ដោយ ៖ សាម៉ន
ថ្ងៃ ច័ន្ទ ទី ២៧ ខែ ធ្នូ ឆ្នាំ ២០១០
Koh Santepheap Daily
យោងតាមការសិក្សាថ្មីមួយបានលើកឡើងថា ជំងឺទឹកនោមផ្អែមប្រភេទ២ អាចត្រូវបានទប់ស្កាត់ ដោយការប្រើប្រាស់ទឹកដោះគោ ព្រមទាំងផលិតផលធ្វើពីទឹកដោះគោ។ ការសិក្សារបស់មហាវិទ្យាល័យជាន់ខ្ពស់អាមេរិកឈ្មោះ Harvard School of Public Health ខាងលើនេះ បានបំបាត់ចោលនូវការភ័យខ្លាចទាំងឡាយដែលថា ការប្រើប្រាស់ទឹកដោះគោ ព្រមទាំងផលិតផលធ្វើពីទឹកដោះគោយ៉ាងទៀងទាត់អាចមិនមាន សុវត្ថិភាពចំពោះជំងឺទឹកនោមផ្អែម។ បណ្តាអ្នកស្រាវជ្រាវបានរកឃើញថា អាស៊ីដឈ្មោះ Trans-palmitoleic (ជាប្រភេទខ្លាញ់មាននៅក្នុងទឹកដោះគោ ព្រមទាំងផលិតផលធ្វើពីទឹកដោះដែលយកមកពីទឹកដោះគោ ទឹកដោះពពែ និងទឹកដោះចៀម) អាចបន្ថយអត្រានៃការកើតជំងឺទឹកនោមផ្អែមប្រភេទ២ បានដល់ទៅជិត៦០%។ លទ្ធផលនៃការសិក្សាដែលបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រព័ត៌មាន វេជ្ជសាស្រ្តនេះ គឺជាការបំភ្លឺផ្លូវលើប្រធានបទសុខភាពចំនួន៣.៧៣៦ ក្នុងរយៈពេល២ទសវត្សកន្លងទៅនេះ។ អំឡុងពេលនៃការសិក្សា បណ្តាអ្នកស្រាវជ្រាវបានធ្វើការកត់ចំណាំអាស៊ីដខ្លាញ់ គ្លុយកូស និងកម្រិតអាំងស៊ុយលីន នៅក្នុងឈាមអ្នកស្ម័គ្រចិត្តធ្វើពិសោធន៍។
ក្រោយពីការពិសោធន៍ អ្នកស្រាវជ្រាវបានរកឃើញថា បើប្រៀបធៀបអ្នកដែលមានកម្រិតអាស៊ីដ Trans-palmitoleic ក្នុងកម្រិតទាបបំផុត ទៅនឹងអ្នកដែលមានកម្រិតអាស៊ីដ Trans-palmitoleic ក្នុងកម្រិតខ្ពស់បំផុតនៅក្នុងឈាមឃើញថា មានអត្រានៃការកើតជំងឺទឹកនោមផ្អែមតិចជាង៣ដង ជាពិសេសថែមទៀត កម្រិតអាស៊ីដ Trans-palmitoleic ខ្ពស់ជាប់ទាក់ទងនឹងកម្រិតខ្ពស់របស់លីប៉ូប្រូតេអ៊ីន HDL និង Good Cholesterol ការទប់ទល់អាំងស៊ុយលីនក្នុងកម្រិតទាប និងអត្រានៃការកើតរោគធាត់កាន់តែទាបទៅ។ ថ្វីដ្បិតតែវានៅមិនទាន់ច្បាស់ថា ការប្រើប្រាស់ទឹកដោះគោដោយរបៀបណាអាចកាត់បន្ថយការកើតជំងឺទឹក នោមផ្អែមក៏ដោយ តែការសិក្សានេះបានបង្កើតឱ្យមានការជាប់ទាក់ទងគ្នាយ៉ាងច្បាស់ លាស់មួយ រវាងការកើនឡើងកម្រិតអាស៊ីដ Trans-palmitoleic និងការថយចុះអត្រានៃការកើតជំងឺទឹកនោមផ្អែម។ បណ្តាអ្នកស្រាវជ្រាវយល់ឃើញថា អាស៊ីដ Trans-palmitoleic អាចនឹងប្រមែប្រមូលយកអាស៊ីដ Cis-palmitoleic (ជាអាស៊ីដខ្លាញ់ដែលធ្វើសំយោគនៅក្នុងរាងកាយមនុស្សតាមធម្មជាតិ)។ តាមការសិក្សាជាច្រើនលើសត្វបានបង្ហាញថាអាស៊ីដ Cis-palmitoleic អាចរារាំងជំងឺទឹកនោមផ្អែម។ ទោះបីជាយ៉ាងណា អ្នកដឹកនាំការស្រាវជ្រាវបានបញ្ជាក់ថា ការស្រាវជ្រាវពិសោធន៍បន្ថែមទៀត ចាំបាច់ត្រូវតែធ្វើដើម្បីបង្កើតបានវិធីសាស្រ្តព្យាបាល។
លទ្ធផលនៃការសិក្សារបស់មហាវិទ្យាល័យជាន់ខ្ពស់អាមេរិកឈ្មោះ Harvard School of Public Health ខាងលើនេះ វាហាក់ផ្ទុយគ្នាទៅនឹងការណែនាំពីការទទួលទានប្រចាំថ្ងៃរបស់ បណ្តាសមាគមជំងឺទឹកនោមផ្អែម ដែលបណ្តាអ្នកជំនាញខាងជំងឺទឹកនោមផ្អែម ជាធម្មតាបានស្នើសុំឱ្យមានការកម្រិតពីចំនួនប្រើប្រាស់ទឹក ដោះគោ ប៊័រនិងការ៉េម។ ទោះបីជាការសិក្សាមួយចំនួនកាលពីលើកមុនបានរកឃើញពីការជាប់ ទាក់ទងគ្នាដោយផ្ទាល់រវាងការទទួលទានប្រភេទខ្លាញ់ Saturated Fats និងអត្រានៃការកើតមានជំងឺទឹកនោមផ្អែមក្នុងកម្រិតខ្ពស់ក៏ដោយ ក៏ការសិក្សាមួយចំនួនបានបង្ហាញថា អត្ថប្រយោជន៍នៃការប្រើប្រាស់ផលិតផលធ្វើពីទឹកដោះសត្វ សំខាន់ជាងគ្រោះថ្នាក់ចំពោះការប្រើប្រាស់ផលិតផលទាំងនេះ។ ការកើតមានភាពមិនប្រក្រតីនៃការរំលាយអាហារ អាចត្រូវបានរារាំង ឬបង្អាក់ដោយការប្រើប្រាស់ទឹកដោះគោចន្លោះពី១/៣ទៅ១ផាញ (pint,1pint=0,47លីត្រ) ក្នុងមួយថ្ងៃ។ លើសពីនេះ សារធាតុកាល់ស្យូមក្នុងផលិតផលធ្វើពីទឹកដោះគោ អាចជួយទប់ស្កាត់ការធាត់លើសទម្ងន់ដែលជាមូលហេតុសំខាន់នៃភាពធន់ របស់អាំងស៊ុយលីន៕

No comments:
Post a Comment