ប្រាសាទតាសោម ជាប្រាសាទដែលមានទំហំតូចប្រសិន បើយើងធ្វើការប្រៀបធៀបជាមួយ នឹងប្រាសាទតាព្រហ្ម ឬ ប្រសាទបន្ទាយក្តីហើយប្រាសាទនេះក៏កំពុងតែត្រូវបានគេធ្វើការ ជួសជុស កែសម្អឡើងវិញដែរ ។ ដូច្នេះហើយបាន ជាយើងឃើញមានគ្រោងដែកមានរន្ទានៅព័ទ្ធជុំវិញតួ ប្រាសាទ ។ អ្នកទេសចរមិនសូវនិយមទៅទស្សនាដូច ប្រាសាទតាព្រហ្ម ឬប្រាសាទបន្ទាយក្តីប៉ុន្មានឡើយ ។
តើប្រាសាទតាសោមមានអ្វីទស្សនាខ្លះ ?
គោបុរៈ ផែ្នកខាងក្រៅ និងកំពែងព័ទ្ធជុំវិញ
គោបុរៈ ផ្នែកខាងក្នុងនិងប្រាង្គធំ ព្រមទាំងផ្តែរទាំង៤ផ្នែក
កំពែងផ្នែកខាងក្រៅមានដើមជ្រៃដុះពីលើកកំពែងនេះមានបណ្តោយ ២៤០ម៉ែត្រ ពីខាងលិច ទៅខាងកើត និងទទឹង ២០០ ម៉ែត្រ ពីខាងជើងទៅខាងត្បូង ។ ដោយសារតែផ្លូវឆ្លងកាត់ក្រោយ ប្រាសាទខាងលិច ដូច្នេះហើយបានជាអ្នកទេសចរនិយមចូលមកកាន់ប្រាសាទតាមទិសខាងលិច ។
នាងទេពអប្សរ សសរ ស៊ុមទ្វារ
សណ្ឋាននៃប្រាសាទតាសោម អាចនិយាយថា ជាយុគសម័យដើមនៃរចនាបថប្រាសាទ បាយ័ន ដោយសង្កេតបានតាមរ យៈលក្ខណៈនៃនាងទេពអប្សរនិងលក្ខណៈនៃសសរ ស៊ុមទ្វារដែល មាន៨ជ្រុង និងមានក្បាច់ចម្លាក់ដែលមានលក្ខណៈជាផ្កាភ្ញី និងស្លឹកឈើនៅព័ទ្ធជុំវិញមើលទៅ ស្រដៀងនឹងប្រាសាទបាយ័នមែនទែន ។
ព្រះពោធិសត្វ
លក្ខណៈសម្បត្តិលេចធ្លោមួយទៀតនៃប្រាសាទតាសោម គឺព្រះភក្រ្តនៃព្រះពោធិសត្វដែល នៅលើកំពូលនៃប្រាសាទធំ និងគោបុរៈនៅកំពែងខាងក្រៅមានព្រះភក្ត្រទាំង៤ទិស ដែលរូបសណ្ឋានបែបនេះដូចនឹងប្រាសាទបាយ័នដែរ ។
សម្រាប់អ្នកទេសចរនៅពេលទស្សនារូចហើយ អាចធ្វើដំណើរសំដៅតាមផ្លូវរង់ធំតម្រង់ទៅ ទិសខាងជើងបន្តិច រួចតម្រង់ទៅទិសខាងលិចប្រហែលជា២គីឡូម៉ែត្រ ពេលនោះយើងនឹងឃើញ ផ្លូវលំមួយនៅខាងជើងផ្លូវ ហើយយើងអាចដើរកាត់ព្រៃតែបន្តិច ក៏នឹងទៅដល់ប្រាសាទមួយដែល មានឈ្មោះថា ប្រាសាទ ក្រោលគោ ។ អ្នកអាចទស្សនាបាននិងស្គាល់ប្រាសាទក្រោលគោនេះ មួយទៀតផងដែរ ។
ប្រាសាទដែលកសាងឡើងក្នុងយុគសម័យតែមួយ
១. ប្រាសាទបាយ័ន
២.ប្រាសាទតាព្រហ្ម
៣. ប្រាសាទព្រះខ័ន
៤. ប្រាសាទបន្ទាយក្តី
៥. ប្រាសាទនាគព័ន្ធ
៦. ប្រាសាទស្រះស្រង់
៧. ប្រាសាទតាណី
៨. ប្រាសាទតាព្រហ្មកិល
៩. ប្រាសាទបន្ទាយឆ្មារ
No comments:
Post a Comment