មុនទៅដល់ប្រាង្គប្រាសាទមេនឹងមានព្រះវិហាររបស់ព្រាហ្មសម្រាប់ធ្វើពិធីខាងសាសនាបន្ទាប់មកទៀតជាគោបុរៈ ផ្នែកខាងក្នុងនាំទៅកាន់ប្រាង្គមេនិងប្រាង្គបរិវារទាំង៤។ទិសមានរោងទងទិសខាងជើងត្បូងនៅត្រង់មុខប្រាង្គមេដូច នឹងប្រាសាទដែលកសាងក្នុងរចនាបថបាយ័នដែររូបនាងទេពអប្សរកំពុងរាំពត់ពែនយ៉ាងស្រស់ស្អាតនៅប្រាង្គ បមេមានតម្កល់ព្រះពុទ្ធរូបកំពុងសមាធិ ។
ប្រាសាទបន្ទាយក្តីនេះព្រះបាទជយវរ្ម័នទី៧ទ្រង់កសាងដើម្បីឩទិសថ្វាយព្រះពុទ្ធសាសនាក្នុងសតវត្សរ៍ទី១២នៃពុទ្ធសករាជ(ព.ស ១៧២៤.១៧៤៤) ។
ប្រាសាទដែលកសាងក្នុងយុគសម័យតែមួយ
១. ប្រាសាទបាយ័ន
២. ប្រាសាទតាព្រហ្ម
៣. ប្រាសាទព្រះខ័ន
៤. ប្រាសាទនាគព័ន្ធ
៥. ប្រាសាទតាសោម
៦.ស្រះស្រង់
៧. ប្រាសាទតាណី
៨. ប្រាសាទតាព្រហ្មកិល
៩. ប្រាសាទបន្ទាយឆ្មារ
No comments:
Post a Comment