សរសេរដោយ ភ្នំពេញដេលីញូវ
សុក្រ, 14 មករា 2011

១- រោគមហារីកសុដន់
មហារីកសុដន់ ជាប្រភេទ រោគម៉្យាងដែល មនុស្សភាគច្រើន ស្គាល់ច្បាស់ វាជារោគ កំណាចមួយ ដែលស្ត្រីគ្រប់រូប មានការភ័យខ្លាច នៅឡើយ ។ មហារីកសុដន់ គឺជាកោសិកា សាច់ដុះស្អុយ (Putrid) ក្នុងជាលិកាសុដន់ ។ ស្ត្រីខ្លួនឯង អាចសង្កេត ឃើញបញ្ហាក្នុង ដំណាក់កាល ដំបូងបាន នៅពេលស្ទាបទៅ ប៉ះដុំសាច់ក្នុង សុដន់ ឬ មានអង្គធាតុរាវ ជ្រាបចេញតាម ក្បាលសុដន់ ។
មូលហេតុ ដែលនាំឱ្យ កើតរោគនេះ មានច្រើន រាប់ទាំងតំណពូជ ការប្រើអ័រម៉ូន ការប្រើអ័រម៉ូន រយៈពេល លើសពី ៥ ឆ្នាំ លើសទម្ងន់ ការផឹកសុរា ច្រើនពេក ទាំងអស់នេះ សុទ្ធតែបង្កើន ការប្រឈម ចំពោះជំងឺ មហារីកសុដន់ បានទាំងអស់ ។ ស្ត្រី គ្រប់រូបគួរតែ ចេះត្រួតពិនិត្យរក ដុំសាច់នៅសុដន់ ដោយខ្លួនឯង ហើយគួរតែទៅ ត្រួតពិនិត្យ សុដន់ ដោយប្រព័ន្ធ មេមម៉ូក្រាម ឬ អ៊ុលត្រាសោន ឱ្យបានជាប្រចាំ រាល់ឆ្នាំសម្រាប់ស្ត្រី ដែលមានអាយុ លើសពី ៤០ ឆ្នាំឡើងទៅ ។
២- រោគមហារីកអូវែរ
មហារីកអូវែរ ជាប្រភេទមហារីក កំណាចមួយ ដែលបង្កគ្រោះថ្នាក់ ដល់ជីវិត ។ សមាគមវេជ្ជសាស្ត្រ អាមេរិកាំង បានឱ្យដឹងថា ៩៤ ភាគរយ នៃស្ត្រី ដែលបានទទួល ការធ្វើរោគ វិនិច្ឆ័យបង្ហាញថា កើតមហារីកអូវែរ កើតមាន អាការនេះ យូរយារមក ហើយ ។ អាការរបស់អ្នក កើតមហារីកអូវែរ គឺពោះឡើងហើម ឬ រីកមាឌលឿន អស់កម្លាំងល្ហិតល្ហៃ ឈឺត្រង់បរិវេណឆ្អឹង ត្រគាក និង ពោះ ឧស្សាហ៍នោម និង បន្ទោបង់ ខុសប្រក្រតី ជាដើម ។
ការត្រួតពិនិត្យ រកឃើញ មហារីកអូវែរ ក្នុងរយៈពេល ចាប់ផ្តើមដំបូង គឺមានសារសំខាន់ ខ្លាំងណាស់ ពីព្រោះអាចជួយ ឱ្យអ្នកជំងឺរួចផុត ពីសេចក្តីស្លាប់ ។ នៅក្នុងរយៈ ពេលដំបូង មេរោគមហារីកនេះ នឹងកំណត់ដែនរង្វង់ តែនៅក្នុងអូវែរ ប៉ុណ្ណោះ ប៉ុន្តែបន្ទាប់មក វានឹងរាលដាល យ៉ាងឆាប់រហ័ស ទៅកាន់ផ្នែកផ្សេងៗ ជាពិសេសទ្វារមាស ។ ចំពោះការត្រួត ពិនិត្យរក មហារីកអូវែរ មានច្រើនវិធី ក្នុងនោះរួមមាន ការពិនិត្យទ្វារមាស និង ទ្វារលាមក ការពិនិត្យ អ៊ុលត្រាសោន ឆ្អឹងត្រគាក ។
៣- រោគសរសៃឈាម ខួរក្បាល
រោគនេះ ជាប្រភេទរោគ ម៉្យាងដែលបាន ទទួលចំណាប់ អារម្មណ៍តិចបំផុត បើទោះបីវា ជាភ្នាក់ងារផ្តាច់ជីវិត ស្ត្រីជាច្រើនក្តី ។ ដោយសារតែស្ត្រី មានអាយុវែង ជាងបុរស ទើបបានទទួលការ ឈឺចាប់ពីរោគ សរសៃឈាម ខួរក្បាលច្រើនជាង បុរស ។ រោគសរសៃឈាម ខួរក្បាល កើតពីការដែល សរសៃឈាម នាំយកអុកស៊ីហ្សែន ទៅទ្រទ្រង់ ខួរក្បាលត្រូវស្ទះ ធ្វើឱ្យខួរក្បាលខ្វះ អុកស៊ីហ្សែន ហើយ ភាពខូចខាត ជះឥទ្ធិពលប៉ះពាល់ ដល់ការនិយាយ ការធ្វើចលនា នៃរាងកាយ អាចដល់ថ្នាក់ បាត់ បង់ជីវិតបាន ក្នុងករណីធ្ងន់ធ្ងរ ។
អាការរបស់រោគ សរសៃឈាម ខួរក្បាល ចាប់ផ្តើមពី ដៃជើងទន់ អស់កម្លាំង កំហែង ឬ ស្ពឹកត្រង់បរិវេណ ផ្ទៃមុខ ផ្នែកណាមួយ ភ្នែកខាងណាមួយ ស្រវាំង ឬ មើលមិនឃើញ មានបញ្ហាក្នុងការ និយាយ ឬពិបាកយល់ ឈឺក្បាលខ្ទោកៗ ដោយគ្មាន មូលហេតុ រួមទាំងធេងធោង ផងដែរ ។ ក្រៅពីនេះស្ត្រី ដែលមាន អាការឈឺក្បាល មួយចំហៀង រួមទាំងអ្នកដែល ធ្លាប់ទទួលទាន ថ្នាំពន្យារកំណើត ក៏មានការ ប្រឈមចំពោះ រោគសរសៃឈាម បេះដូង កើនឡើង ទៀតផង ។
៤- រោគបេះដូង
រោគបេះដូង បានផ្តាច់ជីវិតស្ត្រី ច្រើនជាង រោគមហារីក ទៅទៀត ។ រោគបេះដូង ជាដំណើរ ខុសប្រក្រតី របស់សរសៃឈាម ដែលកំណត់ ឬ កាត់ផ្តាច់ ការនាំយក អុកស៊ីហ្សែន ទៅកាន់បេះដូង បើយើងបណ្តែត បណ្តោយ វាអាចនាំ ទៅរកអាការ គាំងបេះដូង ។
អាការរបស់ រោគបេះដូង គឺវាចាប់សៀត ត្រង់ដើមទ្រូង ដកដង្ហើមមិន ចង់ចេញ ដកដង្ហើមញ្ញាប់ ឈឺថ្គាម ឈឺស្មា ធីងធោង ក្អួតចង្អោរ និង បែក ញ្ញើសស្រាក់ៗ ។ ចំពោះស្ត្រី មានមូលហេតុ ជាច្រើនយ៉ាង ដែលបង្កើនការ ប្រឈមចំពោះ ការកើត រោគបេះដូង ក្នុងនោះរួមមាន ភាពតានតឹង ក្នុងអារម្មណ៍ ទម្ងន់ឡើងលើស ស្តង់ដារ ច្រើនកើតក្រោយ វ័យអស់រដូវ សម្ពាធឈាមខ្ពស់ រោគទឹកនោមផ្អែម ជក់បារីច្រើន និង គ្រួសារមានប្រវត្តិ កើតរោគបេះដូង ។ ដូច្នេះយកល្អ គួរតែទទួលទាន អាហារ ឱ្យបានត្រឹមត្រូវ និង គ្រប់គ្រងទម្ងន់ គួរតែហាត់ប្រាណ ឱ្យបានជាប់លាប់ ។ ការសម្រាកឱ្យបាន ធូរស្បើយក្នុងអារម្មណ៍ ក៏ជាគន្លឹះសំខាន់មួយ ក្នុងការគ្រប់គ្រង ការកើតរោគ បេះដូងបានដែរ ។
៥- រោគពុកឆ្អឹង
ថ្វីបើរោគពុកឆ្អឹង មិនមែនជារោគ កំណាចដល់ថ្នាក់ ផ្តាច់ជីវិតក្តី ប៉ុន្តែវាក៏ជារោគម៉្យាង ដែលគំរាមកំហែង ដល់គុណភាពជីវិត របស់ស្ត្រី រាប់លាននាក់ ទូទាំងពិភពលោក ផងដែរ ។ អ្នកកើតរោគពុកឆ្អឹង បានអះអាងអំពី ការឈឺចុក ចាប់ដែលបង្កពី រោគពុកឆ្អឹងនេះ ។ ក្រៅពីនេះ រោគពុកឆ្អឹង ក៏ជាមូលហេតុនៃ អាការប្រេះស្រាំ ឆ្អឹងត្រគាក ដែលប៉ះពាល់ខ្លាំង ដល់ការរស់នៅ ប្រចាំថ្ងៃ ។
ការជក់បារី ការផឹកស្រា ការទទួលទាន អាហារដែលមាន កាល់ស្យូម និង វីតាមីន D ទាប ទាំងអស់នេះ គឺសុទ្ធតែ បង្កើនការប្រឈម ចំពោះការកើត រោគពុកឆ្អឹងខ្ពស់ ។ យើងអាចការពារ បានដោយការ បរិភោគកាល់ស្យូម ឱ្យបានគ្រប់គ្រាន់ គួបផ្សំ នឹងហាត់ប្រាណ ឱ្យបានជាប់លាប់ តាំងពីអាយុនៅក្មេង ពីព្រោះឆ្អឹងនឹង លូតលាស់ ពេញលេញនៅ អាយុ ៣០ ឆ្នាំ ហើយចាប់ផ្តើម ចុះខ្សោយយឺតៗ ទៅវិញ ។ ដូច្នេះកាលណា ឆ្អឹងយើងកាន់តែ រឹងមាំនៅវ័យ កំពុងលូតលាស់ នោះវាកាន់តែល្អ ចំពោះ សុខភាពឆ្អឹង ទៅតាមហ្នឹងដែរ ៕

No comments:
Post a Comment