វត្តបុរាណមួយមានអាយុកាលជាង មួយសតវត្សរ៍និងផ្ទាំងគំនូរបុរាណ ដែលមាន ចំណាស់ជាង១០០ឆ្នាំស្ថិត នៅខេត្តកំពង់ឆ្នាំង កំពុងមានសភាព ទ្រុឌទ្រោមដែលត្រូវការ ជួយសង្គ្រោះ បន្ទាន់។
លោក ហម គីមសុន ប្រធាននាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រាប់ ថា វត្តនេះមានឈ្មោះវត្តពោធិរុក្ខារាម(ហៅវត្តកំពង់ត្រឡាចលើ)ស្ថិតនៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
យោងតាមឯកសារ ទាំងវត្ត និងគំនូរនៅក្នុងវិហារត្រូវបានកសាងនិងគូ រនៅក្នុងចន្លោះឆ្នាំ១៩០៤ដែលគិតមកដល់បច្ចុប្បន្នមានអាយុកាល ១០៦ឆ្នាំហើយ។
ដើម្បីអភិរក្សនិងរក្សាឱ្យបានគង់វង្ស រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ថវិកាតាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈយកមកជួសជុលវត្តនិង ផ្ទាំងគំនូរនេះ។ក្នុងដំណាក់កាលទីមួយត្រូវជួសជុលរយៈ ពេល៣ខែ និងដំណាក់ កាលទី២មានរយៈពេល៣ខែដូចគ្នា។ការជួសជុលនេះមិនឱ្យខុស ពីភាពដើមទេ។
ជាកិច្ចចាប់ផ្តើមគម្រោងជួសជុលនោះ កាលពីថ្ងៃ១៥ ខែ កញ្ញា ឆ្នាំ ២០១០ លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅពិនិត្យ មើលផ្ទាំងគំនូរបុរាណនិងស្ថានភាពរបស់វត្ត និងចូលរួមក្នុងការប្រារព្ឋធ្វើពិធីក្រុងពាលី បួងសួងសុំម្ចាស់ ទឹកម្ចាស់ដីដើម្បីឱ្យមន្ត្រីជំនាញ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរុះរើដំបូលព្រះវិហារ សម្រាប់រៀបចំជួសជុល៕
No comments:
Post a Comment