Monday, April 4, 2011

តារា​ចម្រៀង ខេមរៈ សិរី​មន្ត​ ទទួល​បាន​មេដាយ​ស្ថាបនា​ជាតិ

លោក ​ខេមរៈ សិរី​មន្ត​ ពេលទទួល​បាន​មេដាយ​ស្ថាបនា​ជាតិ (រូបថត កោះសន្តិភាព)
លោក ខេមរៈ សិរី មន្ត ពេលទទួល បាន មេដាយ ស្ថាបនា ជាតិ (រូបថត កោះសន្តិភាព)
ខេត្ត​កំពង់​ចាម​ ៖ តារា​ចម្រៀង​លោក ខេម​រៈ សិរី​មន្ត កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ​ត្រូវ​បាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បំពាក់​មេដាយ​ស្ថាប​នា​ជាតិ​ ព្រោះ​​លោក​មាន​ស្នា​ដៃ​ក្នុង​ការ​ចូល​រួម​ចំណែក​កសាង​សមិទ្ធ​ផល​នានា​នៅ​ ក្នុង​វត្ត​ជោតតនា​រាម​ស្ថិត​ក្នុង​ស្រុក​ព្រៃ​ឈរ​ ខេត្ត​កំពង់​ចាម​។ លោក ខេមរៈ សិរី​មន្ត​ ​និយាយ​ថា ការ​បំពាក់​មេ​ដាយ​ស្ថាប​នា​ជាតិ​ដល់​រូប​លោក​ គឺ​ធ្វើ​ឡើង​ក្នុង​ពិធី​បុណ្យ​ឆ្លង​​អគារ​សាលា​ឆាន់​ និង​សមិទ្ធ​ផល​មួយ​ចំនួន​ទៀត​ក្នុង​​វត្ត​ជោត​ត​នា​រាម​។ កន្លង​មក​​រូប​លោក និង​ក្រុម​គ្រួសារ​បាន​ចូល​បច្ច័យ​យ៉ាង​ច្រើន និង​ជា​បន្ត​បន្ទាប់​​ក្នុង​ការ​កសាង​សមិទ្ធ​ផល​នានា​ក្នុង​វត្ត​​​ សំខាន់​សាលា​ឆាន់​ដែល​ត្រូវ​ដាក់​សម្ពោធ​នា​ឱកាស​នោះ​។ មូល​ហេតុ​ដែល​លោក​ចូល​បច្ច័យ​កសាង​សមិទ្ធ​ផល​ក្នុង​វត្ត​នោះ​ ព្រោះ​លោក​ និង​ក្រុម​គ្រួសារ​សុទ្ធ​សឹង​ជា​អ្នក​ដែលមាន​ជំនឿ​លើ​ព្រះ​ពុទ្ធ​សាសនា​ ម្យ៉ាង​ទៀត​ទីនោះ​ជា​កន្លែង​កំណើត​របស់​លោក​។
លោក ​ខេមរៈ សិរី​មន្ត​ ទទួល​បាន​មេដាយ​ស្ថាបនា​ជាតិ​ (រូបថត កោះសន្តិភាព)
លោក ខេមរៈ សិរី មន្ត ទទួល បាន មេដាយ ស្ថាបនា ជាតិ (រូបថត កោះសន្តិភាព)
លោក ខេមរៈ សិរី​មន្ត​ ជា​តារា​ច​ម្រៀង​មាន​​ប្រជា​ប្រិយ​ភាព​មួយ​រូប​ ពិសេស​ផ្នែក​​យុវ​វ័យ​។ លោក​កំពុង​តែ​រស់​នៅ​ដោយ​មាន​សេចក្តី​សុខ​ និង​កាក់​កប​ក្នុង​ផលិត​កម្ម​សាន់​ដេ​ បន្ទាប់​ពី​ចាក​ចេញ​ពី​ផលិត​កម្ម​យូ​ធូ​កាល​ពី​ប៉ុន្មានឆ្នាំ​មុន​​។ ​បទច​ម្រៀង​របស់​លោក​ច្រើន​តែ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ស្រទាប់​យុវ​វ័យ​។ ថ្វី​ដ្បិត​តែលោក សិរី​មន្ត នៅ​កំលោះ​ តែ​ហាក់​មិន​មាន​ការ​ធ្លាយ​ចេញ​បញ្ហា​បេះ​ដូង​ ឬ​ពាក់​ព័ន្ធ​រឿង​អាស្រូវ​ស្នេហា​ឡើយ​។ ជា​មួយកេរ្តិ៍​ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ ​ពេល​នេះ​លោក ខេមរៈ សិរី​មន្ត ធ្វើឱ្យ​មហា​ជន​មាន​ការ​ចាប់​អារម្មណ៍​ដោយ​សារ​ទទួល​បាន​មេដាយ​ស្ថាបនា​ ជាតិដែល​បំពាក់​ជា​កិត្តិ​យស​ដោយ​សម្តេច​អគ្គ​មហា​​ពញា​ចក្រី ហេង សំរិន ។ កិត្តិ​យស​ដែល​ទទួល​បាន​​នេះ​ ព្រោះ​​តែ​លោក​​ជា​សប្បុ​រស​ជន​មួយ​រូប​រួម​កសាង​សមិទ្ធ​​ផល​ក្នុង​វត្ត​ ៕

No comments:

Post a Comment