Monday, April 4, 2011

បណ្តា​ស្ថានីយ​ទូរទស្សន៍​​ទាំង​អស់​ថត​​ល្បែង​​ប្រជាប្រិយ​​និងរាំកំសាន្ត​​ចាក់​ផ្សាយ​ពេល​បុណ្យ​ចូល​ឆ្នាំ

ដោយ ៖ សា​ម៉​ន
ថ្ងៃ ពុធ ទី ៣០ ខែ មិនា ឆ្នាំ ២០១១
Koh Santepheap Daily
បណ្តា​សិល្បករ សិល្ប​ការិនី រាំ​កំសាន្ត​អប​អរ​ឆ្នាំ​ថ្មីប្រពៃ​ណី​ជាតិ​ខ្មែរ (រូបថត រស្មី)
បណ្តា សិល្បករ សិល្ប ការិនី រាំ កំសាន្ត អប អរ ឆ្នាំ ថ្មីប្រពៃ ណី ជាតិ ខ្មែរ (រូបថត រស្មី)
រាជធានីភ្នំពេញ​ ៖ ​ខណៈពេល​ដែល​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ជិតឈាន​​ចូល​មក​ដល់ ​​​បណ្តា​​ស្ថានីយ​​ទូរទស្សន៍​​នានា ចាប់​ពី​​ថ្ងៃទី​​២៤ ខែមីនា ​ឆ្នាំ២០១១​មក​បាន​​រៀបចំ​​​ថត​​​ល្បែង​​ប្រជាប្រិយ​ខ្មែរ​និងរាំ​ចង្វាក់​ ប្រជា​ប្រិយ​ខ្មែរ​ ដោយ​អញ្ជើញ​សិល្បករ-​សិល្បការិនី​​ជា​ច្រើន​ចូលរួម​លេង​កំសាន្ត​​​ត្រៀម​ ចាក់​ផ្សាយ​​ក្នុង​ថ្ងៃ​ចូលឆ្នាំ​​ថ្មី​។
កាលពី​ថ្ងៃទី​២៤​និង​២៥​ មីនា ស្ថានីយ​​ទូរ​ទស្សន៍​អាស៊ី​​អាគ្នេយ៍​​ ស្ថានីយ​ទូរទស្សន៍​ CTN ​និង​ស្ថានីយ​​ទូរទស្សន៍​​អប្សរា​ បាន​ថត​ល្បែង​​ប្រជាប្រិយ​ដូចជា​បោះឈូង បោះ​អង្គញ់​​ ទាញ​ព្រ័ត្រ​ លាក់​​កន្សែង​​ និង​រាំចង្វាក់​ប្រជាប្រិយ​​​ដោយ​​មាន​​សិល្បករ-​សិល្បការិនី​​​ជា​ច្រើន​ រូប​ចូល​រួម​ ។ ចំណែក​ស្ថានីយទូរទស្សន៍​​អប្សរា​​ប៉ុស្តិ៍​​​លេខ​១១ បាន​រៀបចំ​​ថត​រយៈ​ពេល​២ថ្ងៃគឺនៅ​​ថ្ងៃទី​២៥​ និង​ទី២៩ មីនា ​ដោយ​មានលោក​​ស្រីច័ន្ទ​ ធី និង​អ្នក​​ស្រី​គង់ ចាន់​រ៉ែន ​​​​ដឹកនាំ​សិល្បករ-​សិល្ប​កា​រិនី​​​​ជាច្រើន​រូប​ចូលរួម​​​ច្រៀង​ រាំ​និង​​​លេង​ល្បែង​​កំសាន្ត​​ ។
បណ្តា​សិល្បករ សិល្ប​ការិនី រាំ​កំសាន្ត​អប​អរ​ឆ្នាំ​ថ្មីប្រពៃ​ណី​ជាតិ​ខ្មែរ (រូបថត រស្មី)
បណ្តា សិល្បករ សិល្ប ការិនី រាំ កំសាន្ត អប អរ ឆ្នាំ ថ្មីប្រពៃ ណី ជាតិ ខ្មែរ (រូបថត រស្មី)
លោក​ស្រី ច័ន្ទ ធី ​អ្នក​​​រៀបចំកម្មវិធី​ថត​ថ្ងៃ​ទី​២៥ ខែមីនា ​ឱ្យ​ដឹងថា លោក​​ស្រី​បាន​រៀបចំ​ល្បែង​កំសាន្ត​ប្រជា​ប្រិយ​​ ដូចជា​​ចោល​ឈូង​ បោះ​​អង្គញ់​ ទាញ​ព្រ័ត្រ​​ លាក់​​កន្សែង ​និង​បទ​ចម្រៀង​​​បាសាក់​ យីកេ និង​ចម្រៀង​ចង្វាក់​​ប្រជាប្រិយ​​​ ។​​ ចំណែក​​នៅ​ថ្ងៃទី​២៩ ខែមីនា អ្នក​ស្រី​​គង់ ចាន់រ៉ែន រៀបចំ​ថត​ប្រហាក់​ប្រហែល​​គ្នានឹង​អ្នក​ស្រី​ច័ន្ទ ធី ដែរ ។ ​នៅ​ថ្ងៃទី​​៣១ ខែ​មីនា ស្ថានីយ​​ទូរទស្សន៍​​អាស៊ីអាគ្នេយ៍​​​នឹង​បន្ត​ថត​សម្រាប់​ចាក់​ផ្សាយ​​ពេល​ ចូលឆ្នាំ​ទៀត ។ ចំណែក​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ចេញ​ដំណើរ​ទៅ​ថត​ល្បែង​កំសាន្ត​និង​រាំ​ ប្រជាប្រិយ​នៅ​ភូមិ​​សាឯម​ ខេត្តព្រះ​វិហារ ថ្ងៃទី​​​​​៤ និង​​ទី៥ ខែ​មេសា ឆ្នាំ​២០១១​ ដោយ​​អញ្ជើញ​​សិល្បករ-​សិល្បការិនី​ ប្រមាណ​ជាង​១០០​នាក់​ចូល​រួម ។ អ្នក​រៀបចំ​​​កម្មវិធី​​ទូរទស្សន៍​​​​ឱ្យ​ដឹងថា ​​ក្រុម​ការងារ​ដឹកនាំ​សិល្បករ-សិល្បការិនី​​ទៅថត​កម្ម​វិធី​​សម្រាប់​ផ្សាយ ​ពេល​ចូល​ឆ្នាំថ្មី​នៅខេត្ត​ព្រះ​វិហារ​នេះ​គឺដើម្បី​ឱ្យ​​កងទ័ព​ជួរមុខ​បាន ​ចូល​រួម​លេង​ល្បែង​​​ប្រជាប្រិយ​ និងរាំប្រជាប្រិយ​ឱ្យ​បាន​​សប្បាយ​ទាំង​អស់​គ្នា និង​​ដើម្បី​បញ្ជាក់​ថា អ្នក​សមរភូមិ​ក្រោយ​​តែងតែ​យក​ចិត្ត​ទុកដាក់​ចំពោះ​​​​កងទ័ព​សមរភូមិមុខ​មិន ​ដែល​ភ្លេច​ឡើយ ។
បណ្តា​សិល្បករ សិល្ប​ការិនី រាំ​កំសាន្ត​អប​អរ​ឆ្នាំ​ថ្មីប្រពៃ​ណី​ជាតិ​ខ្មែរ (រូបថត រស្មី)
បណ្តា សិល្បករ សិល្ប ការិនី រាំ កំសាន្ត អប អរ ឆ្នាំ ថ្មីប្រពៃ ណី ជាតិ ខ្មែរ (រូបថត រស្មី)
អ្នក​រៀបចំ​កម្មវិធី​បន្តទៀតថា នៅ​ថ្ងៃទី៤ ​​និង​ទី៥ ខែមេសា ឆ្នាំ​២០១១​ មាន​អ្នក​ចម្រៀង​​ តារា​សម្តែង តារាកំប្លែងល្បីៗជាច្រើន​​រូបចូលរួម​សម្តែង ​ច្រៀង​និង​រាំ​កំសាន្ត​​​​ជាមួយ​កងទ័ព​​និង​ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​ ​ខេត្ត​ព្រះវិហារ​​៕

No comments:

Post a Comment