Monday, April 4, 2011

អាន់​ដា និង បទ​ប្រពៃណី​សម្រាប់​ថ្ងៃ​ចូលឆ្នាំ

ដោយ : រស្មី (ថ្ងៃទី 5 មេសា 2011)
Img_0384
2 of 2  
ភ្នំពេញ: ​អាន់ ដា ដែល​កន្លងមក​គេ​តែងតែ​ឃើញ​ច្រៀង​បទ​បែប​ស្ទាវ​នោះ​ពេលនេះ​បាន​គេ​បានចេញ​ អាល់​ប៊ុ​ម​មួយ​តែម្នាក់ឯង​ឲ្យ​ផលិតកម្ម KH promotion ដែលជា​ប្រភេទ​បទ​ប្រពៃណី​ខ្មែរ​សុទ្ធសាធ ។​
​ 
  ​អ្នកចម្រៀង​អាយុ ២២ ឆ្នាំ​រូបនេះ​បាន​អះអាង​ប្រាប់​គេហទំព័រ CEN ថា វា​មិនមែនជា​លើក​ទី ១ របស់គេ​ទេ​ដែល​ច្រៀង​បទ​បែបនេះ ។ នេះ​ជា​លើក​ទី ២ របស់គេ​ហើយ​ដែល​គេ​ច្រៀង​បទ​ប្រភេទ​រាំវង់​រាំក្បាច់ សា​រ៉ា​វ៉ាន់ និង ឡាំ​លាវ បែបនេះ ។ កាល​លើកដំបូង​គេ​ទទួលបាន​ជោគជ័យ​យ៉ាង​ពេញទំហឹង​តែម្ដង ។​
​ 
  ​សម្រាប់​លើក​នេះ​អាន់ ដា មាន​ជំនឿ​ចិត្ត​ថា​នឹងមិន​ចាញ់​លើក​ទី ១ ឡើយ​ព្រោះ​មុនពេល​គេ​ចាប់ផ្ដើម​ថត​មាន​គេ​ទូរស័ព្ទ​មក​សួរថា​តើ​ ចូលឆ្នាំថ្មី​ខាងមុខនេះ​មាន​បទ​អ្វី​ថ្មី​សម្រាប់​អ្នកគាំទ្រ​រូបគេ ? គេ​និយាយទៀតថា​វ៉ុល​សម្រាប់​បុណ្យចូលឆ្នាំ​នេះ​គេ​ច្រៀង​តែម្នាក់ឯង​ដែល​ ក្នុងនោះ​មាន​ចង្វាក់​រាំវង់ សា​រ៉ា​វ៉ាន់ ឡាំ​លាវ ក្បាច់ ចូក​កំពឹស និង ចង្វាក់​តាលុ​ង ។​

   ​បទ​ដែល​គេ​ពេញចិត្ត​ជាងគេ​ក្នុង​វ៉ុល​នេះ​គឺ​បទ ស្រង់​ព្រះ​ជូន​មាតា បិតា និង បទ​ឆ្នាំ​ថ្មី​មកដល់ ។ អ្នកចម្រៀង​វ័យក្មេង​រូបនេះ​ទទួលស្គាល់ថា​បទ​ប្រភេទ​សម័យ​ស្រួល​ច្រៀង​ជាង​ បទ​ប្រភេទ​ប្រពៃណី ព្រោះ​បទ​ប្រពៃណី​មាន អ៊ឺ​ន និង រលាក់​ច្រើនណាស់​ហេតុនេះ​ពេល​ថត​មានការ​ប្រុងប្រយ័ត្ន និង ចំណាយពេល​ច្រើនជាង​បទ​ប្រភេទ​សម័យ ។ តែ​យុវជន​រូបនេះ​និយាយថា​ជ​អ្នកចម្រៀង​គួរតែ​ចេះ​ច្រៀង​គ្រប់​រសជាតិ​អញ្ចឹង ​ហើយ​ទើប​វា​ប្រសើរ ។​
​  
 ​លោក​គីម ហេង ម្ចាស់​ផលិតកម្ម KH promotion បាន​និយាយថា អាន់ ដា មាន​សម្លេង​ធ្ងន់​ល្អ​ណាស់​ហើយ​បទ​របស់គេ​មួយ​វ៉ុលៗ​ចេញមក​មិន​ចាញ់​បទ​របស់ ​ផលិតកម្ម​នានា​ទេ ។ នៅលើ​ទីផ្សារ​បទ​របស់គេ​ទទួលបាន​ការនិយម​ចូលចិត្ត​ច្រើន​ចម្រៀង​របស់គេ​ លក់ដាច់​គួរសម​ដែរ ។​
​ 
  ​គួរ​បញ្ជាក់ថា អាន់ ដា បាន​ខកខាន​ចេញទៅ​ចូលរួម​មហោស្រព​តន្ត្រី​អាស៊ាន​កាលពី​ចុងខែ​មីនា​កន្លងទៅ ដោយសារ​កម្មវិធី​នោះគេ​លុបចោល​ព្រោះ ឡាវ និង មី​យ៉ាន់​ម៉ារ រងគ្រោះ​ដោយសារ​រញ្ជួយ​ដី ៕

No comments:

Post a Comment