស៊ីលីយ៉ា គណៈ កម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូបានបន្ថែម ឬ ពង្រីករួច ហើយនូវទីតាំង ១៧ ផ្សេងទៀតទៅក្នុងបញ្ជីរបស់ខ្លួន ធ្វើឱ្យចំនួន ទីតាំងសរុបជុំវិញពិភពលោកដែលមានត្រាកិត្យានុភាពឡើងដល់ ៩១០ កន្លែង ៕
Comments ()

No comments:

Post a Comment