Tuesday, April 12, 2011

ប្រាសាទមេបុណ្យខាងកើត


 

បច្ចុប្បន្ននេះប្រាសាទមេបុណ្យខាងលិច ស្ថិតនៅលើកោះកណ្តាលបារាយណ៍ មានទឹក ព័ទ្ធជុំវិញ ។ ផ្ទុយ ទៅវិញប្រាសាទមេបុណ្យខាង កើតពេលនេះបារាយណ៍រីង ទឹកអស់ហើយ ។ មុននឹងមានការកសាងបា្រសាទ មេបុណ្យខាងកើតនេះឡើង ព្រះបាទ យសោវរ្ម័នទី១ ទ្រង់បានកសាងបារាយណ៍ខាងកើតមួយដោយមានគោល បំណងយកទឹកមកប្រើក្នុងនគរ ។ បារាយណ៍នេះមានបណ្តោយ៧គីឡូម៉ែត្រ ទទឹង ១.៨គីឡូម៉ែត្រ និងជម្រៅ៤ម៉ែត្រ អាចស្តុកទឹកបានដល់ទៅ ព្រះបាទ យសោវរ្ម័នទី១ ទ្រង់បានកសាងបារាយណ៍ខាងកើតមួយដោយមានគោល បំណងយកទឹកមក ប្រើក្នុង នគរ ។ បារាយណ៍នេះមានបណ្តោយ៧គីឡូម៉ែត្រ ទទឹង ១.៨គីឡូម៉ែត្រ និងជម្រៅ៤ម៉ែត្រ អាចស្តុកទឹកបានដល់ទៅ៥៥លានម៉ែត្រគុប ។


បារាយណ៍នេះត្រូវបានគេឲឈ្មោះថា យសោធរតដាកៈ ឬស្រះទឹករបស់ព្រះបាទ យសោវរ្ម័នទី១ ដែលបាន ទឹកពីស្ទឹងរលួសហូរចូលមកកាន់បារាយណ៍នេះដូចប្រាសាទ ប្រែរូបដែរ ។ ប្រាសាទមេបុណ្យខាងកើត ប្រៀបដូចជាព្រះវិហារមួយនៅលើកំពូលភ្នំ ព្រោះទាំងបីថ្នាក់នៃប្រាសាទពីផ្ទៃបាតដល់កំពូលប្រាង្គមេ មានកម្ពស់ដល់ទៅ២៨ ម៉ែត្រ កំផែងព័ទ្ធជុំវិញប្រាសាទមានទទឹង ១២១ម៉ែត្រ  បណ្តោយ១២៦ម៉ែត្រ ។ បាតគ្រឹះជាន់ក្រោមនៃប្រាសាតមានទទឹង ១០៤ ម៉ែត្រ  បណ្តោយ១០៨ម៉ែត្រ ។
 តើប្រាសាទមេបុណ្យខាងកើតមានអ្វីទស្សនាខ្លះ ?
នៅលើគ្រឹះជាន់ទីពីរមានប្រាសាទតូចទាំង៤ទិស មួយទិសមានពីរខ្នង ។ នៅជ្រុងគ្រឹះ មានបដិមារូបដំរីទាំង៤ ជ្រុងមានកម្ពស់ប្រមាណជា ១.៨ ម៉ែត្រ ។ បដិមានដែលនៅ ទិសនិរតីនៅមានលក្ខណៈល្អជាងគេ ។ ថ្នាក់លើ បង្អស់នៃប្រាង្គទាំង៥ខ្នង ត្រូវបានគេកសាងនៅលើគ្រឹះតែមួយ។នៅផ្តែរនៃប្រាង្គមេមានរូបចម្លាក់គជលកី្សគឺ លក្ខណៈដំរីសដែលនៅខាងឆ្វេង និងខាងស្តាំរបស់ព្រះនាងលកី្ស ដោយលើកប្រមោយឡើងប្រទាក់គ្នា ។
 ប្រាសាទទិសខាងលិចមានរូបចម្លាក់ព្រះវិស្ណុអវតារជានរសិង្ហកំពុងតែលេប ត្របាក់យក្ស ។
 ប្រាសាទាំងអស់កសាងឡើងដោយប្រើឥដ្ឋតម្រៀបបន្តគ្នា លើកលែងតែ សសរ និងស៊ុមទ្វារចូល ហើយផ្តែរធ្វើពីថ្មភក់ ។ ចំហៀងសសរស៊ុមទ្វារមានរូបចម្លាក់ទ្វារ បាលទាំងពីរផ្នែក ។
ចំពោះផ្លូវចូលទៅកាន់ប្រាង្គមេអាចចូលបានតែទ្វារខាងកើត ប៉ុណ្ណោះ ចំណែកឯខាងលើត្រូវបិទជិត ។
 ពីថ្នាក់លើបង្អស់មុខប្រាង្គមេ ពេលមើលចេញទៅឆ្ងាយ យើងនិងឃើញវាលស្រែ និងទំនប់បារាយណ៍ដែល នៅគង់វង្សនៅឡើយ ។
ប្រាសាទដែលកសាងក្នុងយុគតែមួយ
១. ប្រាសាទប្រែរូប
២. ប្រាសាទបាត្រជុំ
៣. ប្រាសាទកុដិឥស្វរៈ

No comments:

Post a Comment