Tuesday, April 12, 2011

ប្រាសាទបាគង​ ជាប្រាសាទហ្លួង រាជកាលព្រះបាទ ឥន្រ្ទវរ្ម័នទី១

 
ប្រាសាទបាគងកសាងលើងក្រោយប្រាសាទព្រះគោ ២ឬ៣ឆ្នាំប្រាសាទនេះជាប្រាសាទហ្លួងក្នុងរាជកាល​ ព្រះបាទឥន្រ្ទវរ្ម័នទីជាទីប្រតិស្ថាននៃក្រុងបុរាណមុននរគរធំឈ្មោះហិរិហរាលយះ​ ។​ប្រាសាទបាគងជានិមិត្តរូប​ ដំបូងគេក្នុងការកសាងប្រាសាទដែលមានលក្ខណះជាពីរាមីដ។តួប្រាសាទមានទាំងអស់៥ជាន់ ហើយក្នុង១ជាន់ៗត្រូវបានបុព្វបុរសខ្មែរកសាងលើងពីថ្មភក់ លើកលែងពីប្រាង្គមេដែលនៅជាន់លើទាំងអស់កសាងពីឥដ្ឋ ប៉ុន្តែបាក់បែកគ្មានសល់។ក្រោយមកគេបានធ្វើការជួសជុលនៅប្រាសាទបាពួនឬអង្គរវត្តដោយេស្តចរាជកាល ​ក្រោយៗ ដែលគេសង្កតឃើញក្បាច់រចនាមិនដូចជើងក្រោមប្រាសាទឡើយ​។​ការកសាងរចនាបទបែបនេះជា ការចំលងភ្នំព្រះសុមេរុដែលជាទី​ប្រថាប់របស់ព្រះសិវះ។



គោបុរទិស ខាងកើត ទិស មានទំហំធំជាងគោបុរហខាងជើងខាងត្បូង​។​ទ្រង់ទ្រាយរបស់ប្រាសាទបាគង​ មានលក្ខណះស្រដៀងនឹងពីរ៉ាមីត​ ។ លើជាន់ទី១មានវិហារតូចនៅជ្រុងនៃទិសទាំងប្រាំបី ។ ជាន់នីមួយៗ របស់ពីរ៉ាមីដមានជនណ្តើរឡើងទៅលើ ហើយបណ្តោយទទឹងរបស់ជើងក្រោម មានលក្ខណះ៤ជ្រុងការ៉េ ដោយនៅជុំវិញគ្រឹះនិមួយៗ មានចំលាក់ផុសរូបនាគនិងគ្រុឌ។

 តើប្រាសាទបាគងមានអ្វីអស្ចារ្យសំរាប់អ្នកទេសចរ?
 ចំលាល់ផុស រូបនាគ=នៅផ្លូវចូលប្រាសាទទាំងសង្ខាង មានចំលាក់ផុសរូបនាគយ៉ាងធំ មានប្រមាណជា ៦០ ម៉ែត្រ។
 រូបចំលាក់នាងទេពអប្សរ=ផ្នែកចំហៀងនជណ្តើរលើងទៅកាន់ប្រាងប្រាសាទមេមួយជាន់ៗ មានរូប​ចំលាក់នាងទេពអប្សរដែលមានកំពស់១ម៉ែត្រកន្លះ នៅជាន់ទី២ នេះ ក៏មានរូបចំលាក់យក្ស ដែលគេ​សន្និដ្ឋានអាជារូបនៅក្នុងរឿងរាមកេរ្ត៏។គេសង្កេតឃើញយក្សមានតែងខ្លួន និងពាក់របាំម្កុដមើទៅស្អាត​។​រូបចំលាក់នេះបង្ហាញពីរូបរាង និងសាច់ដុំយ៉ាងច្បាស់ក្រឡែត ចារូបភាពមួយដែលនៅសេសសល់រហូត​ ដល់សព្វថ្ងៃនេះ។
រូបចំលាក់រឿងរាមកេរ្ត៏=នៅបរិវេនជើងគ្រឹះពិរ៉ាមីដជាន់លើ មានរូបចំលាក់រឿងរាមកេរ្ត៏ ដោយមានរូបភាពដ៏លេចធ្លោបំផុតគឺរូបរបស់ព្រះរាមព្រះលកណ្ខដែលត្រូវសរនាគបាសរបស់ឥន្រ្ទជិត។

No comments:

Post a Comment