បច្ចុប្បន្ន ក្រៅពីជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏សំខាន់ ព្រះធាតុទឹកឆាជារមណីយដ្ឋានវប្ប ធម៌ទេសចរណ៍យ៉ាងល្អ មានអ្នក ទេសចរជាតិនិងអន្តរជាតិនាំគ្នាទៅលេងកំសាន្ត និងមានអ្នកសិក្សា ស្រាវជ្រាវប្រវត្តិរបស់បូជនីយដ្ឋានប្រាសាទព្រះធាតុទឹកឆាមួយនេះ ។
ប្រាសាទព្រះធាតុទឹកឆាមានទីតាំងស្ថិតនៅក្នុងភូមិទឹកឆា ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ ចាម មានចម្ងាយ ១៣០ គីឡូម៉ែត្រ ទិសឥសាននៃរាជធានីភ្នំពេញ ។ គេអាចធ្វើដំណើរទៅកាន់ បូជនីយដ្ឋានប្រាសាទព្រះធាតុទឹកឆាតាមផ្លូវជាតិលេខ៦ ដល់ផ្លូវបំបែកស្គន់ គេត្រូវបន្តដំណើរទៅ តាផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តកំពង់ចាម នៅពេលទៅដល់ផ្សារព្រៃទទឹង ត្រូវផ្លូវបំបែកបត់ខាងឆ្វេង ដៃនោះ គេត្រូវបន្តដំណើរតាមផ្លូវក្រាលកៅស៊ូរហូតដល់ស្ពានតាស្នឹងក្នុងចម្ងាយប្រហែល ១៥ គីឡូម៉ែត្រ រូចបត់ស្តាំដៃតាមបណ្តោយ ប្រឡាយទឹកមួយដែលមានប្រភពពីទឹកឆាក្នុងចម្ងាយផ្លូវ ៥ គីឡូម៉ែត្រទៀតនឹងទៅដល់ប្រាសាទព្រះធាតុទឹកឆា ។
បច្ចុប្បន្នប្រាសាទព្រះធាតុទឹកឆាមាននៅសល់សំណង់ប្រាសាទបុរាណធំៗពីរគឺទី១ គេហៅ ថាគុកតូច ឬ បុសព្រះនន់ ឬប្រាសាទស្រីនិងទី២ គុកធំឬប្រាសាទប្រុស ។ ប្រាសាទគុកធំនៅខាង ត្បូងនិងប្រាសាទគុកតូចនៅខាងជើង ដោយមានចម្ងាយឃ្លាតពីគ្នា ៤០០ម៉ែត្រ ហើយ ប្រាសាទទាំង ពីរនេះស្ថិតនៅក្បែរបឹងទឹកឆា ។
នៅក្នុងនោះលោកប្រាក់ សុណ្ណារ៉ា ជាប្រធាការិយាល័យរុករកអង្កេតនៅនាយកដ្ឋានបេតិ កភណ្ឌជាតិនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាសាស្រ្តាចារ្យប្រវត្តិសាស្រ្តខ្មែរអាស៊ីអាគ្នេយ៍ នៅមហាវិទ្យាល័យបុរាណវិទ្យា បានមានប្រសាសន៍ប្រាប់ថា បច្ចុប្បន្នប្រាសាទគុកធំ ស្ថិតនៅក្នុងកំ ពែងថ្មបាយក្រៀមព័ទ្ធជុំវិញ ។ ដោយប្រាសាទនេះមានគោបុរៈពីរជាឃ្លាំងទ្វារធំសម្រាប់ចូលទៅកាន់ ប្រាសាទ គឺខ្លោងទ្វារខាងកើតនិងខ្លោងទ្វារខាងលិច ។ នៅចំកណ្តាលបរិវេណប្រាសាទ មានប្រាសាទឥដ្ឋមួយ មានរាងជាការ៉េដោយប្រាសាទ នេះនៅមានសល់ផ្តែរទ្វារ ដែលជាផ្តែរសម័យ អង្គរ និងសសរពេជ្រពីរសម័យមុនអង្គរ ហើយនៅពីខាងក្នុងប្រាសាទមានព្រះពុទ្ធរូប ចូលនិព្វានមួយអង្គធ្វើពីថ្មភក់ ។ នៅពីខាងមុខប្រាសាទឥដ្ឋនោះគេឃើញមានបំណែកទម្រលិង្គជាច្រើនបំណែកដែលទើបតែត្រូវបាន គេវាយបំបែកចោល ។ ក្រៅពីនោះនៅមានសំណល់ជារាងបន្ទប់តូចៗធ្វើពីថ្មបាយក្រៀមដែលមានសភាពខ្វះខាតយ៉ាងធ្ងន់ធ្ងរ ។ ជាងនេះទៅទៀត អ្វីដែលគួរឲសោក ស្តាយនិងសោកសង្រេងជាពន់ពេក តោថ្មបុរាណចំនួន៣ ដែលស្ថិតនៅក្នុងបរិវេណប្រាសាទគុកធំ ត្រូវជនទុច្ចរិតបានកាត់ក្បាលតោថ្មអស់ពីរទៅហើយ ។ ដើម្បីទប់ស្តាត់នូវរាល់អំពើបទល្មើសយាយី វត្ថុបុរាណពីមនុស្ស និងដោយធម្មជាតិ ក្រសួងវប្បធម៌បានចាត់តាំងដាក់ឆ្មាំដើម្បីការពារ និងដើម្បី ធ្វើការកាប់ឆ្ការព្រៃសម្អាតដល់ប្រាសាទផងដែរ ។
នៅប្របប្រាសាទមានជ្រោះប្រឡាយទឹកតាំងពីបុរាណមកម្ល៉េះ ដោយមានទឹកហូរប្រំាខួប វស្សាគឺនៅរដូវវស្សាពេញព្រៀបដោយទឹក ឯនៅរដូវប្រាំងវិញនៅសល់ទឹកត្រឹមក្បាលជង្គង់ ឬ លើ ក្បាលជង្គង់បន្តិច ។ ធារទឹកឆានោះមានទំហំប្រហែល៣គីឡូម៉ែត្រការ៉េ ដែល មានប្រភពជិត១០ កន្លែងនៃតំបន់ភ្នំនិងខ្ពង់រាបខាងកើតឆៀងខាងជើងនៃតំបន់នោះ ដែលគេហៅថា ក្បាលទឹក ។ អាស្រ័យដោយ ប្រឡាយចាស់ ដូច្នេះហើយទើបគេចាត់ចែងធ្វើជាទំនប់មួយរក្សាទឹកទុកក្នុងធារទឹក នោះឲរឹតតែច្រើនឡើងសម្រាប់បន្ថែមកម្លាំង ឲហូរតាមប្រឡាយ ដែលគេជីកសម្អាតជាថ្មីនាំទឹកទៅ ចែកចាយឲស្រែអ្នកស្រុកបានរាប់ពាន់ហិចតាក្នុងស្រុកព្រៃឈរ និងស្រុកបារាយណ៍ ។
បច្ចុប្បន្នប្រាសាទព្រះធាតុទឹកឆាជារមណីយដ្ឋានប្រវត្តិសាស្រ្តមួយដ៏សំខាន់ ហើយដែលសព្វ ថ្ងៃនេះបានក្លាយទៅជារមណីយដ្ឋាន វប្បធម៌មួយយ៉ាងល្អអាស្រ័យដោយទីកន្លែងត្រជាក់ត្រជំ មានធារទឹកហូរមិនចេះអស់ និងមានម្លប់ឈើត្រឈឹងត្រឈៃដុះព័ទ្ធ ប្រាង្គប្រាសាទបុរាណ ដូច្នេះ ហើយបានជាអ្នកទេសចរទាំងជាតិនិងអន្តរជាតិនាំគ្នាទៅលេងកម្សាន្តទស្សនាច្រើន ហើយក៏មាន អ្នកខ្លះទៅដល់ទីនោះក្នុងគោលបំណងស្រាវជ្រាវផងដែរ ។
ទន្ទឹមនឹងនោះ ទឹកឆាមិនត្រឹមតែជាបឹងធម្មតាទេ ព្រោះវាមានទំនាក់ទំនងទៅនឹងជំនឿរបស់ អ្នកស្រុកដែលតែងតែគោរពបូជាដល់ដូនតា គឺបឹងទឹកឆានោះ ។
ទន្ទឹមនឹងនោះ ទឹកឆាមិនត្រឹមតែជាបឹងធម្មតាទេ ព្រោះវាមានទំនាក់ទំនងទៅនឹងជំនឿរបស់ អ្នកស្រុកដែលតែងតែគោរពបូជាដល់ដូនតា គឺបឹងទឹកឆានោះ ។
មនុស្សសម័យបុរាណតែងតែគោរពទីទួលភ្នំ និងទឹកជាធំ ។ តាមរយៈសិលាចារឹកនៅប្រា សាទព្រះធាតុ ទឹកឆាបានបញ្ជាក់ឲដឹងថា ប្រជាជនបានគោរពដល់ប្រាសាទផង និងគោរពដល់ ទឹកបឹងផង ដូច្នេះជំនឿនេះមិនមែនទើបតែមានក្នុងសម័យនេះទេ ពោលគឺមាន តាំងពីសម័យបុរាណ មកម្ល៉េះ ។
No comments:
Post a Comment